កូនស្រី​មេ​បក្សប្រឆាំង​ម៉ាឡេស៊ី​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ប្រមាថ​តុលាការ​

3/19/2015 0 Comments A+ a-

កូនស្រី​របស់​មេដឹកនាំ​បក្សប្រឆាំង អាន់​វ៉ា​អ៊ីប្រាហ៊ីម ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ប្រមាថ​តុលាការដែល​ករណី​នេះ​ធ្វើឲ្យមាន​ ការព្រួយបារម្ភ​ចំពោះ​ការធ្លាក់ចុះ​នៃ​សេរីភាព​សម្តែង​មតិ​របស់​ អ្នកតំណាងរាស្ដ្រ​នៃ​ប្រទេស​ម៉ាឡេស៊ី​។​
150318-borin-inter-mal-malaysia--bbc---2015-03-18លោកស្រី Nurul Izzah Anwar ​កូនស្រី​របស់​មេដឹកនាំ​បក្សប្រឆាំង ម៉ាឡេស៊ី (រូបភាពពី BBC)
​លោកស្រី Nurul Izzah Anwar គឺ​ជា​អនុប្រធាន​គណបក្ស PKR ដែល​ឪពុក​របស់​លោកស្រី គឺ​លោក អាន់​វ៉ា​ហ៊ី​ប្រា​ហ៊ីម ជា​ប្រធាន ហើយ​ត្រូវបាន​ឃុំខ្លួន​ពីបទ​សេពសន្ថវៈ​ជាមួយនឹង​មនុស្ស​ប្រុស​ដូចគ្នា​ដែល​ ខុស និង​ច្បាប់​ឥស្លាម​សារី​យ៉ះ​។​
​លោកស្រី Nurul Izzah គឺជា​អ្នក​តំណាងរាស្ដ្រ​។ លោកស្រី​បាន​ថ្លែង​នៅក្នុង​សភា​កាលពី​សប្ដាហ៍​មុន​ដោយ​និយាយ​រិះគន់​ ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​ម៉ាឡេស៊ី​ថា ជា​ឧបករណ៍​នយោបាយ ហើយ​ទាមទារ​ឲ្យ​ដោះលែង​ឪពុក​របស់​ខ្លួន​ឡើងវិញ​។ លោកស្រី​បាន​និយាយទៀតថា ចំណាត់ការ​របស់​តុលាការ​ទៅ​លើ​ឪពុក​ខ្លួន​គ្រាន់តែ​ជា​ការ​បំបិទ​សម្លេង​ ប្រឆាំង​។​
​អំឡុង​ពេល​សភា​កំពុង​ប្រជុំ​លោកស្រី​បាន​អាន​លិខិត​របស់​ឪពុក​ខ្លួន​ដែល ​បាន​ថ្កោលទោស​តុលាការ​ថា ជា​ស្ថាប័ន​មិន​មាន​ឯករាជ្យភាព និង ជា​ឧបករណ៍​នយោបាយ​។​
​លោកស្រី Nurul Izzah ត្រូវ​គេ​រំពឹងថា​នឹង​ក្លាយជា​មេដឹកនាំ​បក្សប្រឆាំង​ស្នង​តំណែង​ឲ្យ​ឪពុក​ របស់​ខ្លួន​។ លោកស្រី​ប្រកាសថា លោកស្រី​មិន​ចុះ​ញ៉ម​ដាច់ខាត​ចំពោះ​អំណាច​របស់​តុលាការ​នេះ​។​
​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ដូចជា​អង្គការ Human Right Wacth និង អង្គការ​លើកលែងទោស​អន្ដរជាតិ Amnesty International បាន​ហៅ​វិធានការ​របស់​តុលាការ​ថា ជា​ឧបករណ៍​បំបិទ​សម្លេង និង​សេរីភាព​របស់​អ្នក​រិះគន់ ហើយ​បាន​ទាមទារ​ឲ្យ​ទម្លាក់ចោល​បទ​ចោទ​ប្រឆាំងនឹង​កូនស្រី​របស់​លោក អាន់​វ៉ា​អ៊ីប្រាហ៊ីម​៕ ប្រភពៈ VOD