សាហាវ​មិនដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៏​កិន​ដាច់​មនុស្ស​មួយ​កំណាត់​ពាក់ កណ្តាល​ចុះក្រោម​ខ្ទេច​

3/11/2015 0 Comments A+ a-

​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរណ​ដ៏​មហា​សែន​រន្ធត់​ស្ទើ​មិន​ដែល​ជួប​នៅ​លើ​ផ្លូវ​មួយ​ដែល​ឡាន​មិន​សូវ​ជា​លឿន​តែ​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​អ្នកបើកបរ​ជា​ស្ត្រី​បណ្តាលឲ្យ​ដាច់​មនុស្ស​មួយ​កំណាត់ឡើង​ខ្ទេចសាច់​ដែល​មើលទៅ​គួរឲ្យ​រន្ធត់​ចិត្តគ្រប់ៗ​គ្នា​លើ​ផ្លូវ​ទៅ​ភ្នំ​ជាល​ចូ​ការដ្ឋាន​ដឹក​ថ្ម​លោក លី ឈួ​ង ។​
​ករណី​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​វេលា​ម៉ោង ១៧​និង​៣០​នាទី​ថ្ងៃ​ទី ១០ ខែ​មិនា ឆ្នាំ​២០១៥ នៅលើ​ផ្លូវ​១១៧ ក្នុង​ភូមិ​ក្រាំង ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​ជនរងគ្រោះ​ក្នុង​ហេតុ​ការណ៏ដ៏​រន្ធត់​នេះ​មានឈ្មោះ ខៀវ ចាន់ ភេទ​ស្រី​អាយុ ៥៥​ឆ្នាំ រស់នៅ​ភូមិ​ក្រាំងក្រូច ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បណ្តាលឲ្យ​ជនរងគ្រោះ​ដា​ច់​ជា​២​កំណាត់​ស្លាប់​ភ្លាមៗ​យ៉ាង​រន្ធត់ ។​
​សាក្សី​ឃើញ​ហេតុ​ការណ៏​បាន​និយាយថា​នៅ​វេលា​ខាងលើ គេ​បាន​ឃើញ ជន​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក ស៊ុយ​ស៊ូ​គី​ស្មាក់ ពណ៏​ខ្មៅ ពាក់​ស្លាក​លេខ​1F 7617 ធ្វើដំណើរ​ពី ត្បូង​ទៅ ជើង​លុះដល់​ចំណុច​កើតហេតុ​គេ​បាន​ឃើញ​ឡាន​មួយ គ្រឿង​ម៉ាក​ពុយ​ហ្សូ ពណ៏​ក្រហម លាយ​ខៀវ ពាក់​ស្លាក​លេខ 3A 1877 ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​ក៏បាន​រេ​ចង្កូត​មក​បុក​ម៉ូតូ​ពេញទំហឹង​អូស​រាប់សិប​ម៉ែត្រ​ស្លាប់​យ៉ាង​អនោច​អ​ធម្ម ។​ក្រោយ​កើតហេតុ​អ្នកបើកបរ​បាន​ចុះ​រត់ចោល​កន្លែង កើតហេតុ​មុន​ពេល​សមត្ថកិច្ច​ទៅដល់ ។​
​លោក​អនុ​សេ​នីយ៏ឯក វិន ឡេង មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សំរោង ទង​បាន​ប្រាប់​ពី​កន្លែងកើតហេតុ​មក​ថា ឡាន​ដែល​បាន​បង្កហេតុ​ជា​របស់​ក្រុម ហ៊ុន​ដឹក​ថ្ម​ចេញពី​ចំណុច​ភ្នំ​ជាល របស់​ក្រុមហ៊ុន លី​ឈួង ។​
​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បាន​បន្តថា​ដោយ​ស្ថានភាព​ផ្លូវ​ហុយ​ផង​និង​ស្ថានភាព​មេឃ​ជះ​ពន្លឺ​ពេល​ល្ងាច​តៃកុង​ឡាន​បើកបរ​ក្នុងស្ថានភាព​ប្រថុយប្រថាន​ទើបបាន​ជា​កើត​នៅ​គ្រោះថ្នាក់​យ៉ារ​ន្ធ​ត់​បែបនេះ ។​
​ប្រភព​ពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​នេះ​បាន​លើកឡើង​ថា ក្រុមហ៊ុន លី ឈួ​ង និង​ក្រុមហ៊ុន​ផ្សេងទៀត ដែល​កំពង់​យក​ផ្លូវ​នេះ​ធ្វើ​អា​ជី​កម្ម​ស្ទើ​ផ្តាច់មុខ​ទៅហើយ នោះ​បាន​បណ្តែតបណ្តោយ​ឲ្យ​អ្នកបើកប​របើក​មិន​គោរព​ច្បាប់​ដែល​ឡាន​និមួយៗ​គ្មាន​គិត​ពី​គ្រោះថ្នាក់​ចរាចរណ៏​ទេ ពោល​អ្នកបើកបរ​គេ​បើក​តំ​រ៉ូវ​ចិត្ត​តែ​ថៅកែ របស់គេ​តែប៉ុណ្ណោះ ។​
​ប្រភព​លើកឡើង​ទៀតថា ក្រុមហ៊ុន​ទាំង​នេះ​បាន​បង្ក​គ្រោះថ្នាក់​ចរាច​រណ៏ ជា​ញឹកញាប់​ហើយ​អ្នកបើកបរ​តែង​មិន​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ម្តង​ណា​សោះ ទើប​ក្រុម​តៃកុង​ឡាន​ទាំងនោះ​មិន​រាងចាល​ដោយ​អាង​ថៅកែ​គេ​ជា​អ្នក មាន​លុយ​សម្រាប់​បង់​ជនរងគ្រោះ​ទើប​ការបើកបរ​របស់គេ​នៅតែ​មិន​គោរព​ច្បាប់​ចរាចរណ៏​ជា​រាងរហូត ៕​
dangerous (2)
dangerous (1)