Samsung កំពុងអភិវឌ្ឍស្រោមដៃ ឱ្យទៅជាស្មាតហ្វូន

1/12/2015 0 Comments A+ a-

ទំព័រ PhoneArena បានឱ្យដឹងថា ក្រុមហ៊ុន Samsung បានដាក់ពាក្យស្នើសុំប័ណ្ណបញ្ជាក់កម្មសិទ្ធិ
បញ្ហា ពីអង្គភាពគ្រប់គ្រងកម្មសិទ្ធិបញ្ហាអាមេរិក (USPTO) និងកូរ៉េខាងត្បូង សម្រាប់ទូរស័ព្ទឆ្លាត
វៃថ្មីរបស់ខ្លួន ដែលមានរូបរាងដូចទៅនឹងស្រោមដៃ។ នេះអាចជាទិសដៅថ្មីរបស់ Samsung ដើម្បី
នាំមកនូវភាពខុសប្លែក និងបទពិសោធថ្មីដល់អ្នកប្រើប្រាស់។
ម្រាម​និមួយៗ ត្រូវ​បាន​បំពាក់​មុខ​ច្រើន​នៃ​បច្ចេកវិទ្យា​របស់​ស្មាត​ហ្វូន​
យោងតាមរូបភាពគំរូ ស្មាតហ្វូនរាងស្រោមដៃនេះ នឹងប្រើប្រាស់អេក្រង់ថាច់ស្គ្រីន ៣អ៊ិន្ឈ៍ ស្ថិត
នៅចំកណ្ដាលបាតដៃ ចំណែកបណ្ដាម្រាមដៃ នឹងមានមុខងារផ្សេងៗគ្នា ដូចជាប្រព័ន្ធ Wi-Fi , 5G 
និងកាមេរ៉ា ១៦មេហ្គាភិចសេល  ត្រូវបានបំពាក់នៅលើម្រាមចង្អុល រីឯឧបករណ៍ចាក់​ចម្រៀង
បំពាក់លើម្រាមដៃមេ និងមុខងារហៅទូរស័ព្ទ ឬវាស់ចង្វាក់បេះដូង ត្រូវ​បានបំពាក់​នៅ​លើម្រាម
ដៃកូន។ល។
ការ​ហៅ​ទូរស័ព្ទ​ចេញ ចូល ឬ​បដិសេធ​ការ​ហៅ​ចេញ​ចូល ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រើ​សញ្ញា​នៃ​ម្រាម​ដៃ
មុននេះ យើងធ្លាប់បានឃើញអំពីស្មាតហ្វូនប្រភេទនេះ នៅក្នុងបណ្ដាខ្សែភាពយន្ដវិទ្យាសាស្ដ្រ 
ក៏ប៉ុន្ដែ សូមជឿជាក់ទៅលើមហិច្ឆតា និងកម្លាំងបច្ចេកវិទ្យារបស់ Samsung ព្រោះថា ក្រុមហ៊ុន
នេះ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើឱ្យក្ដីស្រមៃ ក្លាយជាការពិត ហើយថ្ងៃណាមួយ ការប្រើ
ប្រាស់ស្មាតហ្វូនខាងលើនេះ នឹងក្លាយជារឿងធម្មតា។
ប៉ុន្ដែ យ៉ាងណា​ក៏​ដោយ មក​ដល់​ពេល​នេះ ព័ត៌មាន​ទាក់​ទិន​នឹង​ផលិត​ផល​ខាង​លើ មិន​ទាន់
​ត្រូវ​បានគេ​បង្ហើប​ឱ្យ​ដឹង​ច្រើននៅ​ឡើយ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena/Androidheadlines