រកឃើញហើយ ប្រអប់ខ្មៅ យន្តហោះធ្លាក់ ខណៈមូលហេតុធ្លាក់ ពិតប្រាកដ នឹងដឹងក្នុងពេលឆាប់ៗនេះ

1/12/2015 0 Comments A+ a-

ព័ត៌មានអន្តរជាតិ ៖ ប្រធានក្រុមនៃប្រតិបត្តិការ មុជ  ទឹករុករក ស្រាវជ្រាវ និង    ស្រង់ ត្រលប់មកវិញ នូវ បណ្តាកំទេចកំទីយន្តហោះធ្លាក់ និង សាកសពមនុស្សនោះ ស្រាយបំភ្លឺអោយដឹងថា ក្រុមមុជទឹកប្រទេស ឥណ្ឌូនេស៊ី ទំនងជាបញ្ជាក់បានហើយ ពីទីតាំងនៃការបាត់ខ្លួន ប្រអប់  ខ្មៅយន្តហោះធ្លាក់ នៃក្រុមហ៊ុនអា កាសចរណ៍ AirAsia ជើងហោះហើរ QZ8501 ។
ប្រធានក្រុមដដែលរូបនេះ លោក Bambang Sulistoyo គូសបញ្ជាក់ ដោយ  មាន  ជំនឿជាក់អោយដឹងថា ពួកគេពិតជាបានរកឃើញ ប្រអប់ខ្មៅយន្តហោះធ្លាក់ខាងលើ ខណៈក្រុមការងារនិងប្រឹងប្រែងអោយអស់ ពីលទ្ធភាព ក្នុងការស្រង់វាត្រលប់មកវិញ មកកាន់ដីគោក ។ មន្រ្តីផ្លូវការ បញ្ជាក់អោយ ដឹងថា ប្រអប់ខ្មៅ យន្តហោះធ្លាក់ គឺបានកប់នៅបាតសមុទ្រ នៅពីក្រោម កំទេចកំទី យន្តហោះធ្លាក់ផ្ទាល់តែម្តង ។
លទ្ធភាពនៃការរកឃើញលើកនេះ អាចជាចលករដ៏មានប្រសិទ្ធភាព ជម្រុញអោយរកឃើញ តួយន្តហោះ ធ្លាក់ទាំងស្រុងតែម្តង ពោល រកឃើញយន្តហោះធ្លាក់ QZ8501 ។ គួររំឮកថា យន្តហោះរបស់ក្រុមហ៊ុនអា កាសចរណ៍ AirAsia មួយនេះ បានបាត់ខ្លួនកាលពីថ្ងៃទី ២៨ ធ្នូ កន្លងទៅ  ក្នុងលក្ខខ័ណ្ឌ  អាកាសធាតុអា ក្រក់ពេលកំពុងហោះហើរ ដឹកអ្នកដំណើរ សរុប ១៦២ នាក់ ឆ្ពោះទៅ    កាន់ ប្រទេស សឹង្ហបុរី ដោយចាក ចេញពីទីក្រុង  Surabaya ប្រទេស ឥណ្ឌូនេស៊ី ខណៈក្រោយមកៗ មកទល់បច្ចុប្បន្នភាព មានទ្រឹស្តីលើក ឡើងអោយដឹង ក្រោយពីរកឃើញ ថាយន្តហោះពិតជាបានធ្លាក់  និង កំពុង មានវត្តមាននៅក្រោមផ្ទៃទឹក ប្រមាណជាង ៣០ ម៉ែត្រ នៃសមុទ្រ Java ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា នាវាឥណ្ឌូនេស៊ី ៣ គ្រឿង បានចាប់រលកសញ្ញា បានពីទីតាំងពីរ ដាច់ដោយឡែកពីគ្នា ពោលចាប់បានរលកសញ្ញា មានរយៈចម្ងាយប្រមាណ ៣,៥ គ.ម ពីទីតាំងរកឃើញ កន្ទុយយន្តហោះធ្លាក់ នេះបើយោងតាមសម្តី រដ្ឋមន្រ្តី   កិច្ចការដែនសមុទ្រ  ទទួល  បន្ទុកសម្របសម្រួល លោក Indroyono Soesilo ។
ជាការពិត សញ្ញាណរលកសញ្ញាទាំង ពីរ ទីតាំងផ្សេងពីគ្នា នោះ វាមានវត្តមានជិតនឹងគ្នាមែនទែន ពោល ឃ្លាតពីគ្នា ត្រឹមតែ ២០ ម៉ែត្រតែប៉ុណ្ណោះ យើងសង្ឃឹមថា វាគឺជាឧបករណ៍ថតសម្លេងនៅក្នុងបន្ទប់កាប៊ិន (Cockpit Voice Recorder) ឬជា ប្រអប់ខ្មៅយន្តហោះធ្លាក់ទៅចុះ  (Flight Data Recorder) ។ នាយកប្រ តិបត្តិក្រុមហ៊ុនអាកាសចរណ៍     AirAsia  លោក Tony Fernandes  អះអាងអោយដឹង កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ អោយដឹងថា គាត់ពិតជាមានជំនឿជាក់ ថា ប្រអប់ខ្មៅយន្តហោះធ្លាក់ ពិតជាបានរកឃើញ ក៏ប៉ុន្តែ អ្វីដែលជាការព្រួយបារម្ភមួយផ្សេងទៀត នោះគឺ ស្រង់សាកសព ឯទៀត ចេញពីតួយន្តហោះធ្លាក់ ខាងលើ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី