Nike ផលិត​ស្បែកជើង​ស្វ័យ​ចងរឹត​ដូច​ក្នុង​ខ្សែភាពយន្ត “Back To The Future”

1/20/2015 0 Comments A+ a-

ក្នុង​ខ្សែភាពយន្ត “Back To The Future” យើង​បានឃើញ​បណ្តា​ឧបករណ៍​បច្ចេកវិទ្យា គួរ​ឲ្យ​ចាប់ចិត្ត នា​ថ្ងៃ​អនាគត ក្នុងនោះ​មាន​ស្បែកជើង​ស្វ័យ​ចងរឹត ក្រោយពេល​យើង​ស៊ក​វា​ចូល​ជើង ។ Nike ប្រាប់ថា គេ​កំពុង​ផលិត​គំរូ​ស្បែកជើង​ស្រដៀង​គ្នា​នេះ ។​
giay-tu-buoc-day​ព័ត៌មាន​ខាងលើ​បាន​ត្រូវ​ប្រធាន​ក្រុម​ស្រាវជ្រាវ Tinkler Hatfield ប្រកាសប្រាប់ តែ​លោក​ពុំ​បញ្ជាក់​ពី​វេលា​ដាក់​បង្ហាញ​ជា​ផ្លូវការ​ទេ ដោយ​គ្រាន់តែ​បង្ហើប​ថា វា​នឹងត្រូវ​ដាក់លក់​នា​បំណាច់​ឆ្នាំ ២០១៥ នេះ ។ គេ​កំពុង​គិតគូរ​ពី​ការចុះបញ្ជី​កម្មសិទ្ធិបញ្ញា ។​
Hatfield គឺជា​អ្នក​ស្ថាបនា​ស្បែកជើង​ស្រដៀង​គ្នា​នេះ ក្នុង​ខ្សែភាពយន្ត “Back To The Future” ។ ប៉ុន្តែ ខាងមុខនេះ ម៉ូត​ស្បែកជើង​របស់ Nike វា​នឹងមាន​រាងរៅ​ផ្សេងគ្នា ។ តាម​នោះ គេ​ប្រើ Motor ដ៏​តូច​១ នៅ​ពី​ខាងក្នុង ហើយ​វា​នឹង​រំញោច​ពេលដែល​អ្នក​ស៊ក​ជើងបាន រួច​ធ្វើកា​រឹប​ខ្សែ​ស្បែកជើង ។​
​ពិភពលោក​បច្ចុប្បន្ន អាច​និយាយបានថា និន្នាការ “​ឆ្លាត​វៃ​” ពុំមែន​ជា​កម្មសិទ្ធិ ចំពោះ​វិស័យ​ឧស្សាហកម្ម​អេឡិចត្រូនិក​ប៉ុណ្ណោះ​ទេ សូម្បីតែ​ចំពោះ​វិស័យ​ស្បែកជើង​កីឡា​ក៏មាន​ការវិវត្ត​តាម​និន្នាការ​នេះដែរ ។​
​អនាគត យើង​នឹង​ប្រទះឃើញ​សម្ភារៈ “​ឆ្លាត​វៃ​” ផ្សេងទៀត ជា​អា​រិ៍ៈ សម្លៀកបំពាក់ ស្បែកជើង​… ។​ល​។ ហើយ​វា​ពុំ​ចាញ់​ទូរស័ព្ទ​ចល័ត​ឡើយ ៕​
giay-tu-buoc-day-2