Metfone ចេញកម្មវិធីបណ្ដាញសង្គមផ្ទាល់ខ្លួន “mChat” សម្រាប់អ្នកប្រើសេវាទូរស័ព្ទខ្លួន
មិត្តហ្វូន បានណែនាំ នូវកម្មវិធីទំនាក់ទំនងសង្គមថ្មីមួយសម្រាប់ទីផ្សារកម្ពុជា ដែលកម្មវិធីនេះមានឈ្មោះថា “mChat” (អែមឆាត)។ សមិទ្ធផលនេះ ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុនមិត្តហ្វូនផ្ទាល់តែម្ដង សម្រាប់ដាក់ជូនអតិថិជនមិត្តហ្វូនទាំងអស់ប្រើប្រាស់បាន។
លោក ហុ័ង ជុងថាញ់ ដែលជាអគ្គនាយកក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា “mChat” (អែមឆាត) មានមុខងារសំខាន់ៗស្រដៀងទៅនឹងកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀត ដែលអាចអោយអ្នកប្រើ ធ្វើការផ្ញើសារជាអក្សរ ឬ សំឡេង រវាងគ្នាបាន ហើយក៏អាចចែករំលែកនូវរូបភាព ឬព័ត៌មានផ្សេងៗ នៅលើទំព័ររបស់ខ្លួនបានយ៉ាងឆាប់រហ័ស។ ជាមួយ “mChat” (អែមឆាត) អ្នកប្រើទាំងអស់អាចស្វែងរកមិត្តភក្តិ ដែលកំពុងនៅក្បែរគ្នា រឺក៏កំពុងស្ថិតក្នុងការប្រើប្រាស់សេវា WiFiតែមួយ និងការអញ្ជើញ មិត្តភក្តិ អោយប្រើកម្មវិធីនេះក៏បាន ដើម្បីភ្ជាប់ និងរក្សាទំនាក់ទំនងរបស់ពួកគេពីចំងាយ។ អ្វីដែលអ្នកប្រើប្រាស់កម្មវិធីត្រូវការ គឺគ្រាន់តែភ្ជាប់ទៅអ៊ីនធឺណិត និងបញ្ចូលកម្មវីធីនេះទៅក្នុងទូរស័ព្ទប្រភេទស្មាតហ្វូនជាការស្រេច។

ដើម្បីទទួលបានកម្មវិធីនេះ រាល់អ្នកប្រើប្រាស់ត្រូវតែជាអតិថិជនមិត្តហ្វូន ជាមុន ដូច្នេះពួកគេអាចចូលទៅទាញយកកម្មវិធីនេះបាននៅលើ Google Play ដោយគ្រាន់តែវាយពាក្យ “mChat” នៅក្នុងប្រអប់ស្រាវជ្រាវ បន្ទាប់មក ចុចទៅលើពាក្យ mChat Metfone ដើម្បីដំឡើង (Install)។ បន្ទាប់មក វាយបញ្ចូលលេខកូដសំងាត់ ដែលក្រុមហ៊ុន មិត្តហ្វូន ផ្ញើរទៅក្នុងលេខទូរស័ព្ទដៃមិត្តហ្វូន របស់លោកអ្នក និងបំពេញ ព័ត៌មានដែលកម្មវិធីទាមទារជាការស្រេច។
លោក ថាញ់ បានបន្ថែមទៀតថា មិត្តហ្វូនជាប្រតិបត្តិករ ដំបូងគេបំផុតដែលបង្កើតនូវកម្មវិធីប្រភេទនេះឡើង ដោយខ្លួនឯងសម្រាប់អតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ យើងជឿជាក់ថា “mChat” (អែមឆាត) នឹងនាំមកនូវភាព សប្បាយរីករាយបន្ថែមទៀត សម្រាប់អ្នក ប្រើប្រាស់កម្មវិធីនេះសម្រាប់ការទំនាក់ទំនង តាមបណ្តេញសង្គមរបស់ពួកគេ។ សម្រាប់អតិថិជនមិត្តហ្វូន ដែលកំពុងប្រាស់ ស៊ីមYouth ពួកគេអាចប្រើប្រាស់ កម្មវិធីនេះដោយឥតគិតថ្លៃបានតែម្តង៕

ប្រភព៖ ផ្ដល់ដោយក្រុមហ៊ុន Metfone