តារាចម្រៀង​តារា​សម្ដែង Kim Hyun Joong ត្រូវ​តុលាការ​ផាកពិន័យ​៥​លាន​វ៉ុ​ន​ករណី​ប្រើ​ហិង្សា​​លើ​​សង្សារ​ ​

1/21/2015 0 Comments A+ a-

រូប​ភាពតារាកូរ៉េ Kim Hyun Joong និង​ស្នាម​របួស​មិត្តស្រីប្រភព៖​ youtube
តារាចម្រៀង​​​ និង​​តារា​សម្ដែង Kim Hyun Joong ត្រូវ​តុលាការ​​ផាកពិន័យ​ ៥​លាន​វ៉ុន ​​​​ពី​បទ​​​វាយដំ​ធ្វើបាប​អតីត​មិត្តស្រី។ 

​ក្រោម​ការស៊ើបអង្កេត​អស់​ជាច្រើន​ខែ តារាចម្រៀង​តារា​សម្ដែង​ល្បី​រូបនេះ ​ត្រូវបាន​ផាកពិន័យ​ទឹកប្រាក់ ​៥​លាន​វ៉ុ​ន (​ប្រមាណ​ជាង​ ៤​ពាន់​ដុល្លារ​) សម្រាប់​ករណី​វាយដំ​លើ​រាងកាយ​អតីត​មិត្តស្រី​។

Kim Hyun Joong ត្រូវបាន​រង​ការចោទប្រកាន់ថា​ បាន​វាយដំ​ធ្វើបាប​អតីត​មិត្តស្រី​​​​​ប៉ុន្តែ​ពាក្យបណ្ដឹង​នោះ​ត្រូវបាន​ព្យួរ (​តាម​ពាក្យ​ចចាមអារ៉ាម​និយាយថា ​អតីត​មិត្តស្រី Hyun Joong បានផ្ដល់​ភស្ដុតាង​ក្លែងក្លាយ​ដល់​ប៉ូលិស​ដូច្នេះ​ទើប​ករណី​បណ្ដឹង​ពីរ​ចុងក្រោយ​ត្រូវបាន​ព្យួរ​ចោល​)​។ តារា​សម្ដែង​​បាន​រង​ការចោទប្រកាន់​ពីបទ​ប្រើ​អំពើហិង្សា​ចំពោះ​មិត្តស្រី​ចំនួន​ពីរដង​គឺ​លើកទីមួយ​គឺ​នៅ​ចុងខែ​មិថុនា ​និង​លើក​ទី​ពីរ​នៅ​ខែ​​កក្កដា​ឆ្នាំ​មុន​។​

​តារាចម្រៀង​វិវត្តន៍​ខ្លួន​ជាតា​រា​សម្ដែង​រូបនេះ ​បាន​​កសាង​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​ពិភព​សម្ដែង​តាមរយៈ​ភាពយន្ត​ភាគ​កូរ៉េ “Boys Over Flower” ជា​រឿង​ដែល​ទិញ​កម្ម​សិទ្ធិ​ពី​ប្រទេស​ជប៉ុន។ មួយវិញទៀត ​ក្នុង​រឿងនេះ​ដែរ Kim Hyun Joong ក៏បាន​ចូលរួម​បកស្រាយ​បទ​ចម្រៀង “Because I’m Stupid” ចាក់​បញ្ចូល​ក្នុង​រឿងនេះ​ហើយ ក៏​ជា​បទ​មួយ​ល្បីល្បាញ​បំផុត​ដែរ​នា​ខណៈនោះ​៕