សរសៃ​សក់​មាន​តម្លៃ​​ខ្ពស់​បំផុត​ក្នុង​លោក​កាត់​ចេញ​ពី​សិរសា​ព្រះចៅ​អធិរាជ​បារាំង​ណាប៉ូឡេអុង

1/21/2015 0 Comments A+ a-

សក់​ និង រូបថត​របស់ ​អធិរាជ​បារាំង​ណាប៉ូឡេអុង​ប្រភព៖​ http://pursuitist.com/
​មាន​អ្នកណា​ធ្លាប់​គិត​ទេ​ថា​ត្រឹម​សរសៃសក់​របស់​មនុស្ស​យើង​នឹង​អាចមាន​តម្លៃ​ថ្លៃ​កប់​ពពក ហើយ​មាន​មនុស្ស​ជាច្រើន​ប្រាថ្នា​ចង់បាន​ធ្វើជា​ម្ចាស់​នោះ​? ប៉ុន្តែ​ដូច​និយាយ​អីចឹង​បើជា​បុគ្គល​ធម្មតា​ជា​រឿង​ផ្សេង ​ប៉ុន្តែ​នេះ​គឺជា​សរសៃសក់​បុគ្គល​មិនធម្មតា​របស់​អធិរាជ​បារាំង​ណាប៉ូឡេអុង ប៉ូ​ណា​បាត​ទីមួយ នៅពេល​មាន​អ្នកស្វែងរក​និង​នាំយក​សរសៃសក់​របស់​អធិរាជ​រូបនេះ​មក​ដាក់លក់​ដេញថ្លៃ ដោយ​តម្លៃ​ដែល​ខ្ពស់កប់ពពក​។​

​សរសៃសក់​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក​នេះ​ជា​របស់​អតីត​អធិរាជ​បារាំង​សេស Napoléon Bonaparte ។ សរសៃ​នេះ​ត្រូវបាន​ក្រុមហ៊ុន TheArt+Object នាំយកមក​ដាក់លក់​ដេញថ្លៃ​នៅក្នុង​ប្រទេសប្រទេស​នូវែលហ្សេឡង់ដោយមាន​ជនជាតិ​អង់គ្លេស​ជា​អ្នក​ហ៊ាន​ទិញយក​ទៅក្នុង​តម្លៃ ១៣,០០០ ដុល្លារ ។​

​ដើមកំណើត​សរសៃសក់​ដ៏​មានតម្លៃ​នេះ​គឺ​បានមកពី​អតីត​នាយទាហាន​និង​ជា​វិចិត្រករ​ជនជាតិ​អង់គ្លេស Denzil Ibbeston ដែល​ធ្វើ​ការងារ​បម្រើ​ Napoléon Bonaparte អស់​រយៈពេល​ជាង​៦​ឆ្នាំ ​ខណៈពេល អធិរាជ​បារាំង​ចាញ់​សង្គ្រាម Waterloo នឹងត្រូវ​បាន​ចាប់​ឃុំឃាំង​នៅលើ​កោះ St. Helena ។​

​ក្នុង​ឆ្នាំ ១៨៦៤ Denzil Ibbeston បាន​នាំយក​របស់របរ​សន្សំ​ទុកជា​ច្រើន​ទាក់ទង​នឹង​អធិរាជ Napoléon Bonaparte ចំនួន​៤០ មុខ ដែលមាន​ទាំង​សរសៃសក់​ដាក់អោយ​ដេញថ្លៃ​នោះ​ផង​ធ្វើដំណើរ​ទៅកាន់​ប្រទេសប្រទេស​នូវែលហ្សេឡង់​។​

​បច្ចុប្បន្ន​សរសៃសក់​ដ៏​មានតម្លៃ​នោះ​មាន​អាយុកាល​ប្រមាណ​ជាង​២០០​ឆ្នាំ​ហើយ ប៉ុន្តែ​សភាព​លក្ខណៈ​នៃ​សរសៃសក់​នៅ​រក្សាបាន​ដូចដើម បើទោះជា​សរសៃសក់​នេះ​ត្រូវបាន​គេ​កាត់​យក​ចេញពីសិរសា (ក្បាល) Napoléon Bonaparte មួយថ្ងៃ​ក្រោយអធិរាជ​រូប​នេះ​បាន​​​សុគត​​កាលពី​ឆ្នាំ ១៨២១ ៕

​ប្រែ​សម្រួល​៖ សុខា នី​កា​
ប្រភព៖​ http://pursuitist.com