iPhone ពេញ​មេម៉ូរី អាច​បន្ថែម​ 256GB

1/09/2015 0 Comments A+ a-

អស់​​បញ្ហា​នៅ​ពេល iPhone ពេញ​មេម៉ូរី អាច​បន្ថែម​ 256GB យ៉ាង​ងាយ​ជាមួយ​ឧបករណ៍​តូច​ច្រឡឹង​ Leef iBridgeប្រភព៖​ leefco
ប្រហែល​ជា​ពេល​ខ្លះ​លោក​អ្នកមាន​ការ​ស្ដាយក្រោយ​នៅ​ពេល​តម្រូវការ​ផ្ទុក​ឯកសារ​មាន​ច្រើន លើស​ពី​ទំហំ​អង្គ​ចងចាំ​នៅ​លើ​ស្មាតហ្វូន ឬ​ថេប្លេត​របស់​អ្នក ព្រោះ​ពុំ​មាន​រន្ធ​សម្រាប់​បន្ថែម​កាត​មេម៉ូរី​បាន។ លោក​អ្នក​ត្រូវ​សម្រេច​ចិត្ត​ឱ្យ​បាន​ត្រឹមត្រូវ មុន​នឹង​ទិញ​ឧបករណ៍​អេឡិចត្រូនិក​ទាំងឡាយ​ដែល​មិន​អាច​បន្ថែម​កាត​មេម៉ូរី បាន ពិសេស​គឺ iPhone និង iPad។ 

យ៉ាងណា នៅពេល​នេះ លោក​អ្នក​នឹង​អស់​កង្វល់​ជាមួយ​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ចល័ត​ដែល​មាន​ឈ្មោះ​ថា Leef iBridge ដែល​អាច​ដោត​ប្រើ​ជាមួយ iPhone និង iPad បាន​ផ្ទាល់​មិន​បាច់​កុំព្យូទ័រ​នោះ​ឡើយ ងាយស្រួល​ផ្ទេរ​ឯកសារ​ចេញ​ចូល​ជាមួយ​ទំហំ​រហូត​ដល់ 256GB។ 

ឧបករណ៍​ដែល​មាន​មុខងារ​ស្រដៀង USB Flash drive របស់​កុំព្យូទ័រ Leef នេះ​មាន​ជំនាញ​សម្រាប់​ដោត​ប្រើ​ជាមួយ iPhone និង iPad ដែល​មាន​រន្ធ USB ប្រភេទ lightning connector។ តម្លៃ​របស់ Leef iBridge គឺ ៣៩៩ដុល្លារ​អាមេរិក​សម្រាប់​ទំហំ 256GB ដែល​លោក​អ្នក​អាច​រក​ជាវ​បាន​នៅ​លើ​គេហទំព័រhttp://www.leefco.com/ibridge។ ឧបករណ៍​ផ្ទុក​ឯកសារ​ពី​ទូរស័ព្ទ​នេះ ក៏​នៅ​មាន​ជម្រើស​ទំហំ​ផ្សេងៗ​ដូច​ជា 16GB, 32BGB, 64GB និង 128GB៕


ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ Leef, BGR