ថ្នាក់ដឹកនាំ Chelsea ទទួលរងការចោទប្រកាន់ពី FA ក្រោយពីរពិសមាត់ប៉ះពាល់ដល់ អាជ្ញាកណ្ដាល
ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Chelsea លោក Jose Mourinho ត្រូវបានទទួលរងការចោទប្រកាន់ យ៉ាងធ្ងន់ធ្ងរ ដោយសមាគមន៍កីឡាបាល់ទាត់ ពីបទ ការលើកអំណះអំណាង ថាមានករណីពីក្រោយខ្នង ដែលជម្រុញឲ្យអាជ្ញាកណ្ដាល សម្រេចចិត្ដប្រឆាំងនឹងក្រុមរបស់គាត់។
សមាគមន៍កីឡាបាល់ទាត់ បានធ្វើការចោទប្រកាន់ ថ្នាក់ដឹកនាំ ក្រុម Chelsea ជាមួយនិងការសម្ដែងឥរិយាបទមិនល្អ ដែលបង្ហាញឡើងថា អាជ្ញាកណ្ដាលបានទទួលរងសម្ពាធពីក្រោយខ្នង ប្រឆាំងទៅនិងក្រុមរបស់គាត់ កាលពីប្រកួតជាមួយ Southampton ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៤ ក្នុងលទ្ធផលពិន្ទុ ស្មើគ្នា។
ពាក្យសម្ដីគាត់បានលើកឡើង ជាមួយអ្វី ដែលគាត់បានយល់ ហើយប៉ះពាល់ដល់ FA នោះគឺថា ក្រុមរបស់គាត់ គួរតែទទួលបានការប៉េណង់ទី ១ គ្រាប់ប៉ុន្ដែបែជាត្រូវទទួលបានការបង្វែទិសដៅ ហើយ ច្រានចោលពីអាជ្ញាកណ្ដាលទៅវិញ ។ ពាក្យសម្ដីរបស់គាត់ពេលនេាះ គឺត្រូវបានលើកឡើង ក្រោយពីក្រុមទាំង ២ បានបញ្ចប់ការប្រកួតក្នុងពិន្ទុ ១ ស្មើ ហើយទទួលបានរងការប៉ះទង្គិចដល់ FA ។
ស្របគ្នានិងការបង្ហាញឡើងដូច្នោះ សេចក្ដីប្រកាសរបស់ FA បានលើកឡើងថា ការចោទប្រកាន់មួយនេះ ត្រូវបានធ្វើឡើង ដោយឆ្លុះបញ្ជាំងពី ទោសកំហុសនៃការប្រព្រឹត្ដមិនល្អដែលអាចបង្ករឲ្យបាត់បង់សណ្ដាប់ធ្នាប់ដល់ការប្រកួត ជាពិសេស ហេតុការណ៍ទាំងឡាយណាដែលទាក់ទងនឹង អាជ្ញាកណ្ដាល។
ថ្នាក់ដឹកនាំ Chelsea ត្រូវប្រឈមមុខដោះស្រាយជាមួយ បញ្ហានេះ រហូតដល់ ថ្ងៃ ទី ១៣ ខែមករា ឆ្នាំ ២០១៥ ក្រោមការចោទប្រកាន់ មួយនេះ ។ ហើយរឿងរ៉ាវបន្ដទៀតនោះ Mourinho មិនបានចូលរួមសន្និសិទ្ធការសែតសម្រាប់ថ្ងៃសុក្រនេះ មុនពេលក្រុមត្រូវប្រកួតជាមួយ Newcastle ថ្ងៃចុងសប្ដាហ៍។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី