រកឃើញ សាកសព អ្នកដំណើរ ២ អ្នកទៀត ខណៈចាប់បាន រលកសញ្ញា ហើយ អាចចេញពី ប្រអប់ខ្មៅយន្តហោះធ្លាក់
ព័ត៌មានអន្តរជាតិ ៖ គួររំឮកថា មុននេះបន្តិច មានការគូសបញ្ជាក់ ពីមន្រ្តីផ្លូវការអោយ ដឹងថា រលកសញ្ញា "Pings" ត្រូវបានបង្ហាញសញ្ញាណឡើង និងចាប់ជាប់ ពីក្នុងសមុទ្រ Java អាចជារលកសញ្ញាចេញពីប្រអប់ខ្មៅនៃយន្តហោះធ្លាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជើងហោះហើរ QZ8501 ។
លោក Gen Moeldoko មេបញ្ជានៃកងកម្លាំងប្រដាប់អាវុធ ប្រទេស ឥណ្ឌូនេស៊ី ផ្តល់ជាកិច្ចសម្ភាសន៍ដល់ទំ ព័រសារព័ត៌មានប៊ីប៊ីស៊ីអោយដឹងថា ក្រុមមុជទឹក ត្រូវបានបញ្ជូនទៅកន្លែងចាប់បាន រលកសញ្ញាដើម្បីធ្វើការ ស៊ើបអង្កេត ។ រលកសញ្ញា ត្រូវបានបន្លឺឡើង និងបង្ហាញសញ្ញាណឡើង នៅជិត នឹង ប រិវេណរកឃើញបំ ណែកកន្ទុយយន្តហោះធ្លាក់ ។ មន្រ្តីផ្លូវការ សរបញ្ជាក់បន្ថែមអោយដឹងថា ៖ ប្រអប់ខ្មៅយន្ត ហោះធ្លាក់ អាច នឹងត្រូវបានបំបែកចេញពីតួយន្តហោះផ្នែកខាងក្រោយ ។
ថ្ងៃអាទិត្យ ទី ២៨ ធ្នូ ចុងឆ្នាំ ២០១៤ កន្លងទៅនេះ យន្តហោះក្រុមហ៊ុន AirAsia ជើង ហោះហើរ QZ8501 បានបាត់ការទាក់ទងពីប្រព័ន្ធរ៉ាដា កំឡុងពេលហោះដឹក អ្ន កដំណើររបស់ខ្លួន ចំនួន ១៦២ នាក់ ឆ្ពោះទៅ កាន់ប្រទេសសឹង្ហបុរី ដោយធ្វើដំណើរចេញពីប្រទេស ឥណ្ឌូនេស៊ី ។ ពុំមាននរណាម្នាក់ មានឱកាស រស់រាន មានជីវិត ក្រោយកើតហេតុធ្លាក់យន្តហោះប្រភេទ A320-200 មួយគ្រឿងនេះនោះទេ ។
គួរបញ្ជាក់ថា មូលហេតុពិត នៅពីក្រោយករណីធ្លាក់យន្តហោះមួយគ្រឿងនេះ ពុំទាន់ជាក់ច្បាស់នៅឡើយ ទេ ក៏ប៉ុន្តែអ្វីដែលគេបានត្រឹមតែដឹងនោះគឹថា យន្តហោះ បានជួបនឹងស្ថានភាព លក្ខខ័ណ្ឌអាកាសធាតុ អា ក្រក់ពេលកំពុងហោះហើរ និង បានស្នើ ហោះ បង្វែរគន្លងផ្លូវរថ មុនពេល ដែល បានបាត់ការទាក់ទង ។
យ៉ាងណាមិញ មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃសុក្រនេះ គឺជាថ្ងៃទី ១៣នៃករណីធ្លាក់យន្តហោះខាងលើហើយ ក៏ជាថ្ងៃទី ១៣ ដូចគ្នាដែរ ក្នុងប្រតិបត្តិការ តាម រកសាកសព យន្ត ហោះ និងក្រុមមនុស្សជាអ្នកធ្វើដំណើរ អំឡុងពេលព្រឹកមិញនេះ ខណៈសាកសព មនុស្ស ២ នាក់ទៀត ត្រូវបាន ប្រទះឃើញ ក្នុងនោះ បានញ៉ាំង អោយតួរលេខអ្នកស្លាប់ ដោយរកឃើញសាកសព កើនដល់ ៤៦ នាក់ហើយ ។ មានជំនឿជាក់ អោយដឹង ថាសាកសពអ្នកដំណើរ ច្រើនជាង ១០០ នាក់ ផ្សេ ងទៀត បន្តជាប់គាំង នៅក្នុងតួយន្តហោះនៅឡើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី និង channelnewsasia
ប្រភព ៖ ប៊ីប៊ីស៊ី និង channelnewsasia