វៀតណាម​ជំរុញ​ឲ្យ​ពង្រឹង​សន្តិសុខ​ព្រំដែន​ខណៈ​បក្ស​ប្រឆាំង​នៅ​កម្ពុជារកឃើញ​មាន​ការរំលោភ​ទឹកដី​ខ្មែរ​

1/19/2015 0 Comments A+ a-

ក្រសួង​មួយ​នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញបាន​ស្នើ​ឲ្យ​កម្ពុជា​សហការ​គ្នាដើម្បី​ទប់ស្កាត់ ​បទឧក្រិដ្ឋ​ឆ្លងដែន​នានារួម​ទាំង​ពង្រឹង​សន្តិសុខតាម​ខ្សែក្រវ៉ាត់​ព្រំដែន ​ ។​
​ការស្នើសុំ​នេះ​ធ្វើឡើង​បន្ទាប់​ពី​មន្ត្រី​បក្សប្រឆាំងរកឃើញថា ប្រទេសជិតខាង​មួយ​នេះបាន​ធ្វើ​ផ្លូវ​រំលោភ​ចូល​ដី​ខ្មែរជិត​៥០​គីឡូម៉ែត្រ​ នៅ​ឃុំ​ដា​ក់ដាំក្នុង​ខេត្ត​មណ្ឌលគិរី​ ។​
​កិច្ចព្រមព្រៀង​នោះធ្វើឡើង​រវាងមន្ត្រីជាន់ខ្ពស់​នគរបាល​សាធារណៈរដ្ឋ​ ប្រជាមានិត​វៀតណាម លោក ត្រឹង ដាយ​ក្វាង និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស ខេង កាលពី​ថ្ងៃ​ទី​១៦​ខែ​មករា​ឆ្នាំ​២០១៥​ម្សិលមិញ​ ។​
meeting-kh-vn-20150117-2015-01-17គណៈប្រតិភូជាន់ខ្ពស់នៃក្រសួង នគរបាលសាធារណរដ្ឋសង្គមនិយម វៀតណាមបំពេញទស្សនៈកិច្ចនៅកម្ពុជា(រូបថតដោយក្រសូង មហាផ្ទៃ)
​នៅ​ចុងឆ្នាំ​២០១៤ តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក ម៉ៅ មុនី​វណ្ណ បានស្នើ​ប្រធានរដ្ឋសភា​លោក​ហេង សំរិន ឲ្យ​កោះហៅ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មក​សាកសួរដេញ​ដោលផ្ទាល់មាត់​ក្នុង​រដ្ឋសភាករណី​រដ្ឋាភិបាល​មិន​អាច​ ទប់ស្កាត់បាន នូវ​អ្វី​ដែល​លោក​អះអាង​ថា  វៀតណាម​បាន​ធ្វើ ផ្លូវ​ក្រាល​កៅស៊ូរំលោភ​ចូល​ដី​កម្ពុជានៅ​តំបន់​ដាក់​ដាំ ខេត្ត​មណ្ឌលគិរី ប្រមាណ​ជិត​៥០​គីឡូម៉ែត្រ​  ។​
​មកដល់​ពេល​នេះ​ព័ត៌មាន​ជុំវិញ​គម្រោង​កោះហៅ​នាយករដ្ឋមន្ត្រីឲ្យចូល​ បំភ្លឺ​ក្នុង​សភាតាម​ការចង់បាន​របស់​មន្ត្រី​បក្សប្រឆាំង​នោះមិនទាន់​ ត្រូវបាន​ប្រកាស​ជា​សាធារណៈ​ថា លោក ហ៊ុន សែន នឹង​ព្រម​ចូល​ទៅ​បំភ្លឺ​ក្នុង​សភាថ្ងៃ​ណា​ពិតប្រាកដ​នៅ​ឡើង​ទេ ក្រៅពី​ការអះអាងមុន​ការបោះឆ្នោត​ឆ្នាំ​២០១៣​ជាង​៥​ម៉ោង​កន្លងទៅ​ ។​
​ក្រោយ​ពី​ការអះអាងរបស់​លោក​ ម៉ៅ មុនី​វណ្ណ ពី​ការរំលោភ​បូរណៈភាព​ទឹកដី​ខ្មែរ​ថ្មី​ទៀតពី​សំណាក់​ប្រទេស​វៀតណាម​នេះ ប្រធាន​គណៈកម្មាការ​ព្រំដែន​កម្ពុជា​លោក វ៉ា គឹមហុង ធ្លាប់​ប្រាប់ ​VOD​ ថាវៀតណាម​ពិតជា​បាន​ធ្វើ​ផ្លូវ​នៅ​តំបន់​នោះរំលោភ​លើ​សន្ធិសញ្ញា​ បំពេញបន្ថែម​ឆ្នាំ​២០០៥ និង​សេចក្តីប្រកាស​រួម​នៃ​ប្រទេស​ទាំង​ពីរដែល​បាន​សម្រេច​ដាក់​តំបន់​នោះ​ជា ​តំបន់ស​ ។​
​ប៉ុន្តែ​លោក​ថា កម្ពុជា​នឹង​ព្យាយាម​ជួបពិភាក្សា​ជាមួយ​ភាគី​នៃ​ប្រទេស​វៀតណាមដើម្បី​ស្វែងរក​ដំណោះស្រាយ​ ។​
​យ៉ាងណាក៏ដោយ លោក ត្រឹង ដាយ​ក្វាង ភាគី​វៀតណាមក៏​បាន​ព្រមព្រៀង​ដែរ​ថា រដ្ឋាភិបាល​ខ្លួននៅតែ​បន្ត​ជួយ​បណ្តុះបណ្តាលមន្ត្រី​ជំនាញ​ផ្នែក​នគរបាល​ កម្ពុជា ឲ្យបាន​៦០០​នាក់ ក្នុង​ឆ្នាំ​២០១៥​នេះ តាម​ផែនការ​ដែល​បាន​គ្រោងទុក ដើម្បី​ពង្រឹង​សមត្ថភាព​ជំនាញ​បន្ថែម​ ៕ ប្រភពៈ VOD