រថយន្ដស្ទូច ក្រឡាប់ កណ្ដាលផ្លូវ ក្រោយ ស្ទូចដុំដែក ទម្ងន់ជាង៣តោន មិន ដាក់ជើងទម្រ

1/09/2015 0 Comments A+ a-

ភ្នំពេញ ៖ រថយន្ដស្ទូចមួយគ្រឿង បាន ក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវបេតុង ជិត សាលាសង្កាត់និរោធ ភូមិតាង៉ូវ កណ្ដាល ខណ្ឌច្បារអំពៅ កាលពីព្រឹកព្រលឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ ក្រោយពីស្ទូចដុំដែក ទម្ងន់ជាង៣តោន មិនដាក់ជើងទម្រ ទើប គ្មានអីទប់ ក៏ក្រឡាប់តែម្ដង ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា អ្នកបើករថយន្ដស្ទូច ឈ្មោះគង់ សំអឿន អាយុ៣១ឆ្នាំ ស្នាក់នៅសង្កាត់ ទំនប់ទឹក ខណ្ឌចំការមន ។
បើតាមសមត្ថកិច្ច ក្រោយពេលរថយន្ដ ក្រឡាប់ផ្ងារមួយចំហៀង បណ្ដាលឱ្យដងស្ទូច ធ្លាក់ទៅចំផ្ទះប្រជា ពលរដ្ឋ នៅក្បែរនោះ រងការខូចខាត ។
យ៉ាងណាក៏ដោយ ម្ចាស់រថយន្ដបានសង ប្រាក់២៥០ដុល្លារ ទៅឱ្យម្ចាស់ផ្ទះរងគ្រោះ ដើម្បីបញ្ចប់រឿង។