លោក​ ហ៊ុន​ សែន ​អះអាង​ថា​មិន​មាន​ការសង់​ទំនប់​វា​រី​អគ្គិសនី​ជាយ​អា​រ៉ែ​ង​ក្នុង​ជំនាន់​នេះ​ទេ​​

1/13/2015 0 Comments A+ a-

នាយករដ្ឋមន្ត្រី​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​មិន​អនុញ្ញាត​ឲ្យមាន​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ជាយ​អា​រ៉ែ​ង​ នោះទេ ដោយ​លោក​យល់ថា គម្រោង​នេះ​នឹង​នាំឲ្យ​មាន​ផលប៉ះពាល់​បរិស្ថានទាំង​ជីវិត​សត្វ និង​ទាំង​មនុស្សនៅ​ជុំវិញ​យ៉ាងធ្ងន់ធ្ងរ​ ។​
​ក្នុង​ពិធី​សម្ពោធ​ទំនប់​វា​រី​អគ្គិសនី​ឫស្សី​ជ្រុំ​ក្រោម​ខេត្ត​ កោះកុង នា​ព្រឹក​ថ្ងៃទី​១២ ​ខែ​មករា​នេះ លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន មានប្រសាសន៍ថា ទីតាំង​ភូមិ​ជី​ផាត ខេត្ត​កោះកុង ជា​ព្រៃ​ដំរី ត្រូវបាន​គេ​សិក្សា​ឃើញថា មាន​ប្រភេទ​រ៉ែ​ទី​តានី​ញ៉ូម ដែល​មាន​តម្លៃ​ដល់​ទៅ​២០​ពាន់​លាន​ដុល្លារ នៅ​ក្រោម​ដី តែ​ដើម្បី​បាន​រ៉ែ​នោះ គេ​ត្រូវ​កាប់​បំផ្លាញ​ព្រៃឈើ​ គាស់​កាយ​ដី និង​ធម្មជាតិ​គ្រប់បែបយ៉ាង​ ។ លោក​ថា លោក​នឹង​មិន​អនុញ្ញាត​ឲ្យមាន​ការជី​ក​កកាយ​នៅ​ទីនោះ​ទេ គឺ​ទុក​តំបន់​នោះ​ឲ្យ​ក្មេងជំនាន់ក្រោយ​ ។
hunsen_140909_-vichet--2015-01-12លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ពេល​កន្លងមក
លោក​មាន​ប្រសាសន៍​ថា «ខ្ញុំ​ ព្រះ​ករុណា​ខ្ញុំ មិនព្រម​ឲ្យ​ធ្វើ​ទេ ហើ​យ​ប្រាប់​ទៅ​បង​ប្អូន​ថា កុំអា​ល​ធ្វើ​ កុំ​ធ្វើ ទុក​នៅ​ក្រោ​ម​ដី​វា​អត់​ផ្អូម​ទេ ចាំ​យើង​កើត​មក​ជាតិ​ក្រោយ​ ឬ​អត់​ពី​យើង​ទៅ ក្មេងៗ​គេ​គិត​យ៉ាង​ម៉េច អាហ្នឹង​រឿង​របស់​ក្មេងៗ​តែ​ជំនាន់​ហ៊ុន​ សែន នេះ​មិន​ឲ្យ​ធ្វើ​ទេ​ ព្រោះ​មូល​ហេតុ​អី មុន​នឹង​យក​បាន​ទី​តានីញ៉ូម​ត្រូវ​យក​ឈើ​នៅ​ខាង​លើ​នោះអត់​ប៉ុន្មាន​ទៅ រាប់​ពាន់ដល់​ម៉ឺន​ហិក​តា​(២០០០០ហិកតា) ហើយ​តំបន់​ហ្នឹង តំបន់​ព្រៃ​ដំរី​ទៀត រួច​ដល់​យើង​ជីក​ខ្ទិចខ្ទី​អ៊ីចឹង​ សមុទ្រ​យើង​លែង​ក្លាយ​ជា​សមុទ្រ​ខៀវ​ហើយ​ ទៅ​ជា​សមុទ្រ​ក្រហម​» ។
​មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្សអាដហុក ប្រចាំ​ខេត្ត​កោះកុង លោក នាង បូ​រា​ទីណូ សាទរ​ចំពោះ​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី ដែល​ប្តេជ្ញា​ការពារ​ធនធាន​ធម្មជាតិ​បែបនេះ ​។ លោក​ថា ប្រសិនបើ​មាន​ការអភិវឌ្ឍ​នៅ​តំបន់​ទាំងនោះ នឹង​នាំឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវិត​មនុស្ស​សត្វ និង​ធម្មជាតិ ។ លោក​បញ្ជាក់ថា «បើ​ប្រសាសន៍​លោក បាន​បង្ហាញ​ជំហ​រយ៉ាង​នេះ​ពិ​ត​ប្រាកដ​មែន​ អ៊ីចឹង​វា​ជា​ចំនុច​វិជ្ជមាន​មួយ​ដែល​សង្គម​ស៊ីវិល​ក៏​ដូ​ចជា​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តំបន់​ទី​តាំង​ផ្ទាល់​ហ្នឹង​ មាន​ការ​ត្រេក​អរ​នូវ​ចំនុច​នោះ​ឯង​ ពី​ព្រោះ​ថា សព្វថ្ងៃនេះ​ប្រជាពលរដ្ឋកំពុង​តែ​មាន​ក្តី​កង្វល់​អំពី​ការ​អភិវឌ្ឍ​បែប​ ទំនប់​វារី​អគ្គិសនី ​ឬរុក​រក​រ៉ែ​នៅ​តំបន់​ទាំងពីរ​ខាង​លើ​ដូច​ជា​ តំបន់​ស្ទឹង​អារ៉ែង​ និង​តំបន់​ជី​ផាត​ហ្នឹង​» ។
​ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ធ្វើឡើង​បន្ទាប់​ពី​សកម្មជន​ការពារ​តំបន់​ជាយ​អា​រ៉ែ​ង ប្រកាស​ធ្វើ​បាតុកម្មប្រឆាំង​នឹង​គម្រោង​វា​រី​អគ្គិសនី​ជាយ​អា​រ៉ែ​ង ស្របពេល​ដែលតំណាងរាស្ត្រ​បក្សប្រឆាំង ចុះទៅពិនិត្យ​មើល​ដល់​តំបន់​នេះ ដោយ​បាន​ស្នើ​ឲ្យ​លោក​ ហ៊ុន ​សែន ផ្អាក​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នោះ ​។
យ៉ាងណាក៏ដោយ ក្រោយ​ពី​កិច្ចប្រជុំ​បិទទ្វារ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើម​ខែ​តុលា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី អះអាងថា លោកនាយក​រដ្ឋមន្ត្រី​បាន​អះអាង​ប្រាប់​រូប​លោក​ថា រដ្ឋាភិបាលគ្មាន​គម្រោង​ដំណើរការ​អភិវឌ្ឍន៍​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ជាយ ​អា​រ៉ែ​ង នៅក្នុង​អាណត្តិ​ទី​៥​នេះ​ទេ​ ។ ប៉ុន្តែ​រហូត​ដល់​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មិន​មាន​ការបញ្ជាក់​ពី​មន្ត្រី​រដ្ឋាភិបាល​ចំពោះ​ប្រសាសន៍​លោកនាយក​ រដ្ឋមន្ត្រី ដែល​លោក​ សម រង្ស៊ី ​អះអាង​នោះទេ ជា​ហេតុ​ធ្វើឲ្យ​ក្រុមអ្នកការពា​រធន​ធានប​រិស្ថាន​ប្រកាស​ធ្វើ​ បាតុកម្មទាមទារ​ឲ្យ​លោក​ សម ​រង្ស៊ី ​បំភ្លឺ​ការអះអាង​នោះ​ ៕ ប្រភពៈVOD