ដឹងអត់ តើ​ការងារ​អ្វីខ្លះ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​​ជាងគេ​នៅ​​ស្រុក​ខ្មែរ? ​

1/21/2015 0 Comments A+ a-


កន្លង​ទៅ​​គេហទំព័រ The​BNEWS បាន​ចេញ​ផ្សាយ​ពីរ​បរ​មួយ​​ចំនួន​ដែល​គេ​មើល​ឃើញ​ថា ​អាច​រក​ចំណូល​បាន​ខ្ទង់ពាន់​ដុល្លារ​ក្នុង​មួយ​ខែៗ​​ ដោយ​របរ​ខ្លះ​កើត​ចេញពី​ការ​ច្នៃប្រឌិត​ផ្ទាល់ខ្លួន​ដោយ​មិន​ត្រូវ​ការ ជួល​បុគ្គលិក​នោះ​ទេ ខណៈ​ខ្លះ​ទៀត​ជា​អាជីវកម្ម​លក្ខណៈ​គ្រួសារ​តែ​អាច​រក​ចំណូល​បាន​គួរសម​។ ​​នៅ​ថ្ងៃ​នេះ​វិញ​​ ​The​BNEWS នឹង​​បង្ហាញ​ពី៏​​ប្រភេទ​ការងារ ​ដែល​មាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ៗ​នៅ​ក្នុង​ប្រទេស​យើង​​វិញ​​ម្ដង។ ​​​

​​សូម​បញ្ជាក់​ថា​ ​​​ទិន្នន័យ​ប្រាក់​ខែ​​ខាង​​ក្រោម​នេះ​ ​គឺ​ទទួល​បាន​ពី​​ជំនួយការ​ផ្នែក​ជ្រើសរើស​បុគ្គលិក​នៃ​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក​ HRInc​ Cambodia លោក វ៉ន់ សុ​ខេមរិន្ទ។ ​​

- អ្នកគ្រប់គ្រង​គម្រោង​សាងសង់ (Project Manager)​ អ្នកគ្រប់គ្រង​ការសាងសង់ (Construction Manager)​ វិស្វករ​សំណង់ (Civil Engineer) អាច​ទទួល​បាន​ប្រាក់ខែ​​​ចន្លោះ​ពី ២៥០​ដុល្លារ ទៅ ២០០០$ ឬ​៣០០០$ ក្នុង​មួយ​ខែ​។ 
-ស្ថាបត្យករ​(Architect) អាច​ទទួល​បាន​ប្រាក់ខែ​​ចន្លោះ​ពី ២០០/៣០០$ រហូតដល់​១៥០០$ ។​
-​អ្នក​ព័ត៌មាន​វិទ្យា​(IT Officer) អាច​ទទួល​បាន​ប្រាក់ខែ​​ចន្លោះ​ពី ២០០$ រហូតដល់​២០០០/៣០០០$ ។​
-វិស្វករ​អគ្គិសនី​(Electrical Engineering) អាច​ទទួល​បាន​ប្រាក់ខែ​​​ចន្លោះ​ពី ២០០$ រហូតដល់​១៥០០$/២០០០​ដុល្លារ​។​
-ជំនាញ​គ្រប់គ្រង​ធនធាន​មនុស្ស​​ ទទួល​បាន​ប្រាក់​ខែ​ចន្លោះ​ពី ​​$២០០/$២៥០ ទៅ $៤០០០/$៥០០០
-អ្នក​​ទីផ្សារ​ ទទួល​បាន​ប្រាក់​ខែ​ចន្លោះ​ $២០០​ ទៅ $៣០០០/$៤០០០
-បុគ្គលិក​អ្នក​លក់​ ទទួល​បាន​ប្រាក់​ខែ​ចន្លោះ​ពី  $២០០​ ទៅ $៤០០០/$៥០០០

​ចំណែក អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា​លោក ស៊ីន ចាន់ សិរី​វុត្ថា​ឲ្យ​ The BNEWS ដឹង​ថា​អ្នក​បើក​យន្តហោះ​នៅ​ក្នុង​ស្រុក​ខ្មែរ​ទទួល​បាន​ប្រាក់ខែ​ជា មធ្យម​​ ​​៨០០០​ដុល្លារ​អាមេរិក​ហើយ​នឹង​អាច​កើន​រហូតដល់​ជាង ​១០.០០០​ដុល្លារ​អាមេរិក​ឬ​ទាប​ជាង​នេះ​ ​អាស្រ័យ​ទៅ​លើ តួនាទី​និង​រយៈពេល​នៃ​ការហោះហើរ​របស់​អាកាស​យានិក​ម្នាក់ៗ​។​លោក​បញ្ជាក់​ថា ទោះជា​យ៉ាងណា តម្រូវការ​ជាទូទៅ និង​កាំ​ប្រាក់​បៀវត្ស​​របស់​មុខ​តំណែង​នីមួយ​ៗ​ខាងលើ​មានការ​ប្រែប្រួល​ទៅតាម​តម្រូវការ​ជាក់​ស្ដែង និង​ទំហំ​របស់​អង្គភាព​ ការ​ទាក់ទាញ​(Headhunting)​ ​បុគ្គលិក​និយោជិក​ ព្រមទាំង​បុគ្គលិក​និយោជិក​ដែល​ជា​ត្រូវការ​របស់​អង្គភាព​នោះ​មាន​សញ្ជាតិ​ជា​ជន​​​បរទេស​។
​​
​ដោយឡែក បុគ្គលិក​បម្រើការ​នៅ​អាកាសចរ​ស៊ីវិល​កម្ពុជា​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យ TheBNEWS ដឹង​នា​ពេល​ថ្មីៗ​នេះ​ថា ប្រាក់ខែ​គោល​របស់​បុគ្គលិក​បម្រើ​ការងារ​នៅ​លើ​យន្តហោះ​អាច​ទទួល​បាន ជា​មធ្យម​ ៥០០ ដុល្លារ​ក្នុង​មួយ​ខែ​។ ដោយឡែក ថ្លៃ​ថែម​ម៉ោង​ឬ​សេវាកម្ម​ផ្សេងៗ​ទៀត សរុបទៅ​អាច​ទទួល​បាន​ជិត ១០០០ ដុល្លារ​អាមេរិក៕

​ដោយ​៖ ម៉ៅ ចរិយា​