លោក​តា​កម្សត់​ដើរ​លក់​អំពៅ​តែលតោល​កណ្ដាល​ក្រុង​ភ្នំពេញ

1/18/2015 0 Comments A+ a-

ដំណើរ​មួយ​ៗ​រុញ​រទេះ​អំពៅ​ទៅ​មុខ ហត់​នឿយ​ដោយ​សារ​កម្ដៅ​ថ្ងៃ លោក​តា​ លឹម​ ថន មក​ពី​ខេត្ត​ស្វាយ​រៀង​ គ្មាន​កូន​ចៅ​មក​រស់​នៅ​រសាត់​អណ្ដែត​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ម្នាក់​ឯង បាន​រៀបរាប់​ទាំង​សម្រក់​ទឹក​ភ្នែក​​ថា៖ “តាំង​ពី​មាន​ទឹក​អំពៅ​មក អ្នក​លក់​អំពៅ​សាង​កាត់​កង់​ៗ​អូស​រទេះ​ដូច​ខ្ញុំ ការ​រក​ស៊ី​មិន​សូវ​បាន​ដូច​មុន​ទេ”។

លោក​តា មាន​ប្រសាសន៍​បន្ថែម​ថា ភាគ​ច្រើន​គេ​និយម​ផឹក​ទឹក​អំពៅ​ជាង​ហូប​អំពៅ​សាង​កាត់​កង់​ព្រោះ​គេ​គិត​ថា​រឹង ហើយ​ក្នុង​មួយ​ថ្ងៃ​រក​ចំណូល​បាន​ប្រហែល​២០០០០រៀល សម្រាប់​ចិញ្ចឹម​ជីវិត។

លោក​តា ថា​ពី​មុន​​ជីវភាព​រស់​នៅ​រៀង​គ្រាន់​បើ តែ​​ក្រោយ​ពេល​ដែល​លោក​តា​ស្នាក់​នៅ​ម្ដុំ​អូរឫស្សី​មាន​ចោរ​ចូល​លួច​មក​ជីវភាព​លោក​តា​កាន់​តែ​លំបាក៕






1

2

3

4


5


អត្ថបទ៖ សុ​នា