ជប៉ុន ៖ កសិដ្ឋានក្នុងផ្ទះ ផ្ដល់ទិន្នផលច្រើនជាង ១០០ដង ធៀបនឹងចំការខាងក្រៅ
ម្ចាស់កសិដ្ឋានក្នុងផ្ទះមួយកន្លែង នៅប្រទេសជប៉ុន ថ្មីៗនេះ បានប្រកាសថា បច្ចេកទេសដាំបន្លែ
របស់ខ្លួន បានផ្ដល់ទិន្នផលច្រើនជាង ១០០ដង ធៀបនឹងបណ្ដាកសិដ្ឋាននៅខាងក្រៅផ្ទះ ដែល
ធ្វើតាមរបៀបធម្មតា។
របស់ខ្លួន បានផ្ដល់ទិន្នផលច្រើនជាង ១០០ដង ធៀបនឹងបណ្ដាកសិដ្ឋាននៅខាងក្រៅផ្ទះ ដែល
ធ្វើតាមរបៀបធម្មតា។
កសិដ្ឋានរបស់លោក Shigeharu Shimamura នៅជប៉ុន
កសិដ្ឋានខាងលើនេះ បានផ្ដល់ផលយ៉ាងច្រើន ដល់អ្នកដាំ និងម្ចាស់កសិដ្ឋាន។ កសិដ្ឋាននេះ បញ្ចេញសំណល់តិចជាងកសិដ្ឋានខាងក្រៅដល់ទៅ ៨០% ដោយវាត្រូវបានដាក់នៅក្នុងឃ្លាំង
មួយ ក្នុងខែត្រ Miyagi ដែលតំបន់ដែលធ្លាប់រងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកាលពីឆ្នាំ ២០១១។
មួយ ក្នុងខែត្រ Miyagi ដែលតំបន់ដែលធ្លាប់រងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកាលពីឆ្នាំ ២០១១។
កសិដ្ឋាននេះ ផ្ដល់ទិន្នផលច្រើនជាង ១០០ដង ធៀបនឹងកសិដ្ឋានធម្មតា
ដោយការបំពាក់អំពូលភ្លើងប្រហែល ១៧.០០០អំពូល បន្លែទាំងនេះ នៅតែរីកលូតលាស់ល្អ និងធានាបាននូវសុវត្ថិភាពសម្រាប់សុខភាពមនុស្សផងដែរ។ ពិសេស កសិដ្ឋាននេះ ក៏ត្រូវបាន
គ្របជិតដោយដំបូល ដើម្បីឱ្យចំហាយទឹកដែលត្រូវបានបញ្ចេញពីរុក្ខជាតិក្នុងកសិដ្ឋាន ត្រូវបាន
បន្តប្រើប្រាស់ឡើងវិញ។
គ្របជិតដោយដំបូល ដើម្បីឱ្យចំហាយទឹកដែលត្រូវបានបញ្ចេញពីរុក្ខជាតិក្នុងកសិដ្ឋាន ត្រូវបាន
បន្តប្រើប្រាស់ឡើងវិញ។
កសិដ្ឋានបែបនេះ ជួយកាត់បន្ថយទំហំផ្ទៃដី និងផ្ដល់ទិន្នផលបានលឿន
លោក Shigeharu Shimamura អគ្គនាយករបស់ក្រុមហ៊ុន ដែលជាម្ចាស់កសិដ្ឋានខាងលើ ឱ្យដឹង
ថា ៖ “យើងខ្ញុំជឿជាក់ថា អំពីបច្ចេកទេស យើងអាចនឹងដាំបាននូវប្រភេទរុក្ខជាតិ និងបន្លែទាំង
អស់ ក្នុងកសិដ្ឋាននេះ។ ប្រការដែលសំខាន់សំខាន់សេដ្ឋកិច្ច នោះគឺថា ការដាំដុះបែបនេះ ជួយ
ឱ្យយើងប្រមូលផលបានលឿន ដើម្បីបញ្ចេញលក់ក្នុងទីផ្សារ។ អនាគត យើងនឹងពង្រីកការដាំដុះ
បែបនេះបន្ថែមទៀត”។

ថ្វីបើកសិដ្ឋាន Gotham Greens នៅក្រុង New York អាមេរិក ត្រូវបានគេបង្កើតឡើងដោយប្រើ
បច្ចេកទេសខ្ពស់ ប៉ុន្ដែ គេត្រូវប្រើទំហំផ្ទៃដីដ៏ធំ
បច្ចេកទេសខ្ពស់ ប៉ុន្ដែ គេត្រូវប្រើទំហំផ្ទៃដីដ៏ធំ
បច្ចុប្បន្ន ក្រុមហ៊ុន Mirai កំពុងតែមានគម្រោងសាងសង់កសិដ្ឋានដូចគ្នានេះ នៅក្នុងក្រុង ហុងកុង
ប្រទេសរុស្ស៊ី ចិន និងប្រទេសម៉ុងហ្គូល ក្នុងពេលខាងមុខ។ យោងតាមការអះអាងរបស់ម្ចាស់
កសិដ្ឋាន បច្ចេកទេសដាំដុះនេះ អាចផ្គត់ផ្គង់ផលិតផលគ្រប់គ្រាន់ ដល់មនុស្សលោក ប្រសិនវា
ត្រូវបានសាងសង់ និងដាំដុះនៅពាសពេញពិភពលោក ពិសេសគឺតំបន់ប្រឈមនឹងគ្រោះធម្មជាតិ
និងតំបន់ខ្វះទឹកជាដើម៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ washingtonpost
ប្រភព ៖ washingtonpost