សភា​ប្រទេស​ថៃ​នៅ​ថ្ងៃនេះ​ត្រៀម​ប្រកាស​អំពី​ករណី​របស់​លោកស្រី​យី​ង​ឡាក់ ដែល​ទាក់ទិនអំពើពុករលួយ

1/23/2015 0 Comments A+ a-

សភា​នីតិកម្ម​ប្រទេស​ថៃ​នឹង​ប្រកាស​ ថា​តើ​លោកស្រី​អតីត​នាយ​រដ្ឋមន្ត្រី​យី​ង​ឡា​ក់មាន​កំហុស​ដូច​ការចោទប្រកាន់ ​របស់​គណៈកម្មាកា​រប្រ​ឆាំង​អំពើពុករលួយ​ដែល​ចោទ​លោក​ស្រី​បណ្ដោយឲ្យ​មាន​ រឿងអាស្រូ​វ​​ពុករលួយ​ក្នុង​គំរោង​ទិញ​ស្រូវ​នូវ​ទឹកប្រាក់​រាប់ពាន់​លាន​បាត​នៅ​ថ្ងៃ​សុក្រ​នេះ​។​
​សភា​នីតិកម្ម​ប្រទេស​ថៃ​ប្រកាស​ថា ​នៅ​ថ្ងៃ​សុក្រ​ ទី​២៣​ ខែមករា​នេះ​ គឺជា​ការប្រកាស​អំពី​ករណី​របស់​លោកស្រី​យិន​ឡាក់​ដែល​អាច​ជាប់ចោទ​ដូចនេះ​ ឬទេ​ហើយ​ការចោទប្រកាន់​នេះ​នឹង​ធ្វើឡើង​តាមរយៈ​ការបោះឆ្នោត​ពី​សំណាក់ សមាជិកសភា​២២០​រូប​។​
thai-ying-luck-150123-0001-2015-01-23អតីត​នាយ​រដ្ឋមន្ត្រីថៃលោកស្រី ​យី​ង ​ឡា​ក់(រូបពី AFP)
​គេ​រំពឹង​ថា​សភាជិក​សភា​ទាំង​នេះ​ដែ​ល​កើតចេញ​ពី​ក្រុមប្រឹក្សា​យោធា​ នឹង​បោះឆ្នោត​ចោទប្រកាន់​លោក​ស្រី​ទៅ​តាម​ការចោទប្រកាន់រ​បស់​គណៈកម្មាការ​ ប្រឆាំង​អំពើពុករលួយ​ហើយ​នាំ​ឲ្យ​លោក​ស្រី​ត្រូវ​កោះហៅ​​ឡើង​តុលាការ​ហើយ​ ប្រសិនបើ​រក​កំហុស​ឃើញ​លោកស្រី​ត្រូវ​ហាមឃាត់​ការ​ធ្វើ​នយោបាយ​រយៈពេល​៥​ ឆ្នាំ​។​
​ប៉ុន្ដែ​នៅ​ចំពោះមុខ​សភា​នីតិកម្ម​កាលពី​ថ្ងៃ​ម្សិលមិញ​លោកស្រី​បាន​ បដិសេធ​ថា​មិន​មាន​រឿង​ពុករលួយ​កើតឡើង​ទេ​។​លោកស្រី​បាន​ទាមទារ​ឲ្យ​សមាជិក​ សភា​ពិចារណា​រឿងនេះ​ឡើងវិញ​ហើយ​សង្ឃឹមថា​សមាជិសភា​នឹង​ធ្វើការ​វិនិច្ឆ័យដោ​ យ​ភាពយុត្តិធម៌​។​
​គណៈកម្មាការ​ប្រឆាំង​អំពើពុករលួយ​ថៃ​បាន​ចោទ​ថា​លោកស្រីយី​ង ​ឡា​ក់ ​ធ្វើ​ឲ្យ​ខាតបង់​ប្រាក់​៤​ពាន់​លាន​ដុល្លារ​ក្នុង​
​គំរោង​ទិញ​ស្រូវ​កាល​ដែល​លោកស្រី ជា​នាយករដ្ឋមន្ត្រី​៕ ប្រភពៈ VOD