អ្វី​ដែល​លោក​អ្នក​មិន​បាន​ដឹង​ពី​កំពង់ផែ​​សៀងហៃ ធំ​ជាងគេ​បំផុត​​​លើ​ពិភពលោក

1/21/2015 0 Comments A+ a-

កំពង់ផែ សៀងហៃ​ប្រភព៖​ dailymail
១) បើក​ឲ្យ​ដំណើរការ​ជា​លើកដំបូង​នៅ​ក្នុង​ឆ្នាំ ១៨៤២ សៀងហៃ​បាន​ជាប់​ឈ្មោះ​ជា​កំពង់ផែ​ដ៏​មមាញឹក​ និង ធំ​​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ។ នេះ​បើ​យោង​តាម​របាយការណ៍​​ធ្វើ​ឡើង​ដោយ​ទស្សនាវដី្ត Forbes។​ 

២) គិត​ជា​មធ្យម​​កំពង់ផែ​នេះ​អាច​លើកដាក់​ទំនិញ​​​បាន ៣២ លាន​កុងតឺន័រ​​​​កាល​ពី​ឆ្នាំ ២០១២  ឬ មាន​ទម្ងន់​ស្មើ​នឹង ៧៣៦ លាន​តោន​​​។

​២) ការ​ធ្វើ​ពាណិជ្ជកម្ម​​នាំចេញ​នាំចូល​ទំនិញ​​ឆ្លងកាត់​កំពង់ផែ​​នេះ​មាន​តម្លៃ ៣,៨៧ ​ពាន់​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១២។

៣) អាមេរិក​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​ចិន​ ​ហើយ​ក្នុង​ចំណោម​ទំហំ​ពាណិជ្ជកម្ម​នាំចេញ​នាំចូល​ទំនិញ ៣,៨៧ ​ពាន់​ពាន់​លាន​ដុល្លារ​​ខាងលើ ទំហំ​ពាណិជ្ជកម្ម ៣,៨២​ ពាន់​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ចុះ​ឈ្មោះ​ដោយ​ក្រុមហ៊ុន​អាមេរិក។​​​

៤) កំពង់ផែ​​នេះ មាន​ទំហំ ៣​,៩៤ គីឡូម៉ែត្រ ពោល​គឺ​មាន​ទំហំ​ស្មើ​នឹង​ទីលាន​បាល់ទាត់ ៤៧០ ដង។

៥) ដោយ​មាន​ទីតាំង​ស្ថិត​នៅ​មាត់​ទន្លេ  Yangtze វា​ជា​​តំបន់​ច្រក​ចេញចូល​ពាណិជ្ជកម្ម​ផ្លូវ​ទឹក​ដ៏​សំខាន់​សម្រាប់​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ចិន​​ទាំងមូល​ដែល​វា​ធ្លាប់​ត្រូវ​បាន​ប្រើប្រាស់​នៅ​សម័យ​កាល​រាជវង្ស Qing ​ពី​ឆ្នាំ ១៦៤៤ ដល់ ឆ្នាំ ១៩១២។

22
ប្រភព​រូបភាព៖ Dailymail

 ៦) ក្រោយ​បាន​​បើក​ដំណើរការ​​​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៨៤២ វា​បាន​ក្លាយ​ជា​កំពង់ផែ​ធំ​ជាងគេ​បំផុត​នៅ​អាស៊ី​បូព៌ា​នៅ​ដើម​សតវត្ស​ទី២០។

៧) នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទី២  ​ពោល​គឺ​នៅ​ឆ្នាំ ១៩៤៩ កំពង់ផែ​នេះ​បាន​បើក​ដំណើរការ​ជា​ធម្មតា ប៉ុន្តែ​​គោលនយោបាយ​​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​សាធារណរដ្ឋប្រជាមានិត​ចិន​បាន​​ដាក់​កំហិត​លើ​ការ​អភិវឌ្ឍ​​កំពង់ផែ​នេះ។

 ៨) យ៉ាងណាមិញ បន្ទាប់​ពី​មាន​កំណែទម្រង់​​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ ១៩៩១ កំពង់ផែ​សៀងហៃ​ត្រូវ​បាន​ពង្រីក និង អភិវឌ្ឍ​បន្ថែម​ដើម្បី​​ឆ្លើយ​តប​ទៅ​នៅ​តម្រូវ​ការ​ពាណិជ្ជកម្ម​ពិភពលោក។ ​​

៩) នៅ​​ក្នុង​ឆ្នាំ ២០១០ កំពង់ផែ​សៀងហៃ​បាន​វ៉ា​ដាច់​កំពង់ផែ​សាំងហ្គាពួរ​របស់​សិង្ហបុរី​ ជាប់​​ឈ្មោះ​ជា​កំពង់ផែ​មមាញឹក​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក៕​
ប្រែសម្រួល៖ ខេវិន​
ប្រភព៖​ Dailymail