Rodgers ​ថា​មិន​ទាន់​ចង់​លក់ Balotelli ​នៅ​ខែ​មករា​ខាង​មុខ​ទេ

12/29/2014 0 Comments A+ a-

អ្នក​ចាត់​ការ​ក្រុម Liverpool ​លោក Brendan Rodgers ​បាន​និយាយ​ថា​រូប​លោក​មិន​ទាន់​មាន​គម្រោង​លក់ Mario Balotelli ​នៅ​ខែ​មករា​ខាង​មុខ​នេះ​ទេ ពី​ព្រោះ​ Liverpool ​នៅ​មាន​ប្រកួត​ច្រើន​ទៀត​ដែល​មិន​អាច​បាត់​បង់​កីឡាករ​ណា​ម្នាក់​បាន​នៅ​ឡើយ។

2444D17E00000578-2888298-image-a-22_1419679996180


ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​យប់​មិញ​នេះ​លោក Rodgers ​បាន​និយាយ​ពី​អនាគត​ខ្សែ​ប្រយុទ្ធ​ Balotelli ថា​៖ “និយាយ​ដោយ​ស្មោះ​ទៅ ខ្ញុំ​មិន​ទាន់​មាន​គំនិត​ចង់​លក់ Balotelli ​សោះ។ យើង​នៅ​មាន​ប្រកួត​ច្រើន​ទៀត​ណាស់​នៅ​រដូវ​កាល​នេះ​ហើយ​នៅ​ពេល​នេះ​ដែរ អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ខ្ញុំ​គឺ​ត្រូវ​ទុក​កីឡាករ​ទាំង​អស់​មិន​លក់​ចេញ​ទៅ​ណា​ទេ។ ត្បិត​តែ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ីតាលី​រូប​នេះ​មិន​បាន​បង្ហាញ​សមត្ថភាព​ល្អ​មែន​ប៉ុន្មាន​ប្រកួត​មក​នេះ​ប៉ុន្តែ​គ្រប់​ប្រកួត​ដែល​គេ​ចូល​លេង​គឺ​មាន​ខ្សែ​ការពារ​តាម​បិទ​គេ​២-៣​នាក់​ដែរ។ ដូច្នេះ​នេះ​ក៏​ជា​ឱកាស​មួយ​សម្រាប់​កីឡាករ​ដទៃ​រក​គ្រាប់​បាល់​ដែរ”។
Brendan Rodgers and Mario Balotelli

អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Manchester City ​រូប​នេះ​តាំង​ពី​ចូល​មក​លេង​ជាមួយ​ក្រុម​ Liverpool ​មក​រូប​គេ​តែង​មាន​រឿង​អាស្រូវ​ជាប់​ជា​និច្ច។ ហើយ​តាំង​ពី​បើក​រដូវ​កាល​ថ្មី​នេះ​មក​រូប​គេ​ទើប​តែ​រក​គ្រាប់​បាល់​បាន​២​គ្រាប់​ទេ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៥​ប្រកួត​កន្លង​មក៕
ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖bbc