ក្រុមហ៊ុន Kohler បានបើកសម្ពោធជាផ្លូវការហើយនូវអាគារតាំងបង្ហាញផលិតផល

12/17/2014 0 Comments A+ a-


Kohler Thailand រួមជាមួយ​ក្រុម​ហ៊ុន​ Heng Asia បាន​សម្ពោធ​ជាផ្លូវ​ការ​នូវ​អគារ​តាំង​បង្ហាញ​ផលិត​ផល​ KOHLER Signature showroom ទី​មួយ​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​​កាល​ពី​ថ្ងៃ​ទី​ 12 ខែ​ធ្នូ​ ឆ្នាំ 2014 កន្លង​ទៅ​នេះ​។​
Kohler គឺ​ជា​ក្រុម​ហ៊ុន​ឈាន​មុខ​គេ​មួយ​នៅ​លើ​ពិភព​លោក​​ចំពោះការ​រចនា​ និង​បច្ចេកវិទ្យាសម្រាប់​​ផលិត​ផល​​ផ្ទះ​បាយ​និង​បន្ទប់​ទឹក​​។​ ក្រុម​ហ៊ុន​បាន​នាំ​មុខ​គេ​លើ​ផ្នែក​រចនាបថ ការ​បង្កើត​ថ្មី រួមជាមួយ​​ការ​អភិវឌ្ឍន៍​ការ​រស់​នៅ​របស់​អតិថិជន​ខ្លួន​តាមរយៈផលិត​ផល និង​សេវាកម្ម​​ពិសេសៗ​រួម​មាន​ ផលិតផល​​ចាន​បង្គន់​​ បន្ទប់​ទឹក​ ក្បាល​រ៉ូប៊ីណេ​ អាង​មុជ​ទឹក​ សម្ភារ​បន្ទប់​ទឹក​ សង្ហារិម​សម្រាប់​បន្ទប់​ទឹក​ កន្លែង​លាង​ចាន និង​ក្បាល​រ៉ូប៊ីណេ​សម្រាប់​ផ្ទះ​បាយ។​
បេសកកម្ម​របស់​ Kohler ចំពោះ​​ប្រណីតភាព​នៃ​ការ​រស់​នៅ​បាន​ស្តែង​ឡើង​តាមរយៈ​សមិទ្ធិផល​របស់​ខ្លួនក្នុង​ការ​​ជំរុញ​​​ឲ្យ​ការ​រស់​នៅ​របស់​​អតិថិជន​ដែល​​ប្រើ​ប្រាស់​ផលិត​ផល​ ឬ​សេវាកម្ម​របស់​ខ្លួន​មាន​ភាពល្អ​ប្រសើរ​។ ការ​រស់​នៅ​ប្រកប​ដោយ​ប្រណីតភាព​ ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​​តាមរយៈ​គុណភាព​នៃ​សោភ័ណភាព ភាព​ថ្លៃថ្នូ និងភាព​សម្បូបែប​។ វា​ត្រូវ​បាន​បង្ហាញ​បន្ថែម​ទៀត​តាមរយៈ​ការ​បំពេញ​​កង្វះ​ខាត​ដោយ​ខ្លួនឯង និង​ការ​​កែច្នៃ​បន្ថែម​​លើ​ធម្មជាតិ។​ ចំណុច​ទាំង​អស់​នេះ​មាន​នៅ​ក្នុង​​ផលិតផល​ និង​សេវាកម្ម​របស់ Kohler ដែល​​​​​បង្ហាញ​តាមរយៈ​​ការ​រចនា​យ៉ាង​ស្រស់​ស្អាត​​​នាំ​​ឲ្យ​ក្រុម​ហ៊ុន​ទទួល​បាន​​ភាព​ល្បី​ល្បាញ។ ការ​រចនា​របស់​ Kohler ត្រូវ​បាន​ជំរុញ​ដោយ​​​​​ឥទ្ធិពល​នៃ​ការ​ឈាន​ដល់​កម្រិត​សកល​របស់​ក្រុម​ហ៊ុន ការ​លាយ​បញ្ចូល​គ្នា​​រវាង​​សិល្បៈ​ និង​វប្បធម៌​​ពី​ទូទាំង​សកលលោក​ជាមួយ​នឹងមុខងារ​ជាក់​ស្តែង​ និង​​​បច្ចេកវិទ្យាដែល​មាន​ការ​ច្នៃ​ប្រឌិត​ខ្ពស់​។​ ការ​រចនា អាយុកាល និង​ដំណើរ​ការ​នៃ​ផលិត​ផល​​គឺជា​​ចំណុច​​គោល​របស់​ Kohler ហេតុ​នេះ​ចរិតលក្ខណៈ​សំខាន់ៗ​ត្រូវ​បាន​រួម​បញ្ចូល​ទៅ​ក្នុង​ផលិតផល​នីមួយៗ​រួម​មាន​ ​គុណភាព សោភ័ណភាព និង​និរន្តរភាព​ជា​សកល។ សម្រាប់​ Kohler ចំណុច​ពិសេស និង​ប្រណីតភាព​នៃ​ការ​រចនា​គឺ​ជាភាព​ចាំ​បាច់​សម្រាប់​ផលិត​ផល​ទាំង​អស់​ ហេតុ​នេះ​​ការ​អភិវឌ្ឍន៍ផលិតផល​​ដែល​បង្កើត​បរិយាកាស​ល្អ ដោយ​មិន​បោះ​បង់តម្លៃ​នៃ​​ការ​រចនាគឺជា​ចំណុចសំខាន់​ទី​ពីរ។​


Kohler ត្រូវ​បានទទួល​ស្គាល់​ និង​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​អាមេរិក អឺរ៉ុប និង​តំបន់​អាស៊ី។ វាត្រូវ​បាន​គេផ្តល់​ការ​​ជឿ​ទុក​ចិត្ត​តាមរយៈ​សំណង់​សម្គាល់​ទីតាំងប្រវត្តិសាសន៍​ដូច​ជា​​ ChakriMahaPrasat Throne Hall, Siam Paragon Department Store, Siam Kempinski Hotel ក្នុង​ប្រទេស​ថៃ​ សណ្ឋាគារ​ប្រណីត​ជាន់​​ខ្ពស់​ រមណីយដ្ឋាន​ និងខុនដូ​នានា​ដូច​ជា​ Savoy Hotel London នៅ​ចក្រភព​អង់គ្លេស​, Hôtel Raffles Mecca នៅ​អារ៉ាប៊ី សាអូឌីត​, Ritz Carlton នៅ​ហុង​កុង​ Trump Hotel New York នៅ​សហរដ្ឋ​អាមេរិក​, SohoHaus Berlin នៅ​អាល្លឺម៉ង់។​
អគារ​តាំង​បង្ហាញ​ផលិតផល​ Kohler ទីមួយ​មាន​ទីតាំង​នៅ​ជាន់​ទីបី​ ក្នុង​អគារ​ក្រុមហ៊ុន​ Heng Asia ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​ទម្រង់​ “កម្រិត​នៃ​ការ​រស់នៅ​ប្រកប​ដោយ​ប្រណីតភាព” សម្រាប់​អ្នក​ដែលអ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចំពោះ​​ផលិតផល​ និង​សេវាកម្ម​របស់​យើង។​ គោលគំនិត​នៃ​​ការ​រចនា​អគារតាំង​បង្ហាញ​ផលិតផល​ Kohler នេះ​គឺ​បង្កើន​ភាពរីករាយ​ និង​ងាយស្រួល​សម្រាប់​អតិថិជន​ចំពោះ​ការ​ប្រើ​ប្រាស់​ផលិតផល​នានាដូចជា បន្ទប់​សណ្ឋាគារ ក្បាល​រ៉ូប៊ីណេ ជាមួយ​នឹង​ទីតាំង​សម្រាប់​ការ​សាកល្បង​ បណ្តុំ​ការ​រចនា​នៃ​ Artist Editions និង​​ទីតាំង​​សម្រាប់​ផលិតផល​ថ្មី​ដែល​ទើប​នាំចូល។​ អគារនេះ​តាំង​បង្ហាញ​ផលិតផល​​ដែល​ត្រូវ​បាន​រចនា​យ៉ាង​ល្អឯក និង​​ពិសេស​​ក្នុង​រចនាបថ​​ទំនើប​ និង​ប្រពៃណី​ជាច្រើន​ប្រភេទ។​
សូមណែនាំផលិតផលថ្មី​ដែល​ទើប​មក​ដល់​
ផលិតផល​ថ្មីៗទាំង​អស់​នឹង​ត្រូវ​សម្ពោធ​ក្រោម​គោលគំនិត​ “ការ​ច្នៃ​ប្រឌិត​ លើស​ពី​ការស្រមើ​​ស្រមៃ” ជាមួយ​នឹង​ការ​រចនា​ដ៏ពិសេស​ ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត។ ផលិតផល​ទាំងឡាយ​ត្រូវ​បាន​ផលិត​ដោយ​​ប្រើ​ប្រាស់​សម្ភារដែល​មាន​​​​គុណភាព​ខ្ពស់​​បង្កើត​បាន​ជា​​ផលិត​ផល​ដែល​មាន​ភាព​​ជាប់ធន់ និង​ការពារ​ស្នាម​ប្រឡាក់​។ គ្រប់​ផលិតផល​ពោរពេញ​ដោយ​ភាព​ទាន់​សម័យ​ដើម្បី​បង្កើន​បរិយាកាស​ និង​​​​ប្រែ​ក្លាយ​បន្ទប់​ទឹក​របស់​អ្នក​ឲ្យ​ទៅ​ជា​កន្លែង​បន្ធូរអារម្មណ៍​យ៉ាង​ពិត​ប្រាកដ។​
        NUMI ជា​ផលិតផល​ចាន​បង្គន់​ឈាន​មុខ​គេ​របស់​ Kohler ដែល​​បាន​​រួម​បញ្ចូល​ដោយ​ការ​រចនា បច្ចេកវិទ្យា និង​វិស្វកម្ម​ល្អ​គ្មាន​គូប្រៀប​ ដើម្បី​នាំមក​ជូន​លោកអ្នក​នូវ​ផាសុកភាព និង​អនាម័យ​ខ្ពស់​បំផុត។​ គ្រប់​​ចន្លោះ​ត្រូវ​បានផលិត​ដោយ​ការ​​ពិចារណា​ដើម្បី​បង្កើត​ទម្រង់​​​ទំនើប​មួយ​ដែល​មិន​ប៉ះពាល់​ដល់មុខងារ​ប្រើប្រាស់។​ វាមាន​ភាព​ឆ្លាត​វៃ និង​សាមញ្ញសម្រាប់​ប្រើ​ជាមួយ​តេឡេ (touch-screen remote) ដែល​អាច​ឲ្យ​លោកអ្នក​គ្រប់​គ្រង​មុខងារ​យ៉ាងងាយ​​ស្រួល​សម្រាប់​ពន្លឺ​ សីតុណ្ហភាព និង​សំឡេង​​ឲ្យ​សម​ស្រប​ទៅតាម​ចំណូល​ចិត្ត​របស់​អ្នក​។ ផ្តើម​ពីទម្រង់​ និង​លក្ខណៈ​​​ពិសេស​ក្នុង​​ការ​សន្សំ​សំចៃ​ទឹក​គ្មាន​គូប្រៀប​របស់​វា ចាន​បង្គន់​ Numi បង្កើត​បាន​នូវ​ស្តង់ដារ​ដ៏​ល្អ​ឥតខ្ចោះ​ថ្មី​មួយ​ទៀត​នៅ​ក្នុង​បន្ទប់​ទឹក​ ដើម្បី​បំពេញ​តម្រូវ​ការ​សម្រាប់​​​ប្រណីតភាពកម្រិត​ខ្ពស់​​នៃ​ការ​រស់​នៅ​​។​
        ក្បាល​ទឹកផ្កាឈូក​មុខងារ​តែមួយ (The single-function showerheads) ប្រើ​បច្ចេកវិទ្យា Katalyst technology ដែល​មាន​ការ​ទទួល​ស្គាល់​ដោយ​ EPA-Watersense សហរដ្ឋអាមេរិក ជួយ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ទឹក​ពេល​កំណត់​មុខងារ​រក្សា​​ទឹក។​
        Kohler Lithocast Bath ផលិត​ឡើង​ពី​​អាគ្រីលីក និង​អាលុយមីញូមអ៊ីដ្រុកស៊ីត​សុទ្ធ​​ ដែល​ផ្តល់​នូវ​សុវត្ថិភាព និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ គ្មាន​ជាតិ​ពុល​ គ្មាន​វិទ្យុ​សកម្ម​ និង​សារធាតុ​ volatile chemicals។​
អត្ថបទដើមពី Domneng7.info