ខ្សែប្រយុទ្ធក្រៅក្របខណ្ឌ​ Man United កីឡាករ Radamel Falcao ទទួចមិនចង់ចាកចេញពីក្រុមទេនៅរដូវកាលថ្មីនេះ

12/19/2014 0 Comments A+ a-

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធ​ក្រៅក្របខណ្ឌ Manchester United កីឡាករ Radamel Falcao និងត្រូវផុត​រយៈ​ពេលឈជើងនៅក្រុមទៀត​ហើយ ក្រោយពីរដូវកាលថ្មីត្រូវចូលមកដល់។ ប៉ុន្ដែស្ថិតក្រោមការពេញចិត្ដ​ស្រលាញ់នៃថ្នាក់ដឹកនាំ កីឡាករមិនចង់មានការចាកចេញវិញឡើយ។​
កីឡាករ Radamel Falcao វ័យ ២៨ ឆ្នាំសម្ដែងឡើងក្នុងមុខតំណែង ជាខ្សែប្រយុទ្ធ​ មិនមានការសប្បាយចិត្ដ​និងដំណើរចាកចេញពី Man United ឡើយ ដោយគោលបំណងចង់បន្ដ អាយុកាលថ្មីនៅទីនោះបន្ដទៀត។ ប្រវត្ដិ Radamel Falcao គឺកីឡាករត្រូវបាន Man United ផ្ទេរចេញពី Monaco ក្នុងលក្ខខ័ណខ្ចីជើង​ត្រឹមតែ ២ រដូវកាលតែប៉ុណ្ណោះដែលចាប់តាំងពី ឆ្នាំ ២០១៣ ហើយចូលរដូវកាលថ្មីឆ្នាំ ២០១៥ កីឡាករត្រូវផុតកិច្ចសន្យា​។
ប្រភពព័ត៌មានបានបន្ដទៀតថា Radamel Falcao ពិតជាមិនចង់ចេញពី Man United ឡើយ បើទោះបីជាគាត់​សព្វថៃ្ង មិនសប្បាយចិត្ដនិងការអង្គុយនៅមួយកន្លែងមើលកីឡាករដ៏ទៃត្រូវចូលលេងច្រើន ហើយគាត់​ត្រឹមតែជាកីឡាករបម្រុង ។ ប៉ុន្ដែ Falcao ក៏បានចូលលេងជាលើកចុងក្រោយជាមួយក្រុម​ នៅថ្ងៃទី ៥ ខែ​ តុលា ដោយកីឡាករអាចរកពិន្ទុ ១ គ្រាប់ធ្វើឲ្យក្រុម ទទួលបានជោគជ័យលើ  Everton ។ 
ថ្លែងពីអារម្មណ៍ពិតរបស់កីឡាករប្រាប់អ្នកព័ត៌មានថា ជាការពិតណាស់ តាមអារម្មណ៍របស់គាត់ គឺមិនសូវ​ជាសប្បាយចិត្ដនិងការ មើលឃើញនូវឲ្យកាសនៃការលេងតិចឡើយ ប៉ុន្ដែបើទោះជាយ៉ាងនោះក្ដី ក៏គាត់នៅតែសប្បាយចិត្ដនឹងឆាកជីវិតនៅទីននេះណាស់ ដោយមិនចង់ចាកចេញពីនោះទេ។​ រាល់កីឡាករ​ទាំងអស់តែងតែចង់មានឱកាសបង្ហាញពីស្នាដៃ ដោយមិនចង់ត្រឹមអង្គុយនៅមួយកន្លែង​ហើយមើលគេ​ប្រកួត។ តែទោះបីជាយ៉ាងណាក៏ដោយ ពេលខ្លះរូបគាត់ក៏ត្រូវបានផ្ដល់​ឱកាសបានចូលលេង ខ្លះដែរ​ មិនខ្វល់ថាពេលតិច ឬច្រើននោះទេ​ សំខាន់ត្រូវតែធ្វើឲ្យបានល្អបំផុត។ 
Man United ទំនងមិនដាច់ចិត្ដដោះលែង Falcao ទេ បើទោះបីជាក្រុមមានខ្សែការពារច្រើនក៏ដោយ ហើយ​ម្យ៉ាងវិញទៀត សម្រាប់ការរក្សាបាននូវវត្ដមាន Falcao ក្រុមនៅមានអតិថិភាពជាងក្រុមដ៏ទៃទៀត​​ដោយ​ក្រុមគ្រាន់តែចំណាយត្រឹមតែ​ ៤៣​​ លានផោន តែប៉ុណ្ណោះ ។ 
តើ Manchester United ពិតជាចង់រក្សា Falcao សម្រាប់រដូវកាលថ្មីដែរ ឬ ក៏យ៉ាងណា? 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror