Jose Mourinho អេះអុញស្ទើតែនិយាយអ្វីមិនចេញ ក្រោយពីបានជួបលោក Sam Allardyce

12/26/2014 0 Comments A+ a-

ព័ត៌មានកីឡា៖ ជារឿងមួយចម្លែកបំផុតដែលកម្របានជួបប្រទះកន្លងមក ដោយបានមើលឃើញពីភាពភ្ញាក់​ផ្អើលរបស់លោក Jose Mourinho ខណៈពេលក្រុមគាត់ត្រូវប៉ះជាមួយដៃគូថ្មីបានបាត់​ឈ្មោះ​ជា​យូរ​មក​ហើយ ដោយមិនដឹងថា ក្រុមកំពុងពួនសម្ងំយកពិសជាមួយនិងការ​​ផ្តួលក្រុមផ្សេងៗ នៅក្បែរ​ខ្លួន​រហូត​ដល់ឡើងមកកាន់តំណែងទី ៤ បន្ទាប់ពី Manchester United ។ 
ថ្នាក់ដឹកនាំក្រុម Chelsea មានភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីលទ្ធផលជំនួបក្រុមសម្រាប់ការប្រ​កួត​យប់​នេះត្រូវប៉ះជាមួយ West Ham United ដែលដឹកនាំដោយលោក Sam Allardyce ​ធ្លាប់ជាមនុស្សម្នាក់ត្រូវបានខ្លួន​ប្រើពាក្យចំអកឡកឡើយកន្លងមកកាលពីខែ កមរា ដើមរដូវកាល​។ ពាក្យសម្ដីសើច​ចំអកទាំងប៉ុន្មានរបស់ខ្លួន បានធ្វើឲ្យ មានការភ្ញាក់រលឹកក្រោយពីបានមើលឃើញផ្ទាល់ ពីភាពជាក់ស្ដែង​បានបង្ហាញ លើតារាងលំដាប់ពិន្ទុ និង ការប្រឈមមុខពេលនេះ ។ មិនត្រឹមតែមានការភ្ញាក់ផ្អើល​​ប៉ុណ្ណោះទេ Jose Mourinho ថែមទាំងទំនងមានការភ័យខ្លាចទៀតផង ក្រោយពីបានយល់អំពីស្ថាន​ភាពពិតប្រកដរបស់ West Ham ក្រោមការដឹកនាំរបស់ Sam Allardyce ពីព្រោះគាត់គិតថា ប្រសិន​បើ ការលេងក្នុងក្រុមមានលក្ខណៈខ្សោយ ទំនងអីក្រុមនិងមិនមានថ្ងៃអាចមកឈរនៅទីនេះបានឡើយ។​​​
ដំណើរឆ្ពោះមកកាន់ទឹកដី Chelsea ម្ដងនេះ West Ham មានពិន្ទុ ៣១ គ្រាប់ក្នុងដៃរួចហើយ ក្រោយពីទើបតែបានប្រកួតចំនួន ១៧ ដង ហើយស្ថិតនៅលំដាប់ថ្នាក់ទី ៤ នៃជួរតារាង Premier League ។ 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror