វិទ្យាស្ថានប៉ាស្ទ័រ៖ អ្នកភូមិឆ្លងមេរោគអេសដ៍កើនដល់ ១៤០នាក់

12/22/2014 0 Comments A+ a-

(ភ្នំពេញ)៖ យោងតាមគេហទំព័រ ព័ត៌មានក្នុងស្រុក Vod ដែលបានសម្ភាសន៍ ជាមួយនាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៤នេះថា ចំនួនមនុស្សអ្នកឆ្លងមេរោគអេសដ៍ នៅភូមិរកា ឃុំរកា ស្រុកសង្កែ បានកើនឡើងដល់១៤០នាក់ ដែលពីមុនមានត្រឹមតែ ១០៦នាក់។ លោកវេជ្ជបណ្ឌិត Didier Fontenill នាយកវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជាបានបញ្ជាក់ថា «សំណាកឈាមមនុស្ស ១៤០នាក់ វិជ្ជមានមេរោគអេដស៍ រហូតមកដល់ពេលនេះ ក្រោយពីបានធ្វើតេស្តចំនួន ៣ដង។ នេះជារឿងមិនធម្មតា»។ ចំណែកលោក មាន ឈីវុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺអេដស៍សើស្បែក បានថ្លែងប្រាប់នៅល្ងាចនេះថា លោកមិនទាន់ដឹងអំពី លទ្ធផលនេះនៅឡើយទេ ដោយក្រុមការងារកំពុងធ្វើការលើករណីនេះ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល