ប្រភព​២​អះអាងថា កែវ ពិសី ពេញ​សិទ្ធិ​ជា​ភរិយា​លោក ​ឈុំ សុជាតិ​​

12/25/2014 0 Comments A+ a-

ក្រោយ​បែកធ្លាយ​ព័ត៌មាន​ស្នេហា​ជាមួយ​នាយ​ឧត្តមសេនីយ៍ ឈុំ សុជាតិ ជា​អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​ការពារជាតិ  ហាក់​ធ្វើឲ្យ​ជីវិត​ស្នេហា​មួយ​នេះ កក្រើក​យ៉ាងខ្លាំង​ក្នុង​ស្រទាប់​មហាជន​។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍ ប្រភព​២​ផ្សេងគ្នា បាន​ថ្លែង​គួរឲ្យ​ទុកចិត្ត​ថា អ្នកនាង​កែវ ពិសី មិនមែន​ជា​នារី​កំណាន់​របស់លោក​នោះទេ ប៉ុន្តែ​គឺជា​ភរិយា​ពេញសិទ្ធិ​ទោះ​មិន​បានរ​រៀបការ ។​
10858415_772011946202718_3040524905699993443_n-2014-12-23កែវ ពិសី និង​លោក​ ឈុំ សុជាតិ (រូប​ពី​ហ្វេសប៊ុក)
​គ្រូបង្រៀន​នៅ​ក្នុង​សាកលវិទ្យាល័យ​ឯកជន​មួយ ដែល​អះអាង​ថា មាន​ទំនាក់ទំនង​ជិតស្និទ្ធិ​ជាមួយ​ក្មួយប្រុ​ស​ជីដូន​មួយ​រប​ស់លោក​ឈុំ សុជាតិ បាន​អះអាង​ថា លោក​ផ្កាយ​៣​ឈុំ សុជាតិ បាន​ភ្ជាប់​ស្នេហា​ជាមួយ​អ្នក​មេម៉ាយ កែវ ពិសេស មិនមែន​ទើបតែ​មុន​នឹង​រឿង​បែកធ្លាយ​នោះទេ គឺ​មាន​រយៈពេល​ប្រមាណ​ជា​បី​ឆ្នាំ​មកហើយ ។  ទោះ​មិន​ឮ​ខ្ចរខ្ចាយ​ដល់​ត្រចៀក​អ្នកសារព័ត៌មាន ប៉ុន្តែ​អ្នក​ទាំង​ពីរ​បាន​បើកចំហរ​ទំនាក់ទំនង​យូរ​មក​ហើយ តាមរយៈ​សកម្មភាព​បណ្ដើរគ្នា​ទាំង​ក្នុង និង​ក្រៅប្រទេស  និង​ការរស់នៅ​ក្រោម​ដំបូល​តែ​មួយ​។​
​បុរស​ដែល​អះអាង​ថា មាន​ទីលំនៅ​ក្នុង​ភូមិ​ច្រាំង​ចំរេះ​រូបនោះ បាន​ហៅ​អ្នកនាង​កែវ ពិសី​ថា​ជា​ប្រពន្ធចុង និង​ចាត់ទុកថា​អ្នក​នាង​ជា​នារី​ទទួល​សិទ្ធិ​ជា​ភរិយា​របស់​លោក​ផ្កាយ​៣​ឈុំ សុជាតិ ដោយ​មិនមែន​ជា​នារី​កំណាន់​។ លោក​និយាយថា «​តារា​ម្នាក់​ហ្នឹង​(​កែវ ពិសី​) ប្រពន្ធចុង​មែន ប៉ុន្តែ​ដូច​តែ​ប្រពន្ធ​ពេញសិទ្ធិ​អញ្ចឹង តាំង​ពី​ឯកឧត្តម​ហ្នឹង​លែងលះ​ភរិយា​ដើម​!»​។ លោក​ថា ភរិយា​ដើម​របស់​លោក​ឈុំ សុជាតិ មានកូន​៣​នាក់ ស្រី​២ ប្រុស​មួយ ដោយ​កូន​ទាំង​៣ នៅ​ទទួលបាន​ការផ្គត់ផ្គង់​ពី​លោក​ឈុំ សុជាតិ ដែល​ជា​ឪពុក​ជាធម្មតា​។keo-pisey1-2014-12-23មិន​ខុស​គ្នា​ដែរ តារា​សិល្បៈ​ជើង​ចាស់​ម្នាក់ ដែល​ធ្លាប់​ទាក់ទង​អញ្ជើញ​អ្នកនាង​កែវ ពិសី ឲ្យចូល​រួម​ក្នុង​មង្គលការ​សាច់ញាតិ បាន​ខ្សឹប​ប្រាប់​ថា អ្នកនាង​កែវ ពិសី មិនមែន​ជា​នារី​កំណាន់ចិត្ត​របស់​លោក​ឈុំ សុជាតិ ដូច​ការ​យល់​ឃើញ​នោះទេ បើ​ទោះ​ជា​អ្នក​ទាំង​ពីរ មិន​ដែល​មាន​ដំណឹង​រៀបការ​ដោយ​បើកចំហរ ។ អ្នកនាង​លើកឡើងថា « ប្ដី​(​លោក​ឈុំ សុជាតិ​) អា​សី​ហ្នឹង លែងប្រពន្ធ​ដាច់​យូរហើយ​តើ​! គេ​អត់​រៀបការ​មែន ប៉ុន្តែ​អា​ពិសី​មិន​ខុស​ពី​ប្ដី​ប្រពន្ធ​ពេញ​សិទ្ធិ​ទេ បើ​មិន​អញ្ចឹង​ស្មា​នតា​អា​សី ហ៊ាន​បើកចំហរ​អ្ហី​!»​។ អ្នក​នាង​បាន​និយាយ​សំដៅ​ដល់​ការ​បង្ហោះ​រូប​លោក​ឈុំ សុជាតិ នៅលើ​Facebook  ដែល​អ្នកនាង កែវ ពិសី បាន​ស​ម្ញ៉ែង​ជា​សាធារណៈ ធ្វើឲ្យ​រឿងរ៉ាវ​ស្នេហា​របស់​ខ្លួន និង​មន្ត្រី​ពាក់ស័​ក្តធំ​បែកធ្លាយជា​ចំហរ​។​
​តារា​សិល្បៈ​ជើងចាស់​រូប​នេះ​ឲ្យដឹង​ទៀតថា ទំនាក់ទំនង​ស្នេហា​នេះ​មាន​ការដឹងឮ​ក្នុង​ចង្កោម​តារា​សិល្បៈ​ចាស់ៗ និង​ក្រុម​ផលិតករ​មួយចំនួន​យូរ​មក​ហើយ ដោយ​គ្រាន់តែ​អ្នក​ដឹងឮ មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​របស់​លោក​ឈុំ សុជាតិ ឲ្យបាន​ចំៗ​ប៉ុណ្ណោះ​។ កន្លង​មក មាន​ប្រភព​មួយ​បាន​អះអាង​ថា អ្នកនាង​កែវ ពិសី មានកូន​ប្រុស​ម្នាក់​ជា​មួយ​លោក​ឈុំ សុជាតិ ដែល​ការ​ពរ​ពោះ ទំនងជា​ស្ថិត​ក្នុង​ដំណាក់កាល ដែល​អ្នកនាង​ក្ស័យធន​មុខ​ជំនួញ​រឿង​បើក​ភោជនីយដ្ឋាន និង​គម្រោង​បោះទុន​ដាំ​ដុះ​កៅស៊ូ ។ ប៉ុន្តែ​ផ្ទុយ​ពី​ការអះអាងនេះ តារា​ដដែល​ប្រាប់ថា អ្នកនាង កែវ ពិសី មិន​ដែល​មាន​ដំណឹង​មានកូន​ដូច​ការលើក​ឡើង​នោះ​ទេ គឺ​ទោះ​ជា​មួយ​អតីត​ស្វាមី​មុន​ក៏ដោយ ។​
keo-pisey_14_12_23-2014-12-23កែវ ពិសី ពេល​ទៅ​ចូល​រួម​មង្គល​ការ ឈួន ស្រី​ម៉ៅ (រូបភាព៖ វង្ស សុម៉ាលីន)
តារា​ល្បីឈ្មោះ​ក្នុង​ជំនាន់​អ្នកនាង​កែវ ពិសី ដដែល​បន្តថា «​អត់​ទេ តាំង​ពី​ពួក​ខ្ញុំ​ទាក់ទង​ហៅ​គាត់​ការ​ប្អូន មិន​ដែល​ឮថា​គាត់​មានកូន​អី​ទេ​! ទោះ​ជា​ខ្ញុំ​មិន​ច្បាស់ ក៏​ខ្ញុំ​ថា​អា​ពិសី​អត់​មាន​កូន​ទេ បើ​មាន​មែន ប្រហែលជា​មាន​គេ​និយាយ​ខ្លះ​ហើយ ប៉ុន្តែ​អត់​ដែល​មាន​ទេ​!»​។ យ៉ាងណាក៏ដោយ អ្នក​ទម្លាយ​ព័ត៌មាន​បាន​សម្ដែង​ការអបអរ​សារ​ទរ​ចំពោះ​សំណាង​របស់​អ្នកនាង​ កែវ ពិសី បន្ទាប់​ពី​អ្នកនាង​ត្រូវ​គេ​ដឹងថា បាន​ក្លាយ​ជា​ម្ចាស់​ចិត្ត​ផ្ដាច់មុខ​របស់លោក​ឈុំ សុជាតិ ដែល​ជា​អ្នកនាំពាក្យ​ដ៏​ល្បីឈ្មោះ​ប្រចាំ​ក្រសួងការពារជាតិ ។ អ្នក​នាង​បាន​បង្ហោះ​រូបថត​សោយសុខ​ក្នុង​វិឡា​តម្លៃ​រាប់សែន​ដុល្លារ អមដោយ​រថយន្ត​Range Rover  និង​កម្រិត​រស់​នៅ​មិន​ខុស​ពី​ជំទាវ ។
​អ្នកនាង​កែវ ពិសី មិន​អាច​ធ្វើ​ការទំនាក់ទំនង​បានទេ ខណៈ​ដែល​កែវ ស្រី​នាង​ជា​ប្អូនស្រី ក៏​មិន​លើក​ទទួល​នៅ​ពេល​ខ​ល​ចូល​។ មិន​ខុស​គ្នា​ដែរ លេខ​ទូរស័ព្ទ​របស់​លោក​ឧត្តមសេនីយ៍ឈុំ សុជាតិ ដែល​ធ្លាប់​ទំនាក់ទំនង​បាន ក៏​មិន​អាច​ធ្វើ​ការទាក់ទង​បាន​ដូចគ្នា​ក្រោយ​ព័ត៌មាន​ស្នេហា​បែកធ្លាយ ។ យ៉ាងណាមិញ ប្រភព​ខាងលើ​បាន​សន្និដ្ឋាន​រួមគ្នា​ថា អ្នកនាង​កែវ ពិសី និង​ស្វាមី ប្រហែល​មិនមាន​ចេតនា​បិទបាំង​ទៀត​ទេ ទើប​គេ​ឃើញ​រូបលើ​ហ្វេសប៊ុក​របស់​អ្នកនាង​កែវ ពិសី នៅ​បន្ត​បង្ហោះ​រូបថត​ផ្អែមល្ហែម​ជាមួយ​លោក​ឈុំ សុជាតិ ដោយ​មិន​មាន​ការលុបចោល ៕ ប្រភពៈ VOD