ឥទ្ធិពល​ចិន​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា

12/27/2014 0 Comments A+ a-

ភ្នំពេញៈ ​​ចិន​កំពុង​ដើរ​តួនាទី​ដ៏​សំខាន់​​សម្រាប់​ការ​ស្ទុះ​ងើ​ប​ឡើង​វិញ​​នៃ​ សេដ្ឋ​កិច្ច​ពិ​ភព​លោក​ចាប់​តាំង​ពី​វិបត្តិ​​ហិរញ្ញ​វត្ថុ​ពិភពលោក​បាន​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​បំ​ផុត​ដល់​ប្រទេស​លោក​ខាង​លិច​​កាល​ពីឆ្នាំ ​​២០០៨​។
បច្ចុប្ប​ន្ន​ សេដ្ឋ​កិច្ច​​ចិន​រក្សា​បាន​កំណើន​ ដែល​នឹង​ផ្ដល់​ឱកាស​ដ៏​ល្អ​ដល់​សេដ្ឋ​កិច្ច​ពិ​ភព​លោក​​ពិសេស​​នៅ​ក្នុង​ តំបន់​អាស៊ី​។​
13លោក អៀរ សុផល សាស្ដ្រាចារ្យ​នៅ​ផ្នែក​ការ​ទូត និង​កិច្ចការ​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ Occidental College អាមេរិក
លោក ​អៀរ​ សុផល​ សាស្ដ្រាចារ្យ​នៅ​ផ្នែក​ការ​ទូត​ និង​កិច្ច​ការ​អន្តរ​ជាតិ​នៅ​សាកល​វិទ្យា​ល័យ ​Occidental​ College ​ អាមេរិ​ក​​បាន​ផ្តល់​កិច្ច​ពិភាក្សា​ជា​​មួយ​អ្នក​យក​សារ​ព័ត៌​មាន​​ ភ្នំពេញ​ ប៉ុស្ដិ៍​ ​អំពី​ថា ​តើ​ប្រទេស​ចិន​មាន​ឥទ្ធិ​ពល​យ៉ាង​ណា​ដល់​​សេដ្ឋ​កិច្ច​ពិ​ភព​​លោក ​និង​សេដ្ឋ​កិច្ច​ក្នុង​តំបន់​នេះ​?តើ​​ប្រទេស​កម្ពុជា​នឹង​អាច​ទទួល​​បាន​ អត្ថ​ប្រ​យោ​ជន៍​អ្វី​ខ្លះ​? ​តើ​​មាន​ភាព​ផ្ទុយ​គ្នា​ដូច​ម្ដេច​ចំពោះ​កិច្ច​ព្រមព្រៀង​​ពាណិជ្ជ​កម្ម​ ដៃ​គូ​អន្តរ​ប៉ាស៊ី​ហ្វិក ដែល​​មិន​រាប់​បញ្ចូល​​ប្រទេស​ចិន​ និង​ដៃ​គូ​សេដ្ឋ​កិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់ ​(RECEP)​ របស់​អាស៊ាន​ដែល​មិន​រាប់​បញ្ចូល​អាមេរិក​ សម្រាប់​​កម្ពុជា​? ​តើ​អ្វីជា​គោល​នយោ​បាយ​បរទេស​របស់​កម្ពុជា​​?​
ខាង​ក្រោម​នេះ​ជា​ការ​បក​ស្រាយ​​របស់​ លោក សុផល។
ចិន​មាន​ចិត្ត​សប្បុរស​ធម៌​​ខ្លាំង​​ដល់​​កម្ពុជា​តាម​ទស្ស​នៈ​ជំនួយ​ បរទេស​។ ខ្ញុំ​គិត​ថា​ ជំនួយ​​មាន​បរិមាណ​ដ៏ធំ​ ដែល​តាម​ការ​ប៉ាន់​ប្រមាណ​​មាន​ចំនួន​២​ពាន់​លាន​ដុល្លារ​ឬ​ច្រើន​ជាង​នេះ​​ ការ​វិនិយោគ​ធំ​ៗ​​មាន​៦​ពាន់​លាន​ដុល្លារ​ ឬ ​៨​ពាន់​លាន​ដុល្លារ​។ ​ពិត​​ហើយ​ ចំនួន​នេះ​ជា​និច្ច​កាល​​​មិន​មាន​ភា​ពច្បាស់​លាស់​នោះ​​ទេ ​មិន​មាន​ប្រ​ភព​ច្បាស់​លាស់​​ដែល​យើង​អាច​ស្វែងរក​ទិន្ន​ន័យ​នេះ​ ​មិន​មាន​តម្លា​ភាព​​លើ​ទិន្ន​ន័យ​នេះ​ទេ​។​
ពិត​ហើយ​ ​ជំនួយ ​និង​វិនិយោគ​ចិន​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​មួយ​តូច​ដូច​ជា ​ប្រទេស​កម្ពុជា​។ ​ប្រទេស​ចិន​​មាន​​ទី​ក្រុង​ជា​ច្រើន​ដែល​​ក្រុង​នី​មួយៗមាន​ប្រជា​ជន​ជាង​ ២០​លាន​នាក់​។​
អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន​គឺ​ទទួល​បាន​ការ​យល់​ព្រម​ពី​ប្រទេស​ កម្ពុជា​ដើម្បី​​គាំទ្រ​ដល់​គោល​​នយោ​បាយ​របស់​ខ្លួន​ ទស្ស​នៈ​របស់​ខ្លួន​។ ​អ្នក​បាន​ឃើញ​​វា​​កាល​ពីឆ្នាំ​២០១២​ ជា​ពិសេស​​នៅ​ពេល​កម្ពុជា​​ជា​ប្រធាន​​​អាស៊ាន​មិន​មាន​ការ​ចេញ​សេចក្តី​ ថ្លែង​ការណ៍​រួម​ទេ​ ហើយ​បន្ទាប់​មក​នៅ​ក្នុង​ខែ​វិច្ឆិកា​នៅ​ពេល​លោក​ប្រធានាធិបតី ​បារ៉ាក់​ អូបាម៉ា បាន​ទស្សនកិច្ច​កម្ពុជា​មិន​មាន​ការ​ថ្លែង​ការ​រួមទេ​ វា​ត្រូវ​បាន​គេ​អះអា​ងថា​អាស៊ាន​បាន​​យល់​ព្រម​ក្នុង​​ការ​​មិន​ធ្វើ​ឲ្យ​​ អន្តរ​ជាតិ​ចាប់​អារម្មណ៍​ពី​សមុទ្រ​ចិន​ខាង​ត្បូង​​។ ​​ប្រាក់​ទាំង​នោះ​ត្រូវ​បាន​ចំណាយ​យ៉ាង​ល្អ​សម្រាប់​ប្រទេស​មួយ​ដូច​ជា​ ប្រទេស​ចិន​ពួក​គេ​ទទួល​បាន​អ្វី​ដែល​ពួក​គេ​ចង់​បាន​ក្នុង​ចំណោម​ការ​រៀប​ ចំ​នេះ​។​
ពួក​គេ​នឹង​កសាង​អ្វី​ៗ​នៅ​ទី​នេះ​និង​វិនិយោគ​ខាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​​ដូចជា​ Shukaku ​ជា​ក្រុមហ៊ុន​​បាន​គាំទ្រ​ដោយ​​​ប្រទេស​ចិន​។ ​បញ្ហា​ជាប់​ទាក់​ទង​​ចិន​នៅ​ទី​នេះ​គឺ​ពួកគេ​ទាក់​ទង​នឹង​រដ្ឋាភិបាល​ជា​ មួយ​រដ្ឋាភិបាល​ ពួក​គេ​ទាក់​ទង​ផ្ទាល់​ជា​មួយ​រដ្ឋា​ភិបាល​តែ​​ម្ដង​។ ​ពួកគេ​មិ​ន​បាន​និយាយ​ទៅ​កាន់​ប្រជាជន​នោះ​ទេ​។ ​ដូច្នេះ​​នៅ​ពេល​​​អ្នក​​មិន​និយាយ​ទៅ​កាន់​ប្រជាជន​ អ្នក​​នឹង​មាន​បញ្ហា​ដែល​​ថា​​ប្រជាជន​មិន​ចង់​​ឲ្យ​អ្វី​ៗ​​កើត​​ឡើង​នោះ​ ទេ ប៉ុន្តែ​រដ្ឋា​​ភិបាល​និយាយ​ថា​​ នោះ​គឺ​ល្អ​ពិត​​ហើយ​នេះ​គឺជា​ជម្លោះ​មួយ​​។
អំឡុង​ពេល​ដែល​កម្ពុជា​​បា​ន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ជំនួប​​ អាស៊ាន​​កាល​ពី​ឆ្នាំ​២០១២ ​​ចិន​បាន​ជាប់​ពាក់​ព័ន្ធ​ច្រើន​ណាស់​ជា​មួយ​​​កម្ពុជា​​តាម​រយៈ​ការ​​ ផ្ដល់​កម្ចី​​​ការ​ប្រាក់​ទាប​​​ដល់​​កម្ពុជា​។ ​ ​ប្រទេស​តូច​ដូច​ជា​​ កម្ពុជា​ដែល​ហាក់​ដូច​ជា​​​មិន​​គាំទ្រ​បណ្ដា​ប្រទេស​ណា​មួយ​ កម្ពុជា​ត្រូវ​ការ​​ប្រទេស​ធំ​ដើ​ម្បី​គាំទ្រ​ និង​ពង្រីក​សេដ្ឋកិច្ច​របស់​ខ្លួន​ តើ​លោកយល់​ថា ​វា​ត្រឹម​ត្រូវឬ​ខុស​សម្រាប់​បញ្ហា​នេះ​?​
ពេល​សម្ដេច​ឪនៅ​មាន​ព្រះ​ជន្ម​ លោក ​Jonh ​Foster​ Dulles ​​រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរទេស​អាមេរិក​បាន​សួរ​ព្រះ​អង្គ​ តើ​​ព្រះ​អង្គ​គាំទ្រ​​ប្រទេស​ចិន​ ឬ​គាំទ្រ​អាមេរិក​ ហើយ​ព្រះ​អង្គ​មាន​បន្ទូល​​ថា​ «ខ្ញុំ​គាំទ្រ​កម្ពុជា ហើយ​អ្វី​ដែល​​យើង​គួរ​ធ្វើ ​យើង​គួរតែ​​គាំទ្រ​ដល់​អ្វី​ដែល​ជា​​ផល​ប្រយោជន៍​របស់​ប្រទេស​កម្ពុជា​។ ​មិន​មាន​​មិត្ត​ភក្តិ ឬ​សម្ព័ន្ធ​​អចិន្ត្រៃយ៍​នោះ​ទេ ​មាន​តែ​ផល​ប្រយោជន៍​អចិន្រៃ្តយ៍​តែ​ប៉ុណ្ណោះ។ អ្វីដែល​ជា​​ផល​ប្រយោជន៍​កម្ពុជា​នៅ​តែ​ជា​ផល​ប្រយោជន៍​របស់​​កម្ពុជា​។ ​​​យើង​អាច​​បន្ត​ និងធ្វើ​សម្ព័ន្ធ​មិត្ត​ជា​មួយ​​បណ្ដា​​ប្រទេស​ណា​មួយ​ដើម្បី​​សម្រេច​​បាន​ ផល​ប្រយោជន៍​របស់​យើង​»។​​
កាល​ពី​ឆ្នាំ​២០១២​ អាស៊ាន​សម្រេច​បាន​​កិច្ច​ព្រម​ព្រៀង​ហៅ​ថា​ RCEP​ ដែល​រួម​មាន​​ប្រទេស​ធំ​ៗ​៦​នៅ​ក្នុង​តំបន់​រួម​ទាំង​​ចិន​ផង​ដែរ​។ ​​​បើ​លោក​សម្លឹង​មើល​ទៅ​ប្រទេស​លោក​ខាង​លិច​ ពួក​គេ​ក៏​បាន​សម្រេច​​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ហៅ​ថា​ដៃគូ​អន្តរ​ប៉ាស៊ី​ ហ្វិក​ (TPP)។ ​ដូច្នេះ​តើ​កិច្ច​ព្រម​ព្រៀង​ទាំង​ពីរ​នេះ​ផ្ទុយ​ពី​គ្នា​ដូច​ម្ដេច?​
ច្បាស់​ណាស់​វា​​មិន​រាប់​បញ្ចូល​ប្រទេស​ចិន​នោះ​ទេ​ ដូច្នេះ​ជា​ការ​រៀបចំ​ទ្វេភាគី​ជាមួយ​បណ្ដា​ប្រទេស​នានា​ជា​មួយ​អាមេរិក​ និង​លក្ខ​ខណ្ឌ​ពាណិជ្ជកម្ម​អនុ​គ្រោះ​។ ​ ​កិច្ច​ព្រម​ព្រៀង​ RCEP​ របស់​យើង​​ច្បាស់​ណាស់​មិន​រាប់​បញ្ចូល​អាមេរិក​​នោះ​ទេ​។ ​ខ្ញុំ​គិតថា​វា​ស្ថិត​ក្នុង​អត្ថ​ប្រ​យោជ​ន៍​របស់​អាស៊ាន​ ហើយ​វាគឺជា​អត្ថប្រយោជន៍​របស់​ប្រទេស​កម្ពុជា​។ ​ប៉ុន្តែ​អ្វី​ដែល​យើង​មិន​ចង់​​ឃើញ​គឺ​​ស្ថាន​ការណ៍​ដែល​ប្រទេស​កម្ពុជា​ទី ​បញ្ចប់​មិន​បាន​ចូល​ក្នុង​កម្រិត​​អភិវឌ្ឍន៍​។
ដូច្នេះ​ពេល​នេះ​យើង​និយាយ​អំពី​ប្រទេស​មីយ៉ាន់ម៉ា ​ឡាវ ​កម្ពុជា​ និង​វៀត​ណាម។ ​ប្រទេស​វៀត​​ណាម​កំពុង​សម្រេច​បាន​​កម្រិត​ថ្មី​នៃ​ការ​អភិវឌ្ឍ​។ ​យើង​​មិន​គួរ​​​និយាយ​ថា​ CLMV ​ទៀត​ទេ​ យើង​គួរ​និយាយ​ថា​ MCL​ ដោយ​សារ​នៅ​ពេល​នេះ​ វៀតណាម​នៅ​ក្រៅ​ក្រុម​ប្រទេស​នេះ។
យើង​​​នឹង​​មិន​ចង់​ឲ្យ​ប្រទេស​កម្ពុជា​នៅ​ជា​មួយ​​ក្រុម​ប្រទេស​ក្រី​ ក្រ​បំផុត​របស់​អាស៊ាន​នោះ​ទេ​។ ​ឃើញ​ទេ?​ នៅ​ពេល​នេះ​ប្រទេស​វៀតណាម​កំពុង​ឈាន​ដល់​ចំណាត់​ថ្នាក់​នៃ​សមា​ជិក​ អភិវឌ្ឍន៍​ខ្លាំង​នៃ​បណ្ដា​ប្រទេស​អាស៊ាន​។
តើ​កម្ពុជា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទើប​ឈាន​ដល់​​កម្រិត​អភិវឌ្ឍន៍​កាន់​តែ​​ ខ្ពស់​? ​វា​​មិន​ដាក់​បញ្ចូល​តាម​រយៈ​​ចិន​ទេ​ ខ្ញុំ​ចង់​និយា​យ​ថា​​ ​ចិន​ពិត​ជា​អាច​នាំ​យក​ឱកាស​ដល់​​​​កម្ពុជា​ ប៉ុន្តែ​វា​​មិន​មែន​ដោយ​ខ្លួន​ឯង​នោះ​ទេ​។ ​តើ​ហេតុ​អ្វី​ចិន​ចង់​អភិវឌ្ឍ​​​កម្ពុជា​ដោយ​ខ្លួន​ឯង​? ​​ចិន​ចង់​អភិវឌ្ឍ​​​ចិន​ ហើយ​​​ចិន​ចង់​​មាន​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​កម្ពុជា​​ដែល​អាច​​ផ្ដល់​ អត្ថប្រយោជន៍​ដល់​ចិន​។​ យើង​​មាន​គោល​នយោបាយ​ដែល​យើង​អាច​ធ្វើជា​មិត្ត​ភក្តិជា​មួយ​បណ្ដា​ប្រទេស​ជា ​ច្រើន​​ដែល​យើង​អាច​​ទទួល​បាន​ប្រយោជន៍​តាម​រយៈ​ទំនាក់​ទំនង​នេះ​ សម្ព័ន្ធ​​ភាព​នេះ ​ហើយ​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន។
វៀតណាម​គឺជា​សមាជិក​មួយ​​ក្នុង​ចំណោម​សមាជិក​របស់​​ TPP ដូច្នេះ​​ពួក​គេ​នឹង​ទទួល​បាន​ឋានៈ​ពាណិជ្ជកម្ម​ដូច​គ្នា​នឹង​កម្ពុជា​ទទួល​ បាន​ពី​អាមេរិក​​អ៊ីចឹង​ដែរ​។ តើ​អ្វី​នឹង​​មាន​សម្រាប់​កម្ពុជា​នៅ​ពេល TPP ​សម្រេច​បាន​នោះ​?​
ដោយ​សារ​កម្ពុជា​មិន​មែន​ជា​ផ្នែក​មួយ​របស់​ TPP ឋានៈដែល​វៀតណាម​ទទួល​បាន​​និង​ជាឋា​នៈ​អនុគ្រោះ​។ ​​បណ្ដា​ប្រទេស​ដែល​ចូល​រួម​​នៅ​ក្នុង TPP នឹង​​មាន​ប្រៀប​​លើ​ប្រទេស​ដទៃ​ដែល​​មិន​បាន​ចូលរួម​នៅ​ក្នុង TPP ។​ នេះ​គឺជា​ហេតុ​ផលទាំង​ស្រុង​ដែល​ប្រទេស​ចិន​ត្រូវ​បាន​គេ​មិនរាប់​បញ្ចូល​ ដោយ​សារ​តែ​វា​នឹង​មិន​ទទួល​​បាន​ប្រៀប​ដូចគ្នា​ដូច​បណ្ដា​​ប្រទេស​​ ផ្សេងទៀត​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ TPP ជា​មួយ​ប្រទេស​អាមេរិក​។ ​ចំណុច​សំ​ខាន់​គឺ​ប្រទេស​កម្ពុជា​​គួរតែ​ស្វែង​រក​​ទំនាក់ទំនង​​ឲ្យ​បាន​ កាន់តែ​ច្រើន​ដែល​ផ្ដល់អត្ថ​ប្រ​យោជន៍​ដល់​​កម្ពុជា​ដូច​​កម្ពុជា​ចូល​ក្នុង WTO ហើយ​នោះ​គឺជា​ហេតុ​ផលដែ​ល​កម្ពុជា​ចូល​ក្នុង WTO ​និង​ AEC។​
តើ​អ្វី​ដែល​គួរធ្វើ​ដើ​ម្បី​​បង្កើន​សេដ្ឋ​កិច្ច​កម្ពុជា​?​
លោក​ស្រី Park Chung Hee ​ប្រធានាធិបតី​ប្រទេស​កូរ៉េ​ខាង​ត្បូង​​មាន​គំនិត​មួយ ថា​«ទោះបី​អ្នក​ជា​ជន​ផ្តាច់​ការ​ដ៏​អាក្រក់​មួយ​ក៏ដោយ ​នៅ​ពេល​​អ្នក​ទៅ​​​កាន់​ព្រលាន​​​យន្ត​ហោះ​ ខាង​​​​ក្រៅ​ព្រលាន​​យន្ត​ហោះ​ អ្នក​​​​នឹង​ជួប​សញ្ញា​​មួយ​ដែល​សរ​សេ​រថា​ «​នាំចេញ​ ឬ ​ក៏ស្លាប់​»​ ហើយ​ខ្ញុំ​ចង់​និយាយ​ថា​​ បើ​សេដ្ឋកិច្ច​​កម្ពុជា​​អាច​ស្វែង​រក​អ្វីដែល​ថា​ ខ្លួនអាច​ធ្វើ​​ការ​នាំ​ចេញ​​​បាន អាច​​ផលិត​បាន ​ក្រៅ​ពី​សម្លៀក​បំពាក់ ​ក្រៅ​ពី​ស្បែក​ជើង​ អ្វីៗ​ដែល​​ជា​ទំនិញ​មាន​តម្លៃ​ខ្ពស់​។ ​អ្នក​ត្រូវ​ទទួល​​បាន​ប្រាក់​​កាន់តែ​ច្រើន​ដើ​ម្បី​​​ផលិត​ទំនិញ​ទាំង​នោះ ​ ​ហើយ​នោះ​គឺ​ជា​​របៀប​ដែល​យើង​អភិវឌ្ឍ​សេដ្ឋកិច្ច​។ ​សេដ្ឋ​កិច្ច​​នឹង​មិន​អភិវឌ្ឍ​តាម​រយៈ​ការ​លក់​ដី​របស់​​យើង​​ទេ​។​
អ្នក​ទើប​តែ​លក់​ទ្រព្យសកម្ម​​របស់​អ្នក​ឲ្យ​នរណា​ម្នាក់​។ ​តើ​យើង​​នឹង​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ដូច​ម្ដេច​ឲ្យ​សម​ហេតុ​ផល ​តាម​របៀប​​ដែល​ការ​ផលិត​ផល​សម្រាប់​ការ​នាំ​ចេញ? ពិត​​ហើយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មាន​សារៈ​សំខាន់​។ តាម​របៀប​ជា​​ច្រើន​អ្នក​គិតថា​​ ការ​មាន​អគារ​​ខ្ពស់​មាន​ន័យ​ថា ​អភិវឌ្ឍ​ ប៉ុន្តែ​មាន​ធន​ធាន​មនុស្ស​ផងដែរ​ដែល​​​​អ្នក​ត្រូវ​​បង្កើន​សមត្ថ​ភាព​ដល់​ ប្រជា​ជន។​ បើ​​ប្រជា​ជន​​មិន​ដឹង​ពីរ​បៀប​​ផលិត​អ្វីៗ​ដោយ​សារ​​សា​លា​រៀន​មិន​ល្អ ឬ ​អ្នក​ត្រូវតែ​បង់​​ប្រាក់​ចូលរៀន បន្ទាប់​មក​អ្នក​​បាត់​បង់​មនុស្ស​ជំនាន់​ក្រោយ​ដែល​អាច​ផ្លាស់​ប្តូរ​ សេដ្ឋ-​កិច្ច​ និង​ដែល​អាច​ធ្វើ​​​បាន​ច្រើន​។ ​ខ្ញុំ​តែង​តែ​​និយាយ​ថា​ មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ដោយ​សារ​តែ​​​នៅ​​ក្នុង​​​កម្ពុជា​ បើ​ប្រជា​ជន​​ដែល​​មិនសូវ​​មាន​ការ​លោភ​លន់ ជា​មួយ​នឹង​ទិដ្ឋភាព​អំពើ​ពុករលួយ ​កម្ពុជា​អាច​ជា​ប្រទេ​ស​​អ្នក​​មាន​ ​​ហើយ​ជា​លទ្ធ​ផល​គ្រប់​ៗ​គ្នា​​នឹង​ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន ​។ ​ប៉ុន្តែ​ជា​អកុស​ល​ប្រជាជន​​​មើល​ឃើញ​អ្វីៗ​នៅ​ក្នុង​រយៈ​​ពេល​ខ្លី​។​
តើ​ការ​អភិវឌ្ឍ​ជា​អ្វី​? ទ្រ​ព្យ​សម្បត្តិ​របស់​ប្រទេស​ជាតិ​ជាអ្វី​? ​វាគឺ​ជា​ប្រជា​ជន។ វា​​មិន​មាន​បញ្ហា​​ទេ​ប្រសិន​បើ​អ្នក​មាន​អ​គារ​​​ទាំង​អស់​នេះ​ ប៉ុន្តែ​ប្រជា​ជន​​​មិន​​មាន​ការ​អប់រំ​ ​មិន​មាន​សុខ​ភាព​​ល្អ​ និង​​​​ឱកាស​៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍