ប្រទះឃើញ សពបុរសម្នាក់ អណ្តែតទើលើកោះ តាមដង ទន្លេមេគង្គក្រោម

12/16/2014 0 Comments A+ a-

ភ្នំពេញ : បុរសម្នាក់ ត្រូវបានអ្នកនេសាទ បានប្រទះឃើញ អណ្តែតមកទើលើកោះមួយ កន្លែងនៅតាមដងទន្លេ មេគង្គ ក្រោម ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៤ ហើយបានរាយការណ៍ ទៅសមត្ថកិច្ចមកចុះពិនិត្យ ។
សមត្ថកិច្ច បានបញ្ជាក់ថា សពស្លៀកខោខូវប៊យជើងវែង ពណ៌ខៀវ និងពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ មានកម្ពស់ ប្រមាណ ១,៦០ម៉ែត្រ សម្បុរស ធាត់បន្តិច ពាក់ខ្សែក្រវាត់ស្បែកខ្មៅ ក្បាលដែកស និងចាក់សាក់នៅលើដើមដៃខាង ឆ្វេងផងដែរ ។
ក្រោយសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ ដោយសន្និដ្ឋានថា សពរងគ្រោះ ដោយសារលង់ទឹក ។
យ៉ាងណាក៏ដោយ ពុំទាន់មានព័ត៌មានលំអិត នៃការស្លាប់ របស់ជនរងគ្រោះនៅឡើយ ហើយក៏មិនស្គាល់អត្តសញ្ញាណ ដែរ ។ សពត្រូវបានសមត្ថកិច្ច សម្រេចបញ្ចុះនៅលើកោះនោះបណ្តោះអាសន្ន ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល