ជឿអត់!!ខុនដូខ្ពស់ល្អប្រណីត មួយនៅសិង្ហបុរី មានកន្លែងអាចចតរថយន្តដល់បន្ទប់

12/24/2014 0 Comments A+ a-

សិង្ហបុរី៖ បន្ទប់របស់អគារខុនដូ លំដាប់ខ្ពស់ “Hamilton Scotts” នៅក្នុងប្រទេស សិង្ហបុរី បានផ្តល់ជូនអតិថិជន របស់ខ្លួន នូវកន្លែងចតរថយន្ត ដ៏ល្អប្រណីត ដោយបន្ទប់នីមួយៗ មានចំណតសម្រាប់រថយន្ត ២គ្រឿង នៅខាងក្នុងយ៉ខាងមុខ ដែលមានជញ្ជាំងកញ្ចក់ ខ័ណ្ឌចែករវាង ចំណតរថយន្ត និងបន្ទប់ទទួលភ្ញៀវ ដើម្បីឲ្យម្ចាស់រថយន្ត អាចមើលឃើញ រថយន្តថ្លៃៗ ទាំងនោះបាន ។
ប្រព័ន្ធមួយនេះគឺមានភាពសាមញ្ញ គឺនៅពេល អ្នកដែលរស់នៅ ចូលទៅក្នុងអគារ ពួកគេត្រូវចតរថយន្ត នៅក្នុងជណ្តើរ យន្តប្រអប់កញ្ចក់មួយ ។ជណ្តើរយន្តប្រអប់នោះ ក្រោយមកនឹងលើក រថយន្តឡើងទៅខុនដូ តាមការឆ្លើយ តបឬបញ្ជាក់ របស់អតិថិជន ហើយយកទៅចត នៅក្នុងកញ្ចក់បិទជិតមួយ ដែលម្ចាស់រថយន្ត អាចមើលឃើញពី បន្ទប់ទទួលភ្ញៀវមក ។
អគារខុនដូមួយនេះមានកម្ពស់ ៣០ជាន់និងមាន ផ្ទៃរាប់ម៉ឺនម៉ែត្រ ការ៉េសម្រាប់ឲ្យមនុស្សរស់នៅ ប៉ុន្តែមិនមានបរិវេណ គ្រប់គ្រាន់សម្រាប់ ធ្វើចំណត នៅនឹងដីបានទេ ពេលនោះក្រុមវិស្វករ និងស្ថាបត្យករ ដែលទទួលបន្ទុក នៅក្នុងការសាងសង ក៏បានបង្កើត គំនិតនេះឡើង ។
ប្រធានប្រតិបត្តិ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ KOP Properties បានពន្យល់ថា វាជាដំណោះស្រាយ ដ៏ល្អក្នុងការបង្កើតគំនិតថ្មី ក្នុងការប្រើប្រាស់ រថយន្តទំនើបមានតម្លៃថ្លៃ ជាបំណែកមួយ ក្នុងការលំអរផ្ទះ ល្វែងដូច្នេះ ហើយវាជាខុនដូ ដំបូងគេដែលអាចចតរថយន្ត នៅក្នុងយ៉ ខាងមុខបន្ទប់ ទទួលភ្ញៀវផងដែរ ។
សូមបញ្ជាក់ថា បន្ទប់របស់ខុនដូ លក់ក្នុងតម្លៃ ចន្លោះពី ៩,៤លាន ទៅ ២៣,៥ លានដុល្លារអាម៉េរិក ហើយបើជួលស្នាក់ នៅវិញស្ថិត នៅក្នុងតម្លៃ មិនក្រោមពី ១១.០០០ដុល្លាអាម៉េរិក ក្នុង១ខែ ។
យ៉ាងណាក៏ដោយ បើយោងតាមសារព័ត៌មាន របស់គេហទំព័រ odditycentral ដែលបានចុះផ្សាយ នៅក្នុងថ្ងៃនេះមិនបាន ប្រាប់ថាតើខុនដូ មួយនេះ មានប៉ុន្មានបន្ទប់ និងមានបំពាក់ គ្រឿងសង្ហារឹម ល្អប្រណីត ឬប្រព័ន្ធបច្ចេកវិជ្ជា អ្វីខ្លះនោះទេ ៕