កាកបាទ​​ក្រហមច្រាន​ចោល​លុយ ៤០០០$ ពី​ជំទាវ​ប្ដឹង​អ្នក​រត់​តាក់​ស៊ី

11/13/2014 0 Comments A+ a-

កាកបាទ​ក្រហម​កម្ពុជា​បាន​ចេញ​សេច​ក្ដី​ជូន​​ដំណឹង​ច្រាន​​ចោល​​ការ​ផ្ដល់​​​​​ ​ប្រាក់​៤​ពាន់​ដុល្លារ​​ ដែល​ជំទាវ​ម្នាក់​ជា​រដ្ឋ​លេខាធិការ​​​​ក្រសួង​​ទេសចរណ៍​ បាន​ពី​ការ​​ប្ដឹង​​ទាមទារ​សំណង​​ពី​អ្នក​រត់​​តាក់​ស៊ី​ ភ្នំពេញ-រតនគិរី ម្នាក់​ដែល​​ខូច​ឡាន​ពេល​កំពុង​បើក​​ធ្វើ​ឲ្យ​គាត់​ភ័យ​​។


10380993_763058670408024_230070565844694662_n

ករណី​​​​​ជំទាវ សម មុន្នីកា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ​ប្ដឹង​​អ្នក​បើក​តាក់​ស៊ី​​​ឈ្មោះ គឹម ពិសិដ្ឋ ទារ​សំណង​៤០០០​​ដុល្លារ​​​នោះ​ កើត​ឡើង​ជាង​មួយ​ខែ​មក​ហើយ​។
កាសែត​ក្នុង​ស្រុក​រាយការណ៍​ថា​​​ ​កាល​នោះ​​លោក​ជំទាវ ​​​និង​មិត្តភ័ក្ដិ​​៣​នាក់ រួម​ជាមួយ​អ្នក​ដំណើរ​​ផ្សេង​ទៀត​សរុប​១៥​នាក់​ បាន​ជិះ​​រថយន្ត​ដឹក​​អ្នក​ដំណើរ​​​ម៉ាក សាំងយ៉ុង របស់​លោក គឹម ពិសិដ្ឋ​ ពី​ភ្នំពេញ​​ឆ្ពោះ​​​ទៅ​​ខេត្ត​ រតនគីរី។
ចេញ​ពី​ភ្នំពេញ​ជា​ច្រើន​ម៉ោង​គឺ​ដល់​​ស្រុក​ កូន​ក្រមុំ ​ខេត្ត​រតនគិរី រថយន្ត​​ស្រាប់​តែ​ខូច​រ៉ូទីល​ រ៉េ​ធ្លាក់​​ពី​​​ផ្លូវ​​​​៤​ទៅ​៥​ម៉ែត្រ​ ប៉ុន្តែ​មិន​មាន​អ្នក​រង​របួស​ទេ គ្រាន់​តែ​តក់​ស្លុត​​​។ ក្រោយ​​ពី​ខូច​ឡាន​ អ្នក​ដំណើរ​​ទាំង​អស់​បាន​​បន្ត​ជិះ​រថយន្ត​ផ្សេង​​បន្ត​ទៅ​​មុខ​ទៀត លើក​លែង​តែ​ជំទាវ​រូប​នោះ​ និង​មិត្តភ័ក្ដិ​​៣​នាក់។ ជំទាវ​​បាន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់​ឡាន​ទុក​ ហើយ​ទាមទារ​​អ្នក​​បើក​​ឲ្យ​សង​​​សំណង​ ម្នាក់​១០០០​ដុល្លារ​ សរុប​ទៅ​៤​ពាន់​ដុល្លារ​​​ ដោយ​មិន​​ខ្វល់​នឹង​ការ​​អង្វរករ​​​ ​ភ្ជាប់​​​ទាំង​លិខិត​សុំ​ទោស​​
 

10451743_801988946527512_4607451375009835534_n

 

ដំណឹង​ជំទាវ​​ប្ដឹង​ជំរិត​​អ្នក​បើក​តាក់​ស៊ី​នេះ​​​​បាន​​លេច​ធ្លាយ​​លើ​បណ្ដាញ​សង្គម និង​រង់​ការ​រិះគន់​មិន​សំចៃ ។ ​បន្ទាប់​ពី​នោះ​​​​ក្រុម​​អ្នក​លេង​​ហ្វេសប៊ុក​មួយ​ក្រុម​​​ ក៏​បាន​បង្កើត​​មូលនិធិ​ស្វែង​រក​ថវិកា​ដើម្បី​ជួយ​ដល់​​អ្នក​បើក​តាក់​ស៊ី​ ​រហូត​​គ្រប់ ៤​០០០​ដុល្លារ​​​​​ ដែល​ក្នុង​​នោះ​​​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​​​ឯកឧត្ដម​ ខៀវ កាញារីទ្ធ ​ក៏​ជា​សប្បុរសជន​ម្នាក់​ដែរ​​។


ថវិកា​ទើប​តែ​​ប្រគល់​​ជូន​ជំទាវ សម មុន្នីកា កាល​ថ្ងៃ​ទី​១២​វិច្ឆិកា​ម្សិល​មិញ ដើម្បី​ឲ្យ​​អ្នក​បាក់​ស៊ី​ទទួល​យក​រថយន្ត​ទៅ​បន្ត​អាជីព​ចិញ្ចឹម​គ្រួសារ​វិញ។ ​​ភ្លាម​ៗ​មិន​យូរ​ប៉ុន្មាន ​ជំទាវ​​ប្រកាស​​តាម​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​ថា​នឹង​បង្វែរ​លុយ​សំណង​​បាន​ពី​​អ្នក​រត់​តាក់​ស៊ី​នេះ​ទៅ​ កាកបាទ​ក្រហម​កម្ពុជា​។ ប៉ុន្តែ​ជា​ទី​បញ្ចប់​ឥឡូវ​នេះ ​​កាកបាទ​ក្រហមកម្ពុជា ​​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​​ជា​បើក​ចំហ​ថា​មិន​ទទួល​​ប្រាក់​នេះ​ទេ៕


អត្ថបទ៖ ប៉ែន​ សុផាន់ណា