ស្ត្រី​ម្នាក់​ឆ្លង​ទន្លេ ក​ណ្តា​ល​ផ្លូវ​ពេល​ប្តី​ ឌុ​ប​តាម​ម៉ូ​តូ​ដើម្បី ​ទៅ​មន្ទីរ​ពេទ្យ​

9/04/2014 0 Comments A+ a-

get babyខេត្ត ​ក​ណ្តា​ល​ ​៖ ស្ត្រី​ម្នាក់​បាន​ឈឺ​ពោះ​ឆ្លង​ទន្លេ​នៅ​ចិញ្ចើម​ផ្លូវ​ជាតិ​ ​ខ​ណៈ​ដែល​ប្តី​បាន​ឌុ​ប​ ​ក្នុង​បំណង​មក​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ​បាន​ត្រឹម​ពាក់​ក​ណ្តា​ល​ផ្លូវ​ ប៉ុណ្ណោះ​ ​ត្រូវ​ប្រជា​ពលរដ្ឋ​ជួយ​ស​ង្គ្រោះ​ អ្នក​ខ្លះ​រត់​ទៅ​រក​ពេទ្យ​ឆ្ម​ប​ ​អ្នក​ខ្លះ​ទៀត​យក​កន្ទេល​ ​សារុង​មក​ក្រាល​ ​ ​អ្នក​ខ្លះ​ទៀត​យក​ភ្លើ​ង​ពិល​បំភ្លឺ​ ​ទី​បំផុត​សម្រាល​បាន​កូន​ស្រី​ម្នាក់​ ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ទាំង​ ​ម្តា​យ​ទាំង​កូន​ ​។
ហេតុ​ការណ៍​សម្រាល​កូន​នៅ​ពាក់​ក​ណ្តា​ល​ផ្លូវ​នេះ​បាន​កើត​ឡើង​នៅ​វេលា​ ម៉ោង​៩និង​ ​៣០នាទី​យប់​ ​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​ ​ឆ្នាំ​២០១៤ នៅ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​២១B​ ​ភូមិ​ទួល​ក្រសាំង​ ​ស្រុក​ស្អាង​ ​ចំណុច​ជិត​ស្ពាន​លេខ​១ ខាង​មុខ​មណ្ឌល​កុមារ​អា​រុ​ណ​រៈ​ ​។
ស្ត្រី​ឆ្លង​ទន្លេ​តាម​ផ្លូវ​មាន​ឈ្មោះ​ម៉ែ​ន​ ​ចា​ន់​ថា​ ​អាយុ​២៧ឆ្នាំ​ ​ប្តី​ឈ្មោះ​សយ​ ​សៅ​ ​អាយុ​៤៣ឆ្នាំ​ ​មុខ​របរ​កសិករ​ ​មាន​ទី​លំនៅ​ភូមិ​ក្បាល​កោះ​ ​ឃុំ​កោះ​ខ្សាច់​ទន្លា​ ​ស្រុក​ស្អាង​ ​ខេត្ត​ក​ណ្តា​ល​ ​។
លោក​ ​សយ​ ​សៅ​ ​ជា​ប្តី​ស្ត្រី​ខាង​លើ​បាន​បន្ត​ថា​ ​នៅ​វេលា​ម៉ោង​ប្រមាណ​២០និង​៣០នាទី​ ​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​ ​ឆ្នាំ​២០១៤ ប្រពន្ធ​របស់​គាត់​មាន​សភាព​ឈឺ​ពោះ​ ​ហើយ​រូប​គាត់​បាន​យក​ម៉ូ​តូ​ដឹក​ចេញ​ពី​ផ្ទះ​នៅ​ភូមិ​ក្បាល​កោះ​ ​ឃុំ​កោះ​ខ្សាច់​ទន្លា​ ​ឆ្លង​ទូក​ដរ​មក​ត្រើយ​ម្ខាង​ដោយ​ឲ្យ​សាច់​ញាតិ​អង្គុយ​ឱ​ប​ពី​ក្រោយ​ ​។ ពេល​ឆ្លង​ដរ​រួប​ហើយ​ ​រូប​គាត់​ក៏​បាន​បើក​ម៉ូ​តូ​យ៉ាង​ប្រ​ញ៉ា​ប់​ប្រ​ញ៉ា​ល់​ដោយ​ការ​ប្រុង​ ប្រយ័ត្ន​ក្នុង​គោល​បំណង​ដឹក​ភរិយា​ទៅ​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ​កែវ​សាន​ ​មាន​ទី​តាំង​ស្ថិត​ក្នុង​ក្រុង​តា​ខ្មៅ​ ​ខេត្ត​ក​ណ្តា​ល​ ​។
ប្តី​ស្ត្រី​ខាង​លើ​បាន​បន្ត​ទៀត​ថា​ ​ពេល​កំពុង​ធ្វើ​ដំណើរ​យ៉ាង​តក់ក្រហល់​នោះ​ ​ប្រពន្ធ​របស់​គាត់​បាន​ស្រែក​ឈឺ​ពោះ​តាម​ផ្លូវ​ ​រហូត​មក​ដល់​ចំណុច​ស្ពាន​ទី​១ខាង​មុខ​មណ្ឌល​កុមារ​កំព្រា​អា​រុ​ណ​រះ​ ​ប្រពន្ធ​របស់​គាត់​កាន់តែ​ឈឺ​ពោះ​ខ្លាំង​ឡើ​ងៗ​រហូត​ធ្វើ​ឲ្យ​រូប​គាត់​ជា​ ប្តី​មាន​ការ​តក់ស្លុត​យ៉ាង​ខ្លាំង​ ​ក៏​ឈប់​ម៉ូ​តូ​ក្បែរ​ចិញ្ចើម​ផ្លូវ​ដាក់​ប្រពន្ធ​ឲ្យ​អង្គុយ​ចុះ​ក្បែរ​ ចិញ្ចើម​ផ្លូវ​ ​ស្រែក​ឲ្យ​ប្រជា​ពលរដ្ឋ​ជិត​ខាង​ជួយ​ ​។ ភ្លា​មៗ​នោះ​ក៏​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់​ខ្លះ​កាន់​កន្ទេល​ ​ខ្លះ​កាន់​សារុង​ ​មក​ក្រាល​ឲ្យ​ប្រពន្ធ​របស់​គាត់​ដេក​ ​និង​មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទៀត​អូស​ម៉ូ​តូ​របស់​ខ្លួន​(របស់​ប្រជា​ ពលរដ្ឋ​) បើក​ទៅ​ដឹក​ក្រុម​គ្រូ​ពេទ្យ​ប្រចាំ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ខេត្ត​ក​ ណ្តា​ល​ ​មក​ជួយ​សម្រាល​កូន​របស់​គាត់​(លោក​ ​សយ​ ​សៅ​) ។ ជាមួយ​គ្នា​នោះ​ដែរ​ ​ក៏​មាន​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បា​ល​រកា​ខ្ពស់​ទៅ​ជួយ​ អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​ ​ដើម្បី​សម្រួល​ចរាចរណ៍​ ​និង​សន្តិ​សុខ​ជូន​ដល់​ក្រុម​គ្រូ​ពេទ្យ​ ​និង​ស្ត្រី​ឆ្លង​ទន្លេ​ ​។
បន្ទាប់​ពី​ក្រុម​គ្រូ​ពេទ្យ​២នាក់​ធ្វើ​ការ​សម្រាល​កូន​ឲ្យ​ស្ត្រី​ខាង​ លើ​អស់​រ​យៈ​ពេល​ប្រមាណ​កន្លះ​ម៉ោង​ក្រោយ​មក​ ​ស្ត្រី​ខាង​លើ​បាន​សម្រាល​បាន​កូន​ស្រី​មួយ​សម្បុរ​ស​ ​យ៉ាង​ត្រ​លុក​ត្រ​លន់​ ​ដោយ​ពុំ​បាន​ធ្វើ​ឲ្យ​មាន​ការ​គ្រោះ​ថ្នាក់​ដល់​ស្ត្រី​ជា​ម្តា​យ​ ​និង​កូន​នោះ​ទេ​ ​។ ក្រោយ​ពី​សម្រាល​កូន​តាម​ចិញ្ចើម​ផ្លូវ​បាន​យ៉ាង​ជោគជ័យ​ហើយ​នោះ​ ​សមត្ថ​កិច្ច​ ​និង​ប្រជា​ពលរដ្ឋ​ ​បាន​ហៅ​ម៉ូ​តូ​កង់​បី​ដឹក​ស្ត្រី​ខាង​លើ​ ​និង​កូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជ័យ​ជំ​នះ​ក្រុង​តា​ខ្មៅ​ ​ដើម្បី​ឲ្យ​ក្រុម​គ្រួ​ពេទ្យ​ជំនាញ​ជួយ​ចាក់​ថ្នាំ​ ​៕
_______________________
ប្រភពពីនគរវត្ត