រមាស់ក្បាលលិង្គ មកពីមូលហេតុអ្វី?

8/14/2014 0 Comments A+ a-

ពេលខ្ញុំបាទមានអារម្មណ៍ផ្លូវភេទ លិង្គឡើងរឹង ។ ក្បាលលិង្គរបស់ខ្ញុំបាទមិនក្រឡិតចេញក្រៅទេ ហើយខ្ញុំបាទឧស្សាហ៍ មានអារម្មណ៍រមាស់ក្បាល លិង្គនោះណាស់ ។ តើមកពីហេតុអ្វីទៅ?
លោក ហ. ស. វ អាយុ ២៧ឆ្នាំ ក្រុងភ្នំពេញ
វេជ្ជបណ្ឌិតយើង ៖ កាលបើស្បែកគ្របក្បាលលិង្គ មិនអាចរួញក្រឡិតបាន ជាពិសេសពេលបត់ជើងតូច ឬពេលលិង្គឡើងរឹង លក្ខណៈបែបនេះ អាចហៅបានថាក្បាលលិង្គ ស្បែកគ្របជិតដែលតម្រូវឱ្យទៅជួប គ្រូពេទ្យធ្វើការវះកាត់ស្បែកក្បាលលិង្គចេញ ។ ករណីស្បែកគ្របក្បាលលិង្គ យូរអាចបង្កជារោគ រលាកក្បាលលិង្គ ។ ស្បែកដែលគ្របក្បាលលិង្គ មានសភាពក្រហម សើមរអ៊ិចៗ ដែលរំខាន និងរមាស់ ។
ការរលាកនេះជួនអាចបង្ក រោគដោយមេរោគផ្សិតមីកូស ឬទ្រីកូម៉ូណាស ។ ជួនកាលការរលាកអាចបណ្ដាលមក ពីប្រតិកម្មអាឡែកស៊ីជាមួយសាប៊ូ ថ្នាំសម្លាប់មេជីវិត ឬស្រោមអនាម័យ ។ រីឯការខ្វះអនាម័យដែលបណ្ដាល មកពីការលាត់ក្បាលលិង្គ លាងមិនបាន និងការដក់ទឹករំអិលផ្លូវភេទ ក៏អាចបង្កជាការរលាក ឬរមាស់ក្បាលលិង្គនេះដែរ ។ ប៉ុន្ដែសូមយល់ដឹងផងដែរថាជួនកាល ការរលាកក្បាលលិង្គ យូរអាចធ្វើឱ្យ ខូចស្បែកក្បាលលិង្គស្អិត ជាប់នឹងក្បាលលិង្គអាចបណ្ដាលជាជម្ងឺ ក្បាលលិង្គស្បែកគ្របជិត ៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com