វិធីព្យាបាលការ ឆាប់ចេញទឹកកាម

8/14/2014 0 Comments A+ a-

ការឆាប់ចេញទឹកកាម ជាបញ្ហាចំបងរបស់បុរស និងជាសំណួរឈាមមុខគេ របស់បុរសទៀតផង ។ តែទោះជាបែបណាក៏ដោយ ក៏វាមានមូលហេតុបង្ក ណាមួយ របៀបទប់ស្កាត់ និងវិធីព្យាបាលយ៉ាង មានប្រសិទ្ធភាពផងដែរ ។
បុរសមិនថាក្មេង មិនថាចាស់ឡើយ សុទ្ធតែធ្លាប់ជួបប្រទះបញ្ហាឆាប់ចេញទឹកកាមនេះក្នុងឆាកជីវិតរបស់ខ្លួន គ្រាន់តែមូល ហេតុខុសៗ គ្នាតែប៉ុណ្ណោះ ។ ដូចនេះ ប្រការសំខាន់ត្រូវរកឱ្យឃើញមូលហេតុ និងសាកល្បងគ្រប់វិធីទប់ស្កាត់ ការឆាប់ចេញទឹកកាមនេះ ។ ការព្យាបាលត្រូវផ្អែក ទាំងស្រុងទៅលើមូលហេតុ និងប្រភេទនៃការឆាប់ចេញទឹកកាម ។ ប្រភេទ និងមូលហេតុនៃការឆាប់ចេញទឹកកាម
នៅក្នុងវិស័យវេជ្ជសាស្ដ្រ គេបានបែងចែកការឆាប់ ចេញទឹកកាមជា២ប្រភេទ គឺឆាប់ចេញទឹកកាមប្រភេទទី១ (ឆាប់ចេញទឹកកាមពេល រួមភេទលើកដំបូង) និងឆាប់ចេញទឹកកាមប្រភេទទី២ (ឆាប់ចេញទឹកកាមបន្ទាប់ ពីជីវភាពរួមភេទធម្មតា) ។
១- ឆាប់ចេញទឹកកាមប្រភេទទី១ ៖
ជាករណីកើតឡើងតាំងពីការរួមភេទលើកដំបូង ស្ទើរតែគ្រប់ករណីច្រើនតែ បណ្ដាលមកពីកត្ដាផ្លូវចិត្ដផ្លូវអារម្មណ៍ ។ តែក៏អាចមានកត្ដាផ្សេងៗ ទៀតផងដែរ ដែលបណ្ដាលឱ្យឆាប់ចេញទឹកកាម ដូចជាការមានអារម្មណ៍ ពុះកញ្ជ្រោលខ្លាំងហួសហេតុ ការខ្លាចរអារវាងដៃគូរួមភេទ ការចង់យកឈ្នះចាញ់ ឬទំនាក់ទំនងរវាងដៃគូរួមភេទ ការអប់រំផ្លូវភេទវិបត្ដិផ្លូវចិត្ដជាដើម ។ ចង់យល់លំអិតសូមអានអត្ថបទ “ឆាប់ចេញទឹកកាម ក្នុងទស្សនាវដ្ដីសុខភាពយើង លេខ០០៤ខែឧសភា២០០៦ ។

២-ឆាប់ចេញទឹកកាមប្រភេទទី២ ៖
ជាករណីកើតមានឡើងបន្ទាប់ពីមានជីវភាពផ្លូវភេទធម្មតាស្ងៀមៗ ស្រាប់តែឆាប់ចេញទឹកកាម។បែបនេះជាករណីច្រើន តែបណ្ដាលមកពីហេតុផល ផ្លូវកាយ ឬក៏អាចមកពីហេតុផល ផ្លូវចិត្ដផ្លូវអារម្មណ៍ផងដែរ។សរុបមកការឆាប់ ចេញទឹកកាមប្រភេទទី២ បណ្ដាលមកពីមូលហេតុ ជាច្រើនដូចតទៅ ÷
ជម្ងឺរលាកបង្ហូរនោមឬជម្ងឺរលាកក្រពេញឬប្រូស្ដាត ៖ ព្រោះថាការរំខានដែលកើតចេញពីជម្ងឺទាំងនេះ ធ្វើឱ្យបុរសមិនស្រួលក្នុងចិត្ដ និងធ្វើឱ្យបុរសអាចខំបាញ់ បញ្ចេញទឹកកាមបានដែរ ។
ការសេពគ្រឿងញៀន ៖ ការប្រើប្រាស់គ្រឿងញៀនមួយចំនួន ដូចជាពួកកូកាអ៊ីនពួកអំហ្វេ តាមីនជាដើម អាចជម្រុញដល់ការដាស់ ឬភ្ញោចកាមារម្មណ៍ និងប្រព័ន្ធប្រសាទដែលឈាន ដល់ការឆាប់ចេញ ទឹកកាមបានដែរ ។

- វិបត្ដិការឡើងរឹងនៃលិង្គលិង្គងាប់ ៖ បុរសដែល មានការពិបាកក្នុងការរក្សាលិង្គឱ្យឡើងរឹងបានយូរគាត់តែងតែចង់ធ្វើ ការស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាសរបស់ស្ដ្រីឱ្យបានឆាប់ ប្រយោជន៍ខ្លាចលិង្គស្រកលែងរឹងវិញរហ័សពេក ទីបំផុតការឆាប់ចេញទឹកកាមកើតមានឡើង។
- វិបត្ដិផ្លូវចិត្ដ ឬការតានតឹងចិត្ដ ៖ ច្រើនតែ កើតឡើងពេលស្ដ្រីជាដៃគូ ចូលចិត្ដនិយាយអំពីកម្លាំងផ្លូវភេទ និងរិះគន់ភាពអន់ ខ្សោយខាងផ្លូវភេទ របស់បុរសជាដៃគូថាអន់នេះអន់នោះ ខ្លួនចង់បាននេះចង់បាននោះ មិនបានដូចចិត្ដ ។ ការចង់ឆាប់ដល់កំពូលនៃសេចក្ដីសុខផ្លូវភេទ និងវ័យខុសគ្នារវាងដៃគូរួមភេទទាំងពីរ (បុរសចាស់ស្ដ្រីក្មេងជាដើម) ក៏ជាដើមហេតុនៃការឆាប់ចេញទឹកកាមដែរ ។

វិធីព្យាបាលការឆាប់ចេញទឹកកាម
១- ការព្យាបាលឆាប់ចេញទឹកកាមទាំងពីរប្រភេទ ដោយបញ្ហាផ្លូវចិត្ដផ្លូវអារម្មណ៍ ទោះជាករណីប្រភេទឆាប់ចេញ ទឹកកាមទី១ក្ដី ទី២ក្ដី ការព្យាបាលដែលធ្វើឡើង ដោយគ្រូពេទ្យជំនាញខាងផ្លូវភេទអាច ទទួលបានប្រសិទ្ធភាព រហូតដល់ទៅ៩០%ឯណោះ ។ ការព្យាបាល ត្រូវមានលក្ខណៈជាខ្នាត ឬស្ដង់ដាត្រឹមត្រូវមួយ ។ជាទូទៅសូមសាកល្បង ប្រើប្រាស់វិធីទប់ស្កាត់ការ ឆាប់ចេញទឹកកាម តាមបែបធម្មជាតិសិន ។ ក្រៅពីវិធីទប់ស្កាត់ បែបធម្មជាតិ តាមរបៀបគ្រប់គ្រង ញ្ញាណដែលបានរៀបរាប់ នៅក្នុងទស្សនាវដ្ដី សុខភាពយើង លេខ០០៥ ខែមិថុនា ២០០៦ មក នៅតែមិនមានប្រសិទ្ធភាព នោះមានវិធី ព្យាបាលទប់ស្កាត់ការឆាប់ចេញ ទឹកកាមបែបវេជ្ជសាស្ដ្រ ឬដោយ ប្រើប្រាស់ឱសថមួយចំនួន ។
- ថ្នាំរម្ងាប់អារម្មណ៍ ៖ ថ្នាំជំពូក នេះអាចជួយទប់ស្កាត់ការឆាប់ចេញ ទឹកកាមក្នុងកម្រិតប្រសិទ្ធភាព តិចតួច តែប៉ុណ្ណោះ ដូចជា ប្រើប្រាស់ថ្នាំជម្ងឺ សរសៃប្រសាទជាដើម ដើម្បីទទួលយកនូវឥទ្ធិពលទី២របស់ឱសថនេះ ជាពិសេសជាតិថ្នាំទីធ្យូរីដាស្ស៊ីន ។ ប៉ុន្ដែសូម ប្រុងប្រយ័ត្ន ពីព្រោះឥទ្ធិពល ចម្បងរបស់វាដែលធ្វើឱ្យងុយគេង មិនសូវស្រួលប្រើឡើយ ជាទូទៅវាប្រើសម្រាប់ អ្នកដែលមានជម្ងឺសរ សៃប្រសាទ ។ ដោយឡែក ថ្នាំប្រឆាំង ជម្ងឺធ្លាក់ទឹកចិត្ដ ឬថប់អារម្មណ៍ ដែលប្រើសម្រាប់ ប្រឆាំងនឹងជាតិសេរ៉ូតូនីន ក៏អាចប្រើប្រាស់ មានប្រសិទ្ធភាពខ្លះដែរ ។

- ថ្នាំស្ពឹក ៖ តំបន់រ៉េផ្លិចភ្ញោច ការចេញទឹកកាម ស្ថិតនៅក្បាលលិង្គ ។ អ្នកជំនាញខាងផ្លូវភេទបានប្រើប្រាស់ ថ្នាំស្ពឹកសម្រាប់ កាត់បន្ថយញ្ញាណ ឬភាពងាយទទួល ដូចជាថ្នាំលីដូកាអ៊ីនជាដើម ។ ថ្នាំលីដូកាអ៊ីននេះ មានជាទឹក ឬជាស្ប្រាយបាញ់ អាចបង្កប្រតិកម្ម តបតនៅនឹងកន្លែង ឬភាពស្ពឹកស្រពន់កើត មាននៅលើស្ដ្រីជាដៃគូ ។ ប្រសើរបំផុត សូមពាក់ស្រោមអនាម័យផង ។

- ការចាក់ថ្នាំបញ្ចូលទៅក្នុងអង្គជាតិប្រហោងរូង ៖ វិធីនេះ ឃើញមានប្រើសម្រាប់ព្យាបាល ការឆាប់ចេញទឹកកាមដែរ ។ ប៉ុន្ដែជាទូទៅ វិធីនេះបង្កើតឡើងសម្រាប់ ជួយដោះស្រាយបញ្ហាលិង្គងាប់ ។ ការឡើងរឹងនៃលិង្គនៅតែកើត មានដដែលនៅក្រោយពេល ចេញទឹកកាម បែបនេះអនុញ្ញាតឱ្យបន្ដ សកម្មភាពផ្លូវភេទទៅទៀតបាន ។ លើសពីនេះ វាអាចជួយកាត់ផ្ដាច់បាននូវ ក្របខ័ណ្ឌបរាជ័យ-បាក់ទឹកចិត្ដ-បរាជ័យ ។ ប៉ុន្ដែមានការពិបាកណាស់ ដោយសារតម្រូវឱ្យចាក់ថាំបញ្ចូល ហើយថែមទាំងគួរឱ្យភ័យព្រឺព្រួចទៀតផង។
សូមបញ្ជាក់ថា ការព្យាបាលដោយថ្នាំអាចធ្វើទៅបានមែន ប៉ុន្ដែមិនមែនជាដំណោះស្រាយយូរអង្វែងនោះទេ វាគ្រាន់តែជាការព្យាបាល សម្រន់មួយរយៈប៉ុណ្ណោះ ។ លើសពីនេះទៅទៀត ការឆាប់ចេញទឹកកាម អាចក្លាយជាករណី រ៉ាំរៃបានដែរ ។ ដូច្នេះការព្យា បាលដោយឱសថ មិនត្រូវចេះតែធ្វើឡើងនោះទេ ត្រូវព្យាបាលតាមមូលហេតុសិន ចុងក្រោយទើបប្រើវិធី ព្យាបាលដោយឱសថនេះ ។

២- ការព្យាបាលឆាប់ចេញទឹកកាមប្រភេទទី២

- ការព្យាបាលជម្ងឺរលាកបង្ហូរនោម ឬជម្ងឺរលាកប្រូស្ដាត ៖ ការព្យាបាល តម្រូវឱ្យប្រើថ្នាំអង់ទីប៊ីយ៉ូទិក ឬថ្នាំផ្សះ ដោយ លេបជាច្រើនថ្ងៃទៅតាម ប្រភេទថ្នាំ និងតាមការសម្រេចរបស់ វេជ្ជបណ្ឌិតព្យាបាល ។

- បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ៖ បើលោកអ្នកជាអ្នកប្រើប្រាស់គ្រឿងញៀន គ្រាន់តែឈប់សេពគ្រឿងញៀន មាន ន័យថាលោកអ្នកអាចព្យាបាល ការឆាប់ចេញទឹកកាមបានហើយ ។

- ការព្យាបាលលិង្គងាប់ ៖ បើករណី ឆាប់ចេញទឹកកាមបណ្ដាលមកពីលិង្គងាប់ ឬលិង្គឡើងរឹងមិនល្អ នោះគ្រូពេទ្យនឹង ចាប់ព្យាបាលលិង្គងាប់នេះ ។ សព្វថ្ងៃនេះ មានវិធីព្យាបាលលិង្គងាប់ជាច្រើនយ៉ាង ដូចជាលេបថ្នាំស៊ីលដេណាហ្វី (វីយ៉ាក្រា) ចាក់ថ្នាំ បញ្ចូលទៅក្នុងអង្គជាតិ ជំនួយឱ្យលិង្គរឹង និងការធ្វើប្រូតែលិង្គ (ការដាក់វត្ថុអ្វីមួយទៅក្នុងលិង្គ) ជាដើម ៕
អត្ថបទ និងរូបភាព រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com