ទាស់សំដីគ្នា ជាមួយគូដណ្តឹង លេបថ្នាំប៉ារ៉ា អស់២បន្ទះ ប៉ងសំលាប់ខ្លួន

7/31/2014 0 Comments A+ a-


CH-01460
កណ្តាលៈ ក្រមុំរោងចក្រម្នាក់ បានលេបថ្នាំប៉ារ៉ាអស់ជាច្រើន ក្នុងបំណងសម្លាប់ខ្លួន តែត្រូវបានសាច់ញាតិ ជួយទាន់ពេលវេលា ហើយបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាន់ពីនារីរងគ្រោះ មានទំនាស់ បន្តិចបន្តួចជាមួយ និងគូដណ្តឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤   ស្ថិតនៅចំណុច ផ្ទះជួល ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
នារីរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះ សុខ ចិន្តា ភេទស្រី អាយុ១៩ឆ្នាំ មានស្រុកកំណើត នៅភូមិ ត្រពាំងស្គុន ឃុំត្រពាំងល្វាស្រុកឧដុង្គ ខត្តកំពង់ស្ពឺ មុខរបរ  ជាកម្មការិនីរោងចក្រ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង១៦ ជនរងគ្រោះ បានចេញពីធ្វើការ រោងចក្រ មកបន្ទប់ជួលរបស់ខ្លួន ហើយបានបិទទ្វារបន្ទប់ ខ្ទាស់គន្លឹះក្នុង រួចបានលេបថ្នាំ ពេទ្យប៉ារ៉ាអស់ចំនួន១៥ គ្រាប់បណ្តាលឲ្យដេកសន្លប់ក្នុងបន្ទប់តែម្នាក់ឯង។  លុះម៉ោង១៨ បងស្រីជនរងគ្រោះ ឈ្មោះខឿន ចេញពីធ្វើការរោងចក្រមកដល់បន្ទប់ រុញទ្វារចូលជាប់គន្លឹះក្នុង ក៏បានទៅបើកបង្អួច ស្រាប់តែឃើញប្អូនស្រីដេកសន្លប់ស្តូកស្តឹង ក៏បានស្រែកឲ្យគេជួយ ហើយក៏បានគាស់ទ្វាបន្ទប់ ចូលឃើញមាន សំបកថ្នាំពេទ្យប៉ារ៉ាចំនួន០២ បន្ទះ លេបអស់១៥គ្រាប់នៅសល់០៧គ្រាប់។ ជនរងគ្រោះត្រូវបាន បងប្អូនយកទៅព្យាបាល នៅមន្ទីរពេទ្យស្រុកអង្គស្នួល ។
តាមការសួរពត័មាន ពីបងស្រី បានឲ្យនារីរងគ្រោះ មានទំនាស់សំដីគ្នា ជាមួយគូដណ្តឹង រួចក៏បានលេបថ្នាំ ប៉ងសម្លាប់ខ្លួនបែបនេះ៕
ផ្តល់សិទ្ធិដោយ ៖ DAP-NEWS