លួច​ស្រឡាញ់​នាង​តាំង ពី​នៅ​ក្រមុំពេល​ប្តី​ចេញ ទៅ​ផឹកស៊ីចាប់រំលោភ ​រហូត​សម្រេច​បំណង​

7/31/2014 0 Comments A+ a-


ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់​​ប​ន្ទាប់​ពី ផឹក​ស៊ី​​ស្រ​វឹង​ចិត្ត​​ស្លុយ បាន​​ល​ប​​ឡើង​លើ​​ផ្ទះ ចាប់​រំលោភ​​ប្រ​ពន្ធ​​គេ រហូត​​បាន​ស​ម្រេច​​បំ​ណង ដោយ​​គំ​រាម​​អ្នក​ផ្ទះ មិន​អោយ​ស្រែក ខណៈ​ដែល​​បុរស​​ជា​​ប្តី ចេញ​ទៅ​​ផឹក​ស៊ី​​យូរ​ពេក មិន​ឃើញ​​វិល​​ត្រ​លប់​មក​​ផ្ទះកាលពី​វេលា​ម៉ោង ១០​យប់​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ចំណុច​ដំណាក់​ចេក ភូមិ​ស្ពាន​យោល ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន​។​
​លោក គឹម វាសនា មេបញ្ជាការ​អាវុធហត្ថ ស្រុក​សំពៅ​លូន បានអោយដឹងថា បុរស​សង្ស័យ​ដែល​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង ៨​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​អូរ​កណ្តោល ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន និង​បញ្ជូនទៅ ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត នៅ​ល្ងាច​ថ្ងៃ​ដដែល មានឈ្មោះ អុល សុ​ភ័​ក្រ អាយុ ២១​ឆ្នាំ មាន​ទីកន្លែង​កំណើត ក្នុងភូមិ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល បច្ចុប្បន្ន​ស្នាក់នៅ ចំណុច​ដំណាក់​ចេក ភូមិ​ស្ពាន​យោល ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន​។ ចំណែក​ស្ត្រី​រងគ្រោះ មានឈ្មោះ គស​អ អាយុ ១៨​ឆ្នាំ មាន​ប្តី មិនទាន់​មានកូន​។​
​ឈ្មោះ អុល សុ​ភ័​ក្រ ជា​ជនសង្ស័យ បាន​សារភាពថា កាលពី​យប់​ថ្ងៃទី​២៨ ខែកក្កដា ខ្លួន​និង​បក្សពួក ២​នាក់​ទៀត បាន​ស៊ីផឹក​ជុំគ្នា អស់​ស្រា ៥​លីត្រ ទើប​ឈប់​បែកផ្លូវ​គ្នា​។ ពេលដែល​ខ្លួន​ស្រវឹង បាន​នឹក​ដល់​នារី​រងគ្រោះ កាល​មិនទាន់មាន​ប្តី បាន​លួច​ស្រលាញ់​នាង ហើយ​នៅ​យប់នោះ​ដឹងថា ប្តី​នាង​ចេញទៅ​ស៊ីផឹក​ខាងក្រៅ មិនទាន់​ចូល​ផ្ទះ ក៏បាន​ដើរ​សំដៅទៅ​ផ្ទះ​នាង​។​ពេល​ឡើង​ដល់ផ្ទះ​នាង បានឃើញ​ឈ្មោះ ជិន សំអន ជា​ឪពុកក្មេក​ជនរងគ្រោះ កំពុង​ស្រវឹងធ្លាក់ភ្នែក និង​ក្មេង​តូចៗ ៤​នាក់ ជា​ប្អូន​ក្មួយ​ជនរងគ្រោះ ដេក​ក្នុង​ម៉ុង​ជាមួយ​នាង​។​
​ពេលនោះ​ខ្លួន​បាន​សម្លុត អោយ​ឪពុកក្មេក​នាង បិត​ភ្លើង​និង​ក្មេង​ទាំងនោះ កុំអោយ​ស្រែក​បន្ទាប់មក​ខ្លួន ក៏​អូស​ដៃ​នាង​ចេញពី​ក្នុង​មុង មក​រំលោភ​ក្បែរ​ទ្វារ រហូត​បានសម្រេច ១​ដង​។​ស្រាប់តែ​ពេលនោះ​ឈ្មោះ វិ​ន ភាព ជា​ម្តាយក្មេក​នាង​មក​ទាន់ បាន​ស្រែក​ឆោ​រ​ឡោ​ទាំងយប់ ហើយ​ពេលនោះ ខ្លួន​ភ័យ​ពេក​ក៏​លោត​ចុះ ពីលើផ្ទះ​រត់គេចខ្លួន​តែម្តង​។ លុះ​ម៉ោង ៨​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៤ កម្លាំង​អាវុធហត្ថ បាន​ចុះទៅ​ឃាត់ខ្លួន នៅ​ចំណុច​ភូមិ​អូរ​កណ្តោល ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន តែម្តង​៕Wat 30072Wat 3007
ប្រភពពី វត្តភ្នំ