Mobile OS ថ្មី​របស់ Jolla ចេញ​​តតាំង​​​​លើ​​ ពិភពលោក​មែនទែន​​ហើយ

2/22/2014 0 Comments A+ a-

ប្រព័ន្ធ​ប្រតិបត្តិការ Sailfish OS របស់​ក្រុមហ៊ុន​ហ្វាំងឡង់ ក្រោយ​ពី​ចេញ​ឱ្យ​ដំណើរការ​នៅ​លើ​ទូរសព្ទ​ក្នុង​ប្រទេស ឥណ្ឌា និង​រុស្សី​មួយ​រយៈ​មក ឥឡូវ​នេះ Jolla បាន​បន្ត​អភិវឌ្ឍ​ដោយ​ធ្វើ​កំណែប្រែ​ជំនាន់​ថ្មី Sailfish 1.0 កាន់​តែ​សម្បូរ​មុខ​ងារ​ប្រើ។
ទូរសព្ទ Estrade
Sailfish OS មាន​ទម្រង់​រូបរាង​ស្រដៀង​នឹង Android OS ដែរ មិន​តែ​ប៉ុណ្ណោះ mobile OS ដែល​ពឹងផ្អែក​ប្រព័ន្ធ Linux-based នេះ​ត្រូវ​បាន​ឌីហ្សាញ​ឱ្យ​គាំទ្រ​កម្មវិធី Android app ជា​ច្រើន​បាន។ កំណែប្រែ​ថ្មី Sailfish 1.0 នេះ​បំពាក់​លើ​ទូរសព្ទ​នឹង​ធ្វើ​ឱ្យ​ដំណើរការ​រឹតតែ​ប្រសើរ​ជាង​ជំនាន់​មុន ដោយ​បាន​កែលំអ​ខ្លះៗ ជាក់​ស្ដែង​គាំទ្រ​ទម្រង់​ផ្ដេក (landscape) ព្រម​ទាំង​ទៅ​លើ Settings និង​មុខងារ​កាមេរ៉ា​ជា​ដើម។
ទន្ទឹម​នោះ Jolla បាន​ប្រកាស​ថា ខ្លួន​នឹង​ពង្រីក​ទីផ្សារ​សមិទ្ធផល​ទូរសព្ទ​ដំណើរការ​ដោយ Sailfish ថ្មី​នេះ​នៅ​លើ​ទឹកដី​ហុងកុង ឥណ្ឌា និង​រុស្ស៊ី​ឱ្យ​កាន់​ខ្លាំង​បន្ថែម​ទៀត។ Sailfish OS 1.0 នឹង​ដាក់​ចេញ​ឱ្យ​ដំណើរការ​លើ Jolla Smartphone ផ្លូវការ​ចាប់​ពី​ខែ​មីនា​ខាង​មុខ។
គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ដាក់​ចេញ​ទូរសព្ទ​ប្រើ Sailfish នេះ​ម៉ូដែល Estrade អេក្រង់ ៤,៥អ៊ីញ​ជា​មួយ resolution (540 x960px)។ Smartphone នេះ​មាន CPU Qualcomm Snapdragon ប្រភេទ dual-core ល្បឿន 1.4GHz RAM ទំហំ 1GB Memory ទំហំ 16GB កាមេរ៉ា 8MP ប្រព័ន្ធ​បណ្ដាញ 4G និង​មាន​កម្រិត​ថាមពល​ថ្ម 2100mAh៕
រង់​ចាំ​មើល​ទាំង​អស់​គ្នា តើ mobile OS ថ្មី​នេះ​អាច​តតាំង​នឹង Android, iOS និង Windows Phone បាន​កម្រិត​ណា?