រឿងរ៉ាវជុំវិញជនជាតិ វៀតណាមម្នាក់ត្រូវគេវាយ សម្លាប់នៅចាក់អង្រែលើ
បុរសដែលត្រូវអាជ្ញាធរចាប់ខ្លួនដោយសង្ស័យថា
បានប្រើពាក្យញុះញង់ប្រកាន់ជាតិសាសន៍
ដែលឈានដល់ការព្រួតគ្នាវាយលើជនជាតិវៀតណាម ម្នាក់ស្លាប់
បន្ទាប់ពីករណីគ្រោះថ្នាក់ចរាចរណ៍មួយនារាត្រីថ្ងៃទី១៥ កុម្ភៈ
ត្រង់ចំណុចមួយលើកំណាត់ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ
ខណ្ឌមានជ័យ រាជធានីភ្នំពេញ លើកឡើងថា ការចាប់ខ្លួនរូបលោកពេលនេះ
ជារឿងអយុត្តិធម៌
ព្រោះលោកមិនបានស្រែកញុះញង់ឲ្យស្អប់ជាតិសាសន៍នោះទេ។
ចំណែកភរិយាសពជនរងគ្រោះវិញ
បានអំពាវនាវឲ្យអាជ្ញាធររកយុត្តិធម៌ឲ្យប្ដីរបស់ខ្លួន ហើយថា
បើគ្មានការញុះញង់ថា “យួនវាយខ្មែរ” ទេនោះ
ប្ដីអ្នកស្រីក៏មិនត្រូវគេវាយស្លាប់អ៊ីចឹងដែរ។
បុរសដែលត្រូវអាជ្ញាធរចាប់ខ្លួន ឈ្មោះ ប៊ុន ចាន់វុត្ថា អាយុ ៥២ឆ្នាំ នៅថ្ងៃទី១៩ កុម្ភៈ បានច្រានចោលចំពោះការចោទប្រកាន់មកលើរូបលោកថា បានញុះញង់ឲ្យមានការរើសអើងជាតិសាសន៍។
លោក ប៊ុន ចាន់វុត្ថា មានមុខរបរជាប្រធានគណនេយ្យនៅក្រុមហ៊ុន ថារី អ៊ីមផត អ៊ិចស៍ផត (Thary Import Export) និងជាគ្រូបង្ហាត់គណនេយ្យក្រៅម៉ោងផង។ លោកបានរៀបរាប់អំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅយប់ថ្ងៃទី១៥ កុម្ភៈ ថា នៅម៉ោងប្រមាណជា ៩យប់ លោកកំពុងបរិភោគអាហារនៅក្នុងផ្ទះ ពេលនោះស្រាប់តែឃើញមានមនុស្សរត់សម្រុកចេញទៅក្រៅថ្នល់។ លោកក៏បានសួរថា មានរឿងហេតុអ្វីកើតឡើង? ពេលនោះជិតខាងបានប្រាប់លោកថា មានក្មេងស្រវឹងស្រាជិះម៉ូតូទៅបុកគូទឡាននៅទល់មុខផ្ទះរបស់លោក។
លោកថាពេលនោះ លោកក៏បានចេញទៅក្នុងបំណងមិនមែនដើម្បីមើលគ្រោះថ្នាក់ចរាចរណ៍នោះ ទេ គឺក្នុងបំណងដើម្បីហៅកូនៗឲ្យចូលផ្ទះវិញ កុំឲ្យឈរមើលគេតាមផ្លូវ។ ហើយនៅពេលដែលលោកកំពុងដើរទៅកាន់ថ្នល់នោះ ស្រាប់តែមានស្ត្រីម្នាក់រត់មកប្រាប់លោកថា កូនប្រុសរបស់លោកត្រូវបានគេវាយ។ ពេលទៅដល់លោកក៏បានចូលឃាត់មិនឲ្យឈ្លោះគ្នា ស្រាប់តែលោកក៏ត្រូវបានគេវាយតែម្ដង។
លោក ប៊ុន ចាន់វុត្ថា៖ «កូនខ្ញុំគេឆ្លងពីផ្ទះឪពុកខ្ញុំបង្កើត ហ្នឹង ពីខាងកើតថ្នល់ ហើយខ្ញុំនៅផ្ទះខាងលិចផ្ទះម្ដាយក្មេក ដល់គ្នាមក គ្នាសុំចូលទៅ ថាបងៗ ខ្ញុំសុំចូលច្រកផ្ទះខ្ញុំផង អ៊ីចឹងខាងវៀតណាម ស្រវឹងហ្នឹង វាបុកគូទឡានគេហើយ វាអត់នេះ វាបកមករត់បុកគេខាងក្រោយទៀត បញ្ច្រាសហ្នឹង ហើយដល់អ៊ីចឹងវាក៏ស្ទុះច្រាន ហើយវាយកូនខ្ញុំទៀត ខ្ញុំឃើញអ៊ីចឹង…។ មានប៉ូលិស ៣នាក់ធ្វើអន្តរាគមន៍ដែរ តែធ្វើអត់ឈ្នះ ខ្ញុំក៏ចូលទៅឃាត់ថា កុំធ្វើអ៊ីចឹងប៉ូលិសនៅហ្នឹងដោះស្រាយគ្នាទៅ គ្រោះថ្នាក់ចរាចរណ៍ទេ កុំវាយតប់គ្នា គ្រាន់តែនិយាយប៉ុណ្ណឹងគេវាយខ្ញុំដួល ហើយឈាមមាត់ បែកភ្នែក ហើមមុខ ហើយខ្ញុំជើងខ្ញុំពិការជើងឆ្វេងផង គ្រាន់តែច្រានខ្ញុំដួលបាត់ហើយ»។
លោក ប៊ុន ចាន់វុត្ថា និយាយបន្តថា បន្ទាប់ពីលោកត្រូវបានគេវាយដួលហើយនោះ លោកក៏មិនបានស្រែកថា “យួនវាយខ្មែរ” ដើម្បីប្រកូកប្រកាសនោះឡើយ៖ «ដល់ហើយទៅស្រាប់តែ អ្នកនៅជិតហ្នឹងគេឃើញយួនហ្នឹងទាត់ធាក់ខ្ញុំ អ៊ីចឹងអ្នកម៉ូតូឌុបនិងអ្នកដំណើរនៅជិតខាងគេស្រែកថា យួនវាយខ្មែរហើយម៉េចមិនជួយខ្មែរគ្នាឯងផង? មហាជនធ្វើដំណើរតាមហ្នឹង ម៉ូតូឌុបហ្នឹង គេជួយចាប់ខ្ញុំ ហើយច្រានពួកយួនហ្នឹង វាយវាខ្លះទៅ វាក៏រត់អស់ទៅ។ ពេលដែលពួកយួនហ្នឹងរត់អស់ មហាជនចាប់បានយួនម្នាក់និងបក្សពួកក្នុងចំណោម ហើយខ្ញុំក៏ដឹកដៃវាទៅឲ្យប៉ូលិស ៣នាក់ហ្នឹង ហើយប្រាប់ថា ដោះស្រាយគ្នា ហើយធ្វើកំណត់ហេតុដើម្បីបញ្ចប់រឿងទៅ ហើយឲ្យគាត់សងខ្ញុំ ដែលខ្ញុំត្រូវរបួសហ្នឹង ដើម្បីបញ្ចប់រឿងដើម្បីកុំឲ្យគុំកួនគ្នា»។
លោក ប៊ុន ចាន់វុត្ថា រៀបរាប់បន្តថា បន្ទាប់មកលោកនិងជនជាតិវៀតណាម ដែលត្រូវពលរដ្ឋចាប់បាន ហើយដែលគេស្គាល់ថា មានឈ្មោះ ហុង នោះ ក៏បានឡើងជិះរ៉ឺម៉កកង់បី រួមជាមួយប៉ូលិសផងដែរ បានជិះទៅសាលាសង្កាត់ចាក់អង្រែលើ ដើម្បីធ្វើការដោះស្រាយ។
លោក ប៊ុន ចាន់វុត្ថា រៀបរាប់បន្ត៖ «ខ្ញុំក៏ធ្វើដំណើរដល់ ប៉ុស្តិ៍ប៉ូលិសចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខាងប៉ូលិសសួរខ្ញុំថា ដាក់ពាក្យបណ្ដឹងខាងគាត់អត់? ខ្ញុំថា បើមិនចាំបាច់ទេ មិនបាច់ទេ គ្រាន់តែថាសម្របសម្រួលគ្នាសងលុយទៅ ជនជាតិវៀតណាម នោះ ក៏ព្រមសងខ្ញុំ ៥០ដុល្លារ ហើយខ្ញុំប្រុងរៀបទទួលលុយ រៀបផ្ដិតមេដៃហើយ រៀបឯកសារផ្ដិតមេដៃបញ្ចប់រឿង ស្រាប់មានឮគេ telephone (ទូរស័ព្ទ) មកប៉ូលិសថា មានជនជាតិវៀតណាម ម្នាក់របួសសន្លប់ហើយ ហើយអ៊ីចឹងប៉ូលិសក៏ដកកម្លាំងទៅមើល ដល់អ៊ីចឹងមួយសន្ទុះមកទៀត ឮវិទ្យុអាយឌីប៉ូលិសហ្នឹងគេថា ជនជាតិវៀតណាម បានងាប់កន្លែងផ្សារដែក ស្លាប់ទៅហើយ ក្រុមជនមួយក្រុមវាយសម្លាប់ នៅក្នុងនោះខ្ញុំនៅក្នុងប៉ុស្តិ៍ប៉ូលិសហ្នឹង ខ្ញុំនៅកន្លះម៉ោងមុនកើតហេតុមានមនុស្សស្លាប់ទៅទៀត ហើយមានប៉ូលិសដឹងឮសព្វគ្រប់ទាំងអស់ បន្ទាប់មកប៉ូលិសក៏បង្វែររឿងហ្នឹងថាលែងដោះស្រាយរឿងចរាចរណ៍ហើយ ហើយក៏បានដាក់ពាក្យឃាត់ខ្លួនខ្ញុំ»។
បុរសជនជាតិវៀតណាម ដែលត្រូវបានគេព្រួតវាយឲ្យស្លាប់នោះ ឈ្មោះ ត្រឹង វ៉ាំងចៀង (Tran Van Chien) អាយុ ៣០ឆ្នាំ ប្រកបរបរជាជាងឈើ រស់នៅក្រុមទី៣៩ តាមតំបន់ក្បែរមាត់ច្រាំងទន្លេបាសាក់ ជាប់របងខាងក្រោយវត្តចាក់អង្រែក្រោម ស្ថិតក្នុងភូមិចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក វ៉ាំងចៀង បានរៀបការជាមួយអ្នកស្រី ម៉ែន ស៊ីណាត ជាពលរដ្ឋខ្មែរមកពីខេត្តស្វាយរៀង ហើយសព្វថ្ងៃអ្នកស្រីមានផ្ទៃពោះ ៨ខែទៅហើយ។ អ្នកស្រីអះអាងថា ស្វាមីរបស់អ្នកស្រី គឺលោក ត្រឹង វ៉ាំងចៀង កើតនៅក្នុងប្រទេសកម្ពុជា។
សាច់ញាតិនិងអ្នកជិតខាងផ្ទះលោក ត្រឹង វ៉ាំងចៀង បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះ លោក ត្រឹង វ៉ាំងចៀង បានស្ថិតនៅផ្ទះ។ ក្រោយមកលោកបានទទួលទូរស័ព្ទប្រាប់ថា ប្អូនប្រុសរបស់លោកឈ្មោះ ត្រឹង វ៉ាំងតឹង (Tran Van Tuan) អាយុ ២១ឆ្នាំ មានគ្រោះថ្នាក់ចរាចរណ៍ ពេលនោះលោក ត្រឹង វ៉ាំងចៀង ក៏បានចេញទៅមើលប្អូនជាមួយអ្នកជិតខាងប្រមាណជិត ១០នាក់ផ្សេងទៀត។ ប៉ុន្តែនៅពេលទៅដល់ឃើញថា អ្នកដែលមានគ្រោះថ្នាក់ចរាចរណ៍នោះ គឺមិនមែនជាប្អូនប្រុសរបស់លោកទេ តែជាមិត្តភ័ក្ដិប្អូនប្រុសរបស់លោក ឈ្មោះ ដុង ទៅវិញ។ ពួកគេថា ក្រោយមកមានបុរសចាស់ម្នាក់ដែល ឥឡូវត្រូវបានប៉ូលិសចាប់ខ្លួន ដែលនេះគឺគេសំដៅទៅលើលោក ប៊ុន ចាន់វុត្ថា បានស្រែកថា “យួនវាយខ្មែរ” ហើយពេលនោះក៏មានក្រុមម៉ូតូឌុបបានសម្រុកចូលមកដេញតាមវាយក្រុម វៀតណាម តែម្ដងទៅ។
លោក ត្រឹង វ៉ាំងចៀង ត្រូវគេព្រួតវាយឲ្យស្លាប់នៅចម្ងាយប្រមាណជា ៣០០ម៉ែត្រពីទីកន្លែងដែលគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង និងប្រមាណជាជាង ១គីឡូម៉ែត្រពីផ្ទះរបស់លោក។
ជាងជួសជុលម៉ូតូម្នាក់ឈ្មោះ យ៉ាវ សុខជា ដែលបានឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកនៅពេលនោះ បានរៀបរាប់ឲ្យដឹងក្រោយពេលកើតហេតុថា នៅម៉ោងប្រមាណជា ៨យប់ មនុស្ស ២នាក់ស្រវឹងស្រា បានជិះម៉ូតូដួលនៅជិតកន្លែងជួសជុលម៉ូតូរបស់លោក។ បន្ទាប់មក ពួកគេក៏បានក្រោកឡើង ហើយជិះបុកគូទរថយន្តខាងមុខទៀត។ លោក សុខជា ថា ក្រោយមក លោកក៏បានទៅជួយលើកម៉ូតូ ប្រគល់សោឲ្យពួកគេ ហើយប្រាប់ថា ឲ្យទៅផ្ទះវិញទៅ ប៉ុន្តែពួកគេមិនព្រមទៅ ហើយនៅទូរស័ព្ទហៅគ្នា។ ក្រោយមកគ្នីគ្នាពួកគេបានមក ហើយចតម៉ូតូព្រោងព្រាតកន្លែងមុខច្រកចូលផ្លូវអ្នកស្រុកដែលនៅខាង ក្នុង។
លោក យ៉ាវ សុខជា៖ «មានក្មេងម្នាក់នៅក្រោយនេះ វាមក វារកផ្លូវចូលផ្ទះអត់ឃើញ វាថាម៉ូតូនរណាគេដាក់ច្រងេងច្រងាងពេញផ្លូវ? ពួកវាហ្នឹងក៏វាយអាមួយហ្នឹង វាយអាមួយហ្នឹង អាកូននោះរត់ទៅប្រាប់ឪវា ឪវាក៏ចេញមកឃាត់ ដើម្បីកុំឲ្យឈ្លោះគ្នា ដល់ហើយឃើញកូនគាត់របួសធ្ងន់អ៊ីចឹង គាត់ក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍សង្កាត់ចាក់អង្រែ យើងនេះ។ ដល់ពេលហើយគាត់ហ្នឹងក៏ត្រូវគេវាយដែរ ពួកយួនហ្នឹងវាយ គាត់ក៏ឈរជូតឈាមមាត់កន្លែងខ្ញុំនេះ ដែលកំពុងប៉ះកង់នេះ ហើយមនុស្សគាត់មនុស្សល្អបំផុត អត់ដែលរករឿងនរណាទាំងអស់ ហើយមូលហេតុអីបានជាប៉ូលិសប៉ុស្តិ៍ដែលគាត់ទៅដាក់ពាក្យបណ្ដឹងហើយ ហេតុអីក៏ចាប់គាត់វិញ? ករណីហ្នឹងវា ២ វាមិនមែនតែមួយទេ»។
ប្រពន្ធសាកសពលោក ត្រឹង វ៉ាំងចៀង អ្នកស្រី ម៉ែន ស៊ីណាត បាននិយាយថា អ្នកស្រីមានក្តីរន្ធត់យ៉ាងខ្លាំងនៅពេលទទួលបានដំណឹងថា ប្តីអ្នកស្រីត្រូវបានគេព្រួតវាយសម្លាប់។ អ្នកស្រីថា ប្រសិនបើគ្មានមនុស្សបោះពាក្យថា “យួនវាយខ្មែរ” ទេនោះ ម្ល៉េះប្ដីអ្នកស្រីមិនបាត់បង់ជីវិតឡើយ។
អ្នកស្រី ម៉ែន ស៊ីណាត៖ «សោកស្តាយ បើសិនជាខ្ញុំគ្មានកូនគ្មានចៅ ខ្ញុំអាចទីពឹងបាន ហើយខ្ញុំនឹងអាចរកការងារអ៊ីចឹងជំនួសខ្លួនឯងបាន ហើយចុះខ្ញុំមានផ្ទៃពោះជិតឆ្លងទន្លេហើយ ខ្ញុំបានលុយបានកាក់ឯណា? ខ្ញុំពោះធំអ៊ីចឹងទៅរកការងារឯណាបានធ្វើ? ហើយទម្រាំតែខ្ញុំឆ្លងទន្លេ ខ្ញុំរឹងដៃរឹងជើងវាយូរ។ ខ្ញុំទាមទារយុត្តិធម៌មកឲ្យប្ដីខ្ញុំវិញ ព្រោះប្ដីខ្ញុំ មនុស្សគាត់មិនបានទៅប៉ះពាល់មនុស្សណាម្នាក់ទេ គាត់មកនេះរកស៊ីដើម្បីរកតែសុខ ហើយរកលុយហ្នឹងរកលុយដើម្បីឲ្យខ្ញុំឆ្លងទន្លេ មិនបានប៉ះពាល់អ្នកណាស្រាប់តែឮគេវាយស្លាប់តែម្ដង»។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ នៅថ្ងៃទី១៩ កុម្ភៈ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា លោកនៅមិនទាន់បានទទួលរបាយការណ៍លម្អិតទាក់ទងនឹងហេតុការណ៍នេះឡើយ។
ទាក់ទិននឹងករណីវាយសម្លាប់នេះ អនុប្រធានស៊ើបអង្កេតសិទ្ធិមនុស្សរបស់សមាគមអាដហុក (Adhoc) លោក ចាន់ សុវ៉េត បានមានប្រសាសន៍ថា ក្រុមការងាររបស់លោកក៏ចុះទៅពិនិត្យមើលអំពីករណីនេះដែរ។ លោកថា ការសម្លាប់មនុស្សដោយហ្វូងមនុស្សនេះ វាជាកាតព្វកិច្ចរបស់អាជ្ញាធររដ្ឋាភិបាលដែលត្រូវបើកការស៊ើប អង្កេត។
លោក ចាន់ សុវ៉េត៖ «បើសិនជាយើងពិនិត្យទៅលើគោលការណ៍ច្បាប់ជា ធរមាន មិនចំពោះពលរដ្ឋខ្មែរទេ ជនជាតិណាក៏ដោយ ពីព្រោះស្រុកខ្មែរយើងវាមានជនជាតិយួន មានជនជាតិចិន ពួកគេកំពុងតែរស់នៅប្រកបរបររកស៊ីនៅក្នុងប្រទេស អ៊ីចឹងប្រសិនបើគេរស់នៅក្នុងប្រទេស គេត្រូវតែគោរពច្បាប់ប្រទេស អ៊ីចឹងប្រសិនបើពួកគេទទួលរងនូវអំពើឧក្រិដ្ឋកម្មណាមួយពាក់ព័ន្ធ ដល់រូបរាងកាយ ឬក៏អាយុជីវិត អាហ្នឹងតាមច្បាប់ប្រទេសយើងត្រូវតែធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ថាតើការកើតមានបណ្ដាលឲ្យមានមនុស្សស្លាប់អ៊ីចឹង កើតមានមនុស្សស្លាប់អ៊ីចឹង វាបណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដ? យើងមិនអាចឲ្យមានអរិភាពទៅលើបញ្ហាការរើសអើងជាតិសាសន៍ទេ»។
ក្រោយពីមានហេតុការណ៍ព្រួតគ្នាវាយសម្លាប់នេះកើតឡើង ស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា បានអំពាវនាវអោយអាជ្ញាធរពាក់ព័ន្ធបើកការស៊ើបអង្កេតចំពោះករណីនេះ ព្រមទាំងស្នើឲ្យមានវិធានការជាក់ស្ដែងដើម្បីទប់ស្កាត់កុំឲ្យបញ្ហា នេះកើតឡើងនៅថ្ងៃខាងមុខ។
ប្រពន្ធសពលោក ត្រឹង វ៉ាំងចៀង អ្នកស្រី ម៉ែន ស៊ីណាត ស្នើឲ្យអាជ្ញាធរចាប់ជនដៃដល់ដែលសម្លាប់ប្តីអ្នកស្រីយកមក ផ្ដន្ទាទោស និងត្រូវផ្ដល់សំណងសងគ្រួសារអ្នកស្រី។ អ្នកស្រីថា អត់ពីប្ដីទៅ អ្នកស្រីនឹងប្រឈមនឹងការលំបាកជាច្រើន ហើយអ្នកស្រីសម្រេចចិត្តថា នឹងត្រឡប់ទៅស្រុកកំណើតនៅខេត្តស្វាយរៀងវិញ ដើម្បីសម្រាលកូន ហើយក៏ប្រហែលជារស់នៅឯខេត្តស្វាយរៀង តែម្ដង៕
___________________
ប្រភពពី www.rfa.org/khmer

អ្នកស្រី ម៉ែន ស៊ីណាត ភរិយាសពលោក ត្រឹង វ៉ាំងចៀង
ដែលត្រូវបានគេព្រួតវាយស្លាប់ កាលពីរាត្រីថ្ងៃ១៥ កុម្ភៈ
ឆ្នាំ២០១៤ នាសង្កាត់ចាក់អង្រែលើ។ RFA/Yeang Socheametta