កម្មករ​ជិត​១​ម៉ឺន​នាក់​នៅ​កំពង់ឆ្នាំង​ធ្វើ​​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ

12/25/2013 0 Comments A+ a-

កម្មករ​នៅ​រោងចក្រ ៤ ក្នុង​ស្រុក​ពីរ គឺ​ស្រុក​សាមគ្គីមានជ័យ និង​ស្រុក​កំពង់ត្រឡាច ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៥ ធ្នូ។
តំណាង​សហជីព​សេរី​កម្មករ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង អះអាង​ថា កម្មករ​បាន​ហែ​ក្បួន​បាតុកម្ម​ពី​រោងចក្រ​មួយ​ទៅ​រោងចក្រ​មួយ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​ដូច​កម្មករ​ផ្សេង​ទៀត​ដែរ។
កាល​ពី​ថ្ងៃ​ទី​២៤ ធ្នូ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ​ចំនួន ១៥​ដុល្លារ គឺ​ដំឡើង​ពី​៨០ ដុល្លារ​ទៅ ៩៥​ដុល្លារ។ ក៏ប៉ុន្តែ​កម្មករ​បដិសេធ​មិន​ទទួល​យក ហើយ​ទាមទារ​ឲ្យ​បាន​ចំនួន ១៦០​ដុល្លារ។
សូម​រង់​ចាំ​អាន​ព័ត៌មាន​នេះ​ពិស្ដារ…
ប្រភពពី វិទ្យុអាស៊ីសេរី