តារាសម្តែងកូរ៉េ នាង Lee Yoo Rin ចង់​ឡើង​គ្រែ​ជាមួយ Jaehyo សមាជិក​ក្នុង​ក្រុម Block B

10/25/2013 0 Comments A+ a-

កូរ៉េ៖ តារាសម្តែងស្រី Lee Yoo Rin ថ្មីៗនេះបានធ្វើឲ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេញប្រព័ន្ធអ៊ីនធើណេត ដោយសារតែនាង បានបង្ហោះក្នុងគេហទំព័រ ផ្ទាល់ខ្លួនរបស់នាងថា “នាងចង់ដេកជាមួយ Jaehyo ដែលជាសមាជិក ក្នុងក្រុម Block B”។
មិនតែប៉ុណ្ណោះ នៅដើមខែ តុលា នេះ Lee Yoo Rin បង្ហោះពាក្យសម្តីថា “ខ្ញុំចង់ដេកជាមួយ Jaehyo។ បុរសសង្ហាធ្វើ ឲ្យខ្ញុំសប្បាយចិត្ត។ ប្រសិនជាខ្ញុំ មានឈ្មោះល្បី តើខ្ញុំអាចជួបបុរសៗ សង្ហាទាំងនោះ ដែរឬទេ?”
កាលពីខែឧសភា នាង Lee Yoo Rin ធ្លាប់បានបង្ហោះ រូបថតដោះអាវ របស់ Minho ក្នុងក្រុម SHINee ទៀតផង ដោយនាងសរសេរ ពីក្រោមរូបថតនោះថា “តើខ្ញុំអាចជួបអ្នក នៅថ្ងៃណាមួយបានដែរឬទេ? ខ្ញុំចង់មើលអ្នកច្រៀង។ មន្តស្នេហ៍របស់ខ្ញុំ ធ្វើឲ្យខ្ញុំមានអារម្មណ៍រំភើប។ ខ្ញុំចង់ថើបបបូរមាត់ ដ៏សិចស៊ីរបស់អ្នក។ ខ្ញុំចង់ឲ្យអ្នកឱបខ្ញុំ។ ខ្ញុំចង់គេងជាមួយ ប្រុសបែបនេះខ្លាំងណាស់”៕