ស្រ្តីមានផ្ទៃ ពោះម្នាក់ជួប គ្រោះថ្នាក់ចរាចរណ៏ បណ្តាលឲ្យ គៀបជាប់ ក្នុងរថយន្ត គួរឲ្យរន្ធត់

8/03/2013 0 Comments A+ a-

ស្រ្តីមានផ្ទៃពោះម្នាក់ បានបើររថយន្តធុនតូច ពណ៌ខ្មៅមួយគ្រឿង ជួយគ្រោះថ្នាក់ចរាចរណ៏ ដ៏គួរឲ្យរន្ធត់ និងតក់ស្លុតមួយ ដោយស្រ្តីរូបនោះ បានបើកទៅបុកពីក្រោយ រថយន្តស្ទូចពណ៌លឿងមួយគ្រឿង បណ្តាលឲ្យរថយន្តគៀបជាប់គ្នាតែម្តង។
យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា រថយន្តធុនតូច ពណ៌ខ្មៅមួយគ្រឿង បើកបរដោយស្រ្តីមានផ្ទៃពោះម្នាក់ បានបើកទៅបុកពីក្រោយ រថយន្តស្ទូចមួយគ្រឿង បណ្តាលឲ្យរថយន្តបង្កហេតុ គៀបជាប់ពីក្រោមរថយន្តស្ទូច ចំនែកឯស្រ្តីរងគ្រោះ ក៏ត្រូវគៀបជាប់ក្នុងរថយន្តផងដែរ។
ដោយសារតែគុណបុណ្យ របស់ស្រ្តីរងគ្រោះខ្ពស់ នាងមិនបានបាត់បង់ជីវិតឡើយ គ្រាន់តែរងរបួសបន្តិចបន្តួចតែប៉ុណ្ណោះ ហើយក៏ត្រូវបានគេជួយសង្រ្គោះ យកនាងចេញពីក្នុងរថយន្តតែម្តង៕










សូមបើកបរដោយការប្រុងប្រយ័ត្ន!