វីដេអូ៖ បែកធ្លាយវីដេអូ នារីម្នាក់ ប្រើឡាមអារដៃ គួរឲ្យព្រឺសាច់

8/03/2013 0 Comments A+ a-

កាលពីពេលថ្មីៗនេះ មានវីដេអូមួយត្រូវ បានលេចធ្លាយនៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេកប៊ុក ដែលជាវីដេអូមួយបង្ហាញពីនារីម្នាក់ អារដៃរបស់ខ្លួនដោយប្រើឡាម។
យ៉ាងណាមិញ វីដេអូនេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញនេះ នាំគ្នាធ្វើការរិះគន់ ទៅលើនារីរូបនេះយ៉ាងខ្លាំង ដែលហ៊ានប្រើឡាមអារដៃ ដែលទំនងអារចេញជាអក្សរថែមទៀតនោះ។ សម្រាប់វីដេអូនេះផ្ទាល់ មិនត្រូវបានគេដឹងថា ជារឿងពិតឬ ក្លែងក្លាយនោះទេ ហើយក៏មិនបានដឹងថា ចេញពីប្រភពណាមួយច្បាស់លាស់នោះដែរ តែទង្វើរនេះហាក់ដូចជា មិនមានសភាពខ្លាំងក្លា និងមិនបានគិតដល់អាយុជីវិតជាខ្លាំង។
ទោះជាយ៉ាងណា រឿងរ៉ាវឬបញ្ហាគ្រប់យ៉ាង តែងតែមានដំណោះស្រាយ ដូចនេះសូមមេត្ដា បងប្អូនប្រុសស្រីទាំងឡាយ កុំយកអាយុជីវិតខ្លួនឯង មកលេងសើច ឬ ធ្វើអត្តឃាត ទាល់តែសោះ ព្រោះសកម្មភាពទាំងនេះ មិនអាចជួយស្រោចស្រង់ នូវហេតុការណ៍ ដែលកើតមានឡើងបាននោះទេ៕

ខ្មែរឡូត