បុរសម្នាក់ មានសំណាង អាចស្ទូចត្រី បានដល់ទៅ ២ក្បាល ដោយប្រើតែនុយមួយ

8/20/2013 0 Comments A+ a-

លោក Danny Linville មកពីទីក្រុង Cambria រដ្ឋកាលីហ័រញ៉ា សហរដ្ឋអាមេរិក បានចេញមក ស្ទូចត្រី កាលពីថ្ងៃ សៅរ៍ កន្លងទៅនេះ ដោយទទួលនូវបទពិសោធន៍ ដ៏រំភើបអស្ចារ្យមួយ មិនធ្លាប់ជួបពីមុនមក ក្នុងជីវិតរបស់គាត់។
គាត់បានចំណាយពេល អង្គុយស្ទូចត្រី អស់ប៉ុន្មានម៉ោង ស្ទូចបានត្រី blue rockfish ជាច្រើនក្បាល ប៉ុន្តែគាត់ ក៏បានប្រលែងត្រីមួយចំនួន ចូលទៅក្នុងទឹកវិញ ផងដែរ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យគាត់ មានការភ្ញាក់ផ្អើលនោះ គឺនៅពេលចុងក្រោយ ដែលគាត់ស្ទូចបានត្រីហើយនោះ គាត់ស្រាប់តែមាន អារម្មណ៍ថា មានត្រីមួយក្បាលទៀត បានស៊ីផ្លែសន្ទូចរបស់គាត់ ជាលើកទី២ ហើយលើកនេះ ពិតជាត្រី ធំជាងមុនទៅទៀត។ ត្រីធំមួយក្បាលនេះ ជាប្រភេទត្រី Ling cod មានទម្ងន់ ៤គីឡូក្រាមកន្លះ ហើយនេះជាសំណាងរបស់គាត់ ផងដែរ ដែលអាចស្ទូចបានត្រី ដល់ទៅ ២ក្បាល ក្នុងពេល តែមួយ បែបនេះ ព្រោះថា កម្រនឹងមានអ្នកជួបប្រទះ ដូចជារូបគាត់ ខ្លាំងណាស់។
តើប្រិយមិត្តយល់យ៉ាងណា?

ដោយ សី
ខ្មែរឡូត