បុរសជាងផ្សារ ដែកម្នាក់បាក់ កជើងដោយសារ ជិះម៉ូតូបុករ៉ឺម៉ក ដឹកបន្លែ

8/20/2013 0 Comments A+ a-

ភ្នំពេញ : បុរសម្នាក់រងរបួស បាក់កជើង ដោយសារជិះម៉ូតូ ទៅបុករ៉ឺម៉ក ដឹកបន្លែ នៅលើ កំណាត់ផ្លូវលេខ២៧១ មុខធនាគាររ៉ូយ៉ាល់ ស្ថិតនៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមអ្នកឃើញ ហេតុការណ៍ បាននិយាយថា នៅវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ទី២០ ខែសីហាឆ្នាំ២០១៣ គាត់បានជិះម៉ូតូឌុប ចេញផ្ទះជួល នៅខាងក្រោយ ធនាគាររ៉ូយ៉ាល់ ជិតកន្លែងកើតហេតុនេះ តាមផ្លូវបេតុង ឡើងមកលើផ្លូវលេខ២៧១ ក្នុងគោលបំណងចេញទៅ កន្លែងធ្វើការ នៅម្តុំផ្សារតូច ពេលអ្នកបើកម៉ូតូឡើងមក ដល់ចំណុចកើតហេតុ ក៏បុកនឹងរ៉ឺម៉កដឹកបន្លែ ដែលធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើត បណ្តាលឲ្យ ជើងកៀបនឹងទ្រុងរ៉ឺម៉ក មិនដឹងបាក់ កជើង ឬយ៉ាងណានោះទេ ព្រោះកជើង កម្រើកមិនបាន ។
បុរសរងគ្រោះរូបនេះ ឈ្មោះ គង់ រ៉ាឌី អាយុ២៦ឆ្នាំ មានទី លំនៅភូមិព្រែកតូច ឃុំព្រែកតា ស ស្រុកពាមរ៍ ខេត្តព្រៃវែង មុខរបរជាងផ្សារដែក ។ ចំណែកម្ចាស់រ៉ឺម៉ក ដឹកបន្លែ ឈ្មោះ អ៊ុត បញ្ញា អាយុ ២១ឆ្នាំ ស្នាក់ផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានមុខរបរដឹកបន្លែពីផ្សារច្បារអំពៅ ទៅលក់នៅផ្សារដើមគរ ។
ជាមួយគ្នានោះ អ្នករងគ្រោះ ត្រូវបានដឹកបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីផងដែរ ។ ចំពោះរ៉ឺម៉ក ដឹកបន្លែ ត្រូវបានអនុញ្ញាតឲ្យរួចខ្លួន ផងដែរ ដោយសារបុរសរង គ្រោះមិនទាមទារសំណងអ្វី ទេ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល