ផឹកស៊ី​ជាមួយ​ មិត្តភក្តិ​ស្រវឹង​ទាស់ សម្តី​គ្នា​ទាញ​កាំបិត​ ក​កុក​កាប់ល្បើក លលា​ដ៌​ក្បាល​

7/16/2013 0 Comments A+ a-

ខេត្ត​កំពង់ឆ្នាំង​ ៖​ យុវជន​ម្នាក់​បាន​រង​បួស​ដាច់​លលា​ដ៌​ក្បាល​និង​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​ ​ដោយសារ​តែ​មិត្តភក្តិ​ខ្លួនឯង​បាន​ទាញ​កាំបិត​ក​កុក​ ចំ​ក្បាល​ពេញ​មួយ​ទំហឹង​ ខណៈ​ដែល​ពួក​គេ​ទាស់សម្តី​ក្នុង​វង់​ផឹកស៊ី​ ហើយ​ត្រូវ​ក្រុម​គ្រួសារ​រង​គ្រោះ​ដឹក​ម​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ និង​បញ្ជូន​បន្ត​មក​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ ។​
ករណី​កាប់​គ្នា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​ភូមិ​ស្ពក​រាជ​ ឃុំ​អណ្តូង​ស្នាយ​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​។​
​ជន​រង​គ្រោះ​ដែល​ត្រូវ​មិត្តភក្តិ​ខ្លួនឯង​កាប់​នេះ​មានឈ្មោះ​ ពិន​ សុភា​រិ​ទ្ធ​ អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​អណ្តូង​ស្នាយ​ ឃុំ​អណ្តូង​ស្នាយ​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។​
នៅ​ក្នុង​មន្ទីរពេទ្យ​ក្រុម​គ្រួ​សារបាន​ប្រាប់​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​រួម​និង​មិត្តភក្តិ​របស់​គេ​ដែល​ជា​កម្មករ​សំណង់​ទើប​និង​បើក​លុយ​រួច​បាន​នាំ​គ្នា​ចំនួន​ពីរ​ទៅ​បី​នាក់​ផឹក​ទឹកត្នោតជូ​នៅ​កន្លែង​មួយ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ បន្ទាប់​ពី​បាន​ផឹក​ស្រវឹង​និយាយ​ច្រើន​ក៏​គង​សំដី​គ្នា​បង្ករ​ជា​ទំនាស់​ ហើយ​នៅ​ពេល​នោះ​ប្រកែក​គ្នា​កាន់តែ​ខ្លាំង​ឡើងៗ​ក៏​ត្រូវ​ជន​ដៃដល់​ដែល​គេ​ស្គាល់​ថា​ ឈ្មោះ​ ប៉ី​ បាន​ទាញ​កាំបិត​ក​កុក​មួយ​កាប់​ក្បាល​ពេញ​មួយ​ទំហឹង​តែ​ម្តង​បណ្តាល​អោយ​រង​របួសធ្ងន់​ ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​ ។​
ក្រោយ​ពីរ​ងរ​បួស​ ជន​ងរ​គ្រោះ​បាន​ទៅ​ផ្ទះ​មេឃុំ​អោយ​ជួយ​ រួច​ដឹក​មក​សង្គ្រោះ​មក​មណ្ឌល​សុខភាព​ព្រៃ​ខ្មែរ​ តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​ បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ ។​ ជន​បង្ករ​ដែល​ជា​មិត្តភក្តិ​បាន​រត់គេច​បាត់​ស្រ​ម៉ោ​ល​ ហើយ​ប៉ូ​លី​ស​កំពុង​តាម​រក​ចាប់ខ្លួន​ ៕  ​
- ប្រភពពីនគរវត្ត