ខឹង​អតីត​ប្រពន្ធ​ មាន​ប្ដី​ថ្មី​មិន​ឱ្យ​ជួប​ មុខ​កូន​ប្ដី​ដើម​ លប​ឡើង​លើ​ផ្ទះ​ ចាក់​ប្ដី​ចុង​របួសធ្ងន់​

7/16/2013 0 Comments A+ a-

ខេត្ដកណ្ដាល​ ៖​ បុរស​ម្នាក់​ព្រោះតែ​ខឹង​ អតីត​ប្រពន្ធ​ដែល​បាន​លែងលះ​គ្នា​អស់​ រយៈពេល​ជិត​១​ឆ្នាំ​ហើយៗ​នាង​មាន​ប្ដី​ថ្មី​  និង​មិន​ឱ្យ​គេ​ជួប​មុខ​កូនស្រី​ក៏​បាន​យក​ ទឹក​អាស៊ីត​១​ដប​ចំណុះ​២​លី​ត្រ​,​ ដែកឆាប​មួយ​ និង​ដែក​សរសៃ​១​ដើម​មាន​ចុង​ ស្រួច​លប​ឡើង​ទៅ​លើ​ផ្ទះ​ចាក់​បុរស​ជា​ប្ដី​ ចុង​អតីត​ប្រពន្ធ​នឹង​ដែក​សរសៃ​បណ្ដាល​ ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ កាលពី​វេលា​ ម៉ោង​១០​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៤​ ខែ​ កក្កដា​ ឆ្នាំ​២០១៣​ នៅ​ភូមិ​ព្រែក​តា​ទៀង​ ឃុំ​ជ្រោយ​តាកែវ​ ស្រុក​កោះធំ​ ។​
ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្ដិ៍​រដ្ឋ​ បាល​ជ្រោយ​តាកែវ​ស្រាវជ្រាវ​រហូត​ឈាន​ ដល់​ឃាត់ខ្លួន​បាន​នៅ​យប់​ថ្ងៃ​ទី​១៤​ ខែ​ កក្កដា​ ឆ្នាំ​២០១៣​ ក្រោយ​ពី​កើតហេតុ​ មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​នោះ​ ។​
មន្ដ្រី​នគរបាល​យុត្ដិធម៌​ស្រុក​កោះធំ​ បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ ជនសង្ស័យ​ចាក់​នឹង​ដែក​សរសៃ​បណ្ដាល​ ឱ្យ​រង​របួស​លើ​ដើមទ្រូង​ និង​ស្មា​ខាងឆ្វេង​ ២​កន្លែង​នោះ​ឈ្មោះ​ជៀន​ សេង​ហាក់​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ ព្រែក​តា​ទៀង​ ឃុំ​ជ្រោយ​តាកែវ​ ស្រុក​ កោះធំ​ ។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​តេ​ង​ ច​ន្នី​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជា​កសិករ​  មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ ។​
មន្ដ្រី​នគរបាល​ខាងលើ​បាន​បន្ដ​ថា​ កាលពី​អំឡុង​ឆ្នាំ​២០១១​ ឈ្មោះ​តេ​ង​ ច​ន្នី​ (​ជនសង្ស័យ​)​បាន​រៀប​ការ​ជាមួយ​ឈ្មោះ​ យ៉ុ​ន​ ចិន​ណូ​ ភេទ​ស្រី​ ហើយ​ក៏​បាន​រួមរស់​ ជាមួយ​គ្នា​រហូត​បានកូន​ស្រី​ម្នាក់​ ។​ ក្រោយ​ មក​អំឡុង​ចុងឆ្នាំ​២០១២​ ឈ្មោះ​តេ​ង​ ច​ន្នី​ ក៏​បាន​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ​ ហើយ​ ស្ដ្រី​ជា​ប្រពន្ធ​ក៏​បាន​រៀប​ការ​ជាមួយ​ឈ្មោះ​ ជៀក​ សេង​ហាក់​ នៅ​អំឡុង​ខែមីនា​ ឆ្នាំ​ ២០១៣​ ។​
មន្ដ្រី​នគរបាល​ដដែល​បាន​បញ្ជាក់​ថា​ ចាប់តាំងពី​អតីត​ប្រពន្ធ​រៀប​ការ​ជាមួយ​ ឈ្មោះ​ជៀក​ សេង​ហាក់​ រួច​មក​ស្ដ្រី​ជា​ ប្រពន្ធ​មិន​បាន​អនុញ្ញាត​ប្ដី​ដើម​ឈ្មោះ​ តេ​ង​ ច​ន្នី​ ជួប​ជាមួយ​កូន​ឡើយ​ ។​ ចាប់​ តាំងពី​ពេល​នោះ​មក​ឈ្មោះ​តេ​ង​ ច​ន្នី​ ក៏​ មានចិត្ដ​ខឹងសម្បា​យ៉ាង​ខ្លាំង​ទៅ​លើ​អតីត​ ប្រពន្ធ​ និង​បុរស​ឈ្មោះ​ជៀក​ សី​ហាក់​ រហូត​ដល់​វេលា​យប់​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​១០​យប់​ ឈ្មោះ​ តេ​ង​ ច​ន្នី​ ក៏​បាន​យក​ទឹក​អាស៊ីត​១​ដប​ចំណុះ​ ២​លី​ត្រ​,​ ដែកឆាប​១​ និង​ដែក​សរសៃ​១​ដើម​ មាន​ចុង​ស្រួច​លប​ឡើង​ទៅ​លើ​ផ្ទះ​អតីត​ ប្រពន្ធ​ប្រតាយប្រតប់​គ្នា​ជាមួយ​ឈ្មោះ​  ជៀក​ សេង​ហាក់​ ព្រមទាំង​បាន​ចាក់​ជន​ រង​គ្រោះ​២​ដែក​សរសៃ​បណ្ដាល​ឱ្យ​រង​ របួស​ ។​ ពេល​នេះ​ជនសង្ស័យ​ក៏​បាន​គេច​ ខ្លួន​ តែ​ក្រោយមក​ត្រូវ​បាន សមត្ថកិច្ច​ នគរបាល​ប៉ុស្ដិ៍​ជ្រោយ​តាកែវ​ ស្រាវជ្រាវ​ ចាប់ខ្លួន​ជនសង្ស័យ​បាន​នាំ​យក​ទៅ​កាន់​ អធិការដ្ឋាន​នគរបាល​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​អាយុ​ ជីវិត​នៅ​មន្ទីរពេទ្យ​ ។​
​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ រូបគេ​ ពិតជា​បាន​ធ្វើ​សកម្មភាព​ចាក់​ទៅ​លើ​ជន​ រង​គ្រោះ​ប្រាកដ​មែន​ ដោយសារ​ខឹង​អតីត​ ប្រពន្ធ​ និង​បុរស​ជា​ប្ដី​មិន​អនុញ្ញាត​ឱ្យ​ បាន​ជួប​ជាមួយ​កូនស្រី​របស់​គេ​ឡើយ​ ។​
​លោក​ មុ​យ​ ចាន់​ពេជ្រ​ អធិការ​នគរ​ បាល​ស្រុក​កោះធំ​បាន​បញ្ជាក់​ថា​ ករណី​ ហិង្សា​ដោយ​ចេតនា​ខាងលើ​នេះ​លោក​ បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​កសាង​សំណុំ​ រឿង​ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​ តុលាការ​ខេត្ដកណ្ដាល​ចាត់ការ​តាម​នីតិ​ វិធី​ច្បាប់​ ៕
- ប្រភពពីនគរវត្ត