AirAsia បើកដំណើរ ការជើងហោះហើរ ប្រចាំថ្ងៃពី ខេត្តសៀមរាប ទៅ ទីក្រុងបាងកក

7/16/2013 0 Comments A+ a-

AirAsia បើកដំណើរការជើងហោះ​​ហើរប្រចាំថ្ងៃពីខេត្តសៀមរាបទៅ​ ​ទីក្រុងបាងកក
ចាប់ពីថ្ងៃទី​ 1 ខែតុលាឆ្នាំ​ 2013 តទៅ
សូមកក់សំបុត្រ​​នៅថ្ងៃនេះដើម្បីទទួលបានតម្លៃ​​ដ៏ទាបចាប់ពី​ 2 ដុល្លារ​ក្នុងមួយជើង*!​

ថ្ងៃទី​ 15 ខែកក្កដា ឆ្នាំ​ 2013AirAsia ​​ដែលជាក្រុមហ៊ុនទទួល​​​​បាន​​ចំណាត់ថ្នាក់​​ជាក្រុមហ៊ុន​​ 
អាកាសចរណ៍​​​ផ្តល់តម្លៃទាប​​​ល្អបំផុតរយៈពេល​​ប្រាំឆ្នាំជាប់គ្នា​ ដោយយោង​​​​​តាមរបាយការណ៍របស់​ Skytrax (2009-2013) បាន​​បើកដំណើរការ​​ជើងហោះហើរ​​ពីខេត្តសៀមរាប​ ទៅ​​អាកាសយានដ្ឋានអន្តរជាតិ​ បាងកក​ ដនមឿង​ ចាប់ពីថ្ងៃ​​ទី​ 1 ខែ​ តុលា​ ឆ្នាំ 2013 តទៅ។​​ ដើម្បី​​​អបអរសាទរ​​ចំពោះព្រឹត្តិការណ៍​​ដ៏គួរឲ្យចាប់អារម្មណ៍​​នេះ​ AirAsia កំពុងផ្តល់​​កម្មវិធីពិសេសសម្រាប់ជើងហោះហើរដែលមានតម្លៃទាប​​ទៅ​​កាន់​​ទីក្រុងបាងកក​ ចាប់ពី​ 2 ដុល្លារឡើងទៅក្នុងមួយជើង​ (តម្លៃ​មិនទាន់​​​​រួមបញ្ចូលពន្ធ​​ អាកាសយានដ្ឋាន និងប្រេង​ឥន្ធនៈ​​)​ អតិថិជនត្រូវ​​ធ្វើការកក់​​សំបុត្រទុកជាមុន​​ដោយផ្ទាល់តាមរយៈ​​ www.airasia.com ចាប់ពីថ្ងៃនេះ​ រហូតដល់ថ្ងៃទី​ 24 ខែ​ កក្កដា ឆ្នាំ 2013 សម្រាប់ការធ្វើដំណើរ​​​ក្នុងចន្លោះពីថ្ងៃទី​ 1 ខែ​ តុលា ឆ្នាំ​ 2013 រហូតដល់​​ថ្ងៃទី​ 5 ខែ​ សីហា ឆ្នាំ 2014**
លោក Tassapon Bijleveld អគ្គនាយកក្រុមហ៊ុន Thai AirAsia បានឲ្យដឹងថា “​យើងមានភាពរីករាយក្នុងការពង្រីកបណ្តាញរបស់យើង​​ពីទីក្រុងបាងកកទៅ​​​​ទីតាំង​​នានាក្នុងតំបន់ហើយ​​​​សម្រាប់ឆ្នាំនេះយើងផ្តោត​​លើតំបន់ឥណ្ឌូ​​ចិនអ្នកដំណើរនៅ​​ខេត្តសៀមរាបឥឡូវនេះអាចរីករាយជាមួយនឹងជើងហោះហើរប្រចាំថ្ងៃជាមួយតម្លៃដ៏​​ទាបទៅកាន់ទី​​​ក្រុងបាងកក​​ ដែលជាទីក្រុង​​​​ដ៏អស្ចារ្យ​​មួយ​​ ក្រៅពីកំពុងក្លាយជា​​មណ្ឌលដ៏សំខាន់​​ដែលផ្តល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរទៅកាន់បណ្តាទិសដៅដ៏ទាក់ទាញជាច្រើនក្នុងប្រទេសថៃដូចជាភូកេតក្រាក់ប៊ីនិងឈៀងម៉ៃក្នុងចំណោមទិសដៅជាច្រើនទៀតបាងកក​​ក៏ជាឋានសួគ៍ចម្រុះជាតិសាសន៍​​មួយផងដែរសម្រាប់អ្នកដែលចូលចិត្តទិញទំនិញដើរកំសាន្តពេលរាត្រីគយគន់ទេសភាព និងចំណីអាហារដ៏ឈ្ងុយឆ្ងាញ់។ទីក្រុងនេះមាន​​អ្វីគ្រប់យ៉ាង​​សម្រាប់​​​អ្នក​​គ្រប់គ្នា​​ និងជាកន្លែងសម្រាប់ការទស្សនារយៈពេលខ្លីដែល​​ស័ក្តសម​​ចំពោះពេលវេលា​​នា​​ចុងសប្តាហ៍។​​ សម្រាប់អ្នក​​​ធ្វើដំណើរឆ្លកាត់​​អាស៊ីអាគ្នេហ៍​​​ តម្លៃទាបសមរម្យ​​ និងភាពងាយស្រួលនៃទំនាក់ទំនងនៅក្នុងតំបន់​​​របស់AirAsia ធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍មួយនេះក្លាយជាជម្រើសដ៏ល្អបំផុត
សៀរាបគឺជាទិសដៅ​​ហោះហើរទី​ 6 របស់​ Thai AirAsia នៅឥណ្ឌូចិន ខណៈដែល​​​ជើងហោះហើរពីបាងកក​​​ទៅកាន់ទីក្រុងផ្សេងទៀតក្នុងតំបន់នេះ​​រួម​​មានយ៉ង់ហ្គូនម៉ាន់ដាឡៃហាណូយហូជីមីនិងភ្នំពេញ។ដើម្បី​​ទទួលបានតម្លៃពិសេសចាប់ពី 2 ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ជើង​ (តម្លៃ​មិនទាន់​​​​រួមបញ្ចូលពន្ធ​ អាកាសយានដ្ឋាន និងប្រេង​ឥន្ធនៈ​​)​ នេះអ្នកដំណើរត្រូវធ្វើការកក់ទុក​​ជាមុនតាមរយៈគេហទំព័រ​​ www.airasia.com ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី​ 24 ខែកក្កដា ឆ្នាំ 2013 សម្រាប់ការធ្វើដំណើរ​​​ក្នុងចន្លោះពីថ្ងៃទី​ 1 ខែតុលា ឆ្នាំ​ 2013 រហូតដល់​​ថ្ងៃទី​ 5 ខែសីហា ឆ្នាំ 2014**
ការកក់សំបុត្រក៏អាចធ្វើឡើងផងដែរតាមរយៈកម្មវិធីសម្រាប់ទូរសព្ទ​​របស់AirAsia នៅលើ​​ iPhone សម្ភារដែលប្រើ​​ប្រព័ន្ធ​​ប្រតិបត្តិការAndroid និង Blackberry 10 ក៏​​ដូចជាគេហទំព័រសម្រាប់ទូរសព្ទដៃmobile.airasia.com ផងដែរទម្រង់កម្មវិធីសម្រាប់ទូរសព្ទដៃ​​ iPhone និង Android ឥឡូវនេះត្រូវបានធ្វើកំណែប្រែរួចហើយជាមួយនឹងមាតិកា​​​ “Manager My Booking” ដែលតិថិជនអាចឆែកមើលការកក់ទុកជាមុនរបស់ខ្លួន​​ ការ​​ត្រួតពិនិត្យសម្រាប់ការធ្វើដំណើរក៏ដូចជាការ​​រៀបចំបន្ថែម​​ទាក់ទងនឹង​ ​ចំណីអាហារការជ្រើសរើស​​កៅអីការត្រួតពិនិត្យ​​ឥវ៉ាន់និងសម្ភារកីឡា ការទិញ​​ធានារ៉ាប់រងជា​​ដើម
អតិថិជនត្រូវបានលើកទឹកចិត្តឲ្យកក់ការត្រួពិនិត្យ​​សម្ភារតាមប្រព័ន្ធអនឡាញជាមុនជាមួយនឹងការកក់ជើងហោះហើរ​ ​ព្រោះពួកគេអាច សន្សំសំចៃបានរហូតដល់ 66% បើប្រៀបធៀបនឹងការ​​ត្រួតពិនិត្យសម្ភារនៅអាកាសយានដ្ឋាន​​
**សំបុត្រសម្រាប់កម្មវិធីបញ្ចុះតម្លៃនេះ​​​​អនុវត្តតាម​​​គោលការណ៍​ “អ្នកមកមុន​ ​ទទួលបានមុន”​​លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

កាលវិភាគជើងហោះហើរ
អាកាសយានដ្ឋានអន្តរជាតិ​​ បាងកក ដនមឿង- សៀមរាប
ចាប់ពីថ្ងៃទី​ 1 ខែតុលា ឆ្នាំ 2013 តទៅ

ជើងហោះហើរ
ទិសដៅហោះហើរ
ពេលវេលា
ចំនួន
FD2851
សៀមរាប​-ដនមឿង
12.15 – 13.15
រាល់ថ្ងៃ
FD2850
ដនមឿង-សៀមរាប
10.30 - 11.30
រាល់ថ្ងៃ


អំពីAirAsia
AirAsia ជាក្រុមហ៊ុន​​អាកាសចរណ៍​​ដែលមានតម្លៃទាបឈានមុខគេនិងធំ​​ជាងគេបំផុតនៅអាស៊ី ដែលផ្តល់សេវាកម្ម​​​​​ទូលំទូលាយបំផុតជាមួយនឹងបណ្តាញ​​ទិសដៅធ្វើដំណើរ​​​ចំនួន​ 85 ទីតាំង នៅក្នុងរយៈពេល​ 11 ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន​​ AirAsia បានដឹកជញ្ជូនអ្នកដំណើរជាង​ 180 លាននាក់និង​​បានបង្កើនចំនួន​​យន្តហោះរបស់ខ្លួនដែលពីមុនមានត្រឹមតែ​ 2 គ្រឿងប៉ុណ្ណោះមកជាង​ 137 គ្រឿងនាពេលបច្ចុប្បន្ន។​​ ក្រុមហ៊ុននេះបច្ចុប្បន្នកំពុងទទួលបានមោទនភាពយ៉ាងខ្លាំងដែលបានក្លាយជា​​ក្រុមហ៊ុនអាកាសចរណ៍​​អាស៊ាន​ (សមាគមប្រជាជាតិអាស៊ីអាគ្នេហ៍​​)​ ដ៏ពិតប្រាកដមួយជាមួយនឹង​​ប្រតិបត្តិការដែលមានមូលដ្ឋាននៅ​​ប្រទេសម៉ាឡេស៊ីឥណ្ឌូនេស៊ីថៃនិង​​ហ្វីលីពីនដែល​​កំពុងផ្តល់បណ្តាញសេវាកម្មនៅទូទាំង​​​សមាគមប្រជាជាតិអាស៊ីអាគ្នេហ៍​​ ព្រមទាំងប្រទេស ចិន ឥណ្ឌា និងអូស្ត្រាលី AirAsia ត្រូវបានប្រសិទ្ធនាមជាក្រុមហ៊ុនអាកាសចរណ៍ដែល​​ផ្តល់តម្លៃទាប​​ ល្អជាងគេ​​បំផុតក្នុងពិភពលោកនៅក្នុងការ​​​សិក្សា​​ពី​​បណ្តាក្រុមហ៊ុនអាកាសចរណ៍នៅ​​ទូទាំងពិភពលោកប្រចាំឆ្នាំដែលធ្វើឡើងដោយSkytrax រយៈពេល​ 5 ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ 2009 រហូតដល់​ 2013


Media Queries:
Krittiyawadee Pongpanich           krittiyawadeep@airasia.com
Nuttawut Jitardharn                     nuttawutj@airasia.com

Piyasuda Archasantisuk               piyasudaa@airasia.com






Domneng7