អតីតសង្សារ ទឹម រដ្ឋា លោក Zakky ត្រូវមហាជន ដៀលថា ជាមនុស្សឈ្លើយ គួរឲ្យស្អប់ខ្ពើម

3/11/2015 0 Comments A+ a-

ភ្នំពេញៈ បុរសជនជាតិប៉ាគីស្ថាន ដែលទស្សនិកជន ស្គាល់យ៉ាងច្បាស់ថា ជាអតីតគូស្នេហ៍ បណ្តូលចិត្ត របស់តារាសម្ដែងល្បីឈ្មោះ ទឹម រដ្ឋា គឺ លោក Zakky ថ្មីៗនេះ ត្រូវបានទទួលរងការរិះគន់ និងជេរប្រមាថ យ៉ាងចាស់ដៃ ពីសំណាក់មហាជនថា ជាមនុស្សឈ្លើយ មើលងាយ និងមិនគោរពសិទ្ធិអ្នកដទៃ ។
បន្ទាប់ពីដើរបែកផ្លូវ ជាមួយអតីតសង្សារ ជាតារាសម្តែងរួចមក គេសង្កេតឃើញថា យីអ៊ុន លោក Zakky ហាក់មានការធ្លាក់ចុះ ជាបន្តបន្ទាប់ ដោយលើកទី១ លោកបានបើកឡាន ក្រឡាប់ឆេះ របួសស្រាល ហើយលើកទី២នេះ លោកក៏ត្រូវបានពើបប្រទះ និងរឿងអាស្រូវថ្មីមួយទៀត ដោយមានការរិះគន់ ពាសពេញ បណ្តាញទំនាក់ទំនងសង្គម Facebook ដោយលោកត្រូវបានគេចោទប្រកាន់ថា «បងប្អូន តើមានស្គាល់ អាជនបរទេសម្នាក់នេះទេ បើកឡានមហាសែនឈ្លើយ គ្មានគោរពសិទ្ធិ អ្នកបើកបរអីបន្តិច បើកខុសហើយ បបួលគេចុះពីលើឡាន វាយគ្នាទៀត តើវាអាងអីទៅ ??? ហេតុអីវាមិនខ្លាចច្បាប់ស្រុកខ្មែរ មិនខ្លាច ប៉ូលីស??? តើវាជាអ្នកណា នៅលើដីខ្មែរ ស្រុកខ្មែរ មើលងាយខ្មែរ មើលងាយច្បាប់ខ្មែរ ពិតជាគួរឲ្យស្អប់ខ្ពើមណាស់ ...បើតាមមិត្តភក្តិខ្ញុំប្រាប់ថា វានេះគឺអតីតសង្សារ ទឹម រដ្ឋា……» ។
លោក Zak ky ត្រូវបានគេចោទប្រកាន់ទៀតថា លោកបើករថយន្តល្អ គ្មានស្លាកលេខ មិនគោរពច្បាប់ចរាចរណ៍ បើកព្រហើន ពេញផ្លូវសាធារណៈ ដែលអាចបង្កគ្រោះថ្នាក់ បំផ្លាញទ្រព្យសម្បត្តិ និងអាចធ្វើឲ្យប៉ះពាល់ អាយុជីវិតប្រជាពលរដ្ឋ ដោយសារតែចរឹកឈ្លើយ របស់លោក ។
បើទោះបីជា មានការជេរប្រមាថ ទៅលើបុរសប៉ាគីស្ថាន លោក Zak ky បែបនេះក៏ដោយ ប៉ុន្តែយើងនៅមិនទាន់ ដឹងច្បាស់ទេថា រូបលោកមាន អត្តចរឹកឆ្មើងឆ្មៃ និងកោងកាច ដូចការចោទប្រកាន់ នៅលើបណ្តាញទំនាក់ទំនសង្គម Facebook ឬយ៉ាងណាទេ ខណៈគេហទំព័រ LookingTODAY មិនអាចសុំការបកស្រាយ ពីរូបលោកបានទេ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥នេះ ៕