ប្រវត្តិជូរចត់ អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីលំដាប់កំពូល នៅកម្ពុជា

3/20/2015 0 Comments A+ a-

(ភ្នំពេញ)៖ មហាសេដ្ឋីស្រុកខ្មែរ អ្នកឧកញ៉ា គិត ម៉េង ទើបសម្រេចចិត្តចូល រោងការជាមួយ ស្រីតូច ចំណាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ នេះ​ក្រោយរួមរស់ជាមួយគ្នា​ជាង១០ឆ្នាំ មានកូន៤នាក់ ក្នុងនោះប្រុស២នាក់ និងស្រី២នាក់។ តើអ្នកឧកញ៉ា គិត ម៉េង មានជីវប្រវត្តិបែបណាខ្លះ? នៅពេលនេះ FRESH NEWS សូមលើកយកនូវ​ប្រវត្តិត្រួសៗ  របស់ អ្នកឧកញ៉ា គិត ម៉េង មកបង្ហាញជូន ប្រិយមិត្តអ្នកអាន៖
អ្នកឧកញ៉ា ​គិត ​ម៉េង មហាសេដ្ឋី​លំដាប់កំពូលម្នាក់​របស់កម្ពុជា លោកមានអាយុ៤៧ឆ្នាំ កើតថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៦៨ ក្នុងខេត្តកណ្តាល ហើយលោកជាកូនទី៣ របស់ពាណិជ្ជករ  ជាប់សែស្រឡាយចិនម្នាក់ ឈ្មោះ លោក គិត ប៉េងអៀក នេះបើតាមប្រភពព័ត៌មានពី wikipedia (http://en.wikipedia.org/wiki/Kith_Meng)។
ក្នុងឆ្នាំ១៩៧៥ ជាឆ្នាំកាន់កាប់ដោយ របបប៉ុលពតនោះ គិត ម៉េង និងក្រុមគ្រួសារ ត្រូវបានគេជម្រៀសទៅ រស់ជុំរុំ នាទឹកដីប្រទេសថៃ។ ក្នុងការជម្លៀសខ្លួនចេញ​ពីរបបអាវខ្មៅនោះ ឧកញ៉ា គិត ម៉េង និងបងប្អូនប្រុស២នាក់ទៀត បានបែកគ្នាពីឪពុកម្តាយ​ ហើយឪពុកម្តាយរបស់ឧកញ៉ា គិត ម៉េង ត្រូវបានគេដឹងថា បានស្លាប់​ដោយសារ​ការអត់ឃ្លាន។​ ជាមួយបងប្អូនប្រុស នៅជុំរំនៅប្រទេសថៃ លោក គិត ម៉េង និយាយថា «ពួកគេបានដាក់យើង នៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយ... យើងបានដេក ជាមួយនឹងសត្វជ្រូក ...»។
នៅឆ្នាំ១៩៨០ គិត ម៉េង និង ប្អូនប្រុស គិត ធាង ​ត្រូវបានធ្វើ អន្តោប្រវេសន៍ ទៅប្រទេសអូស្រ្តាលី​ ហើយពួក​លោក​​បានធ្វើការ និងរៀនសូត្រនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។
ក្នុងដំណើរឆាកជីវិត រស់នៅអូស្រ្តាលី គិត ម៉េង បានជម្នះការតស៊ូខ្លាំង ដើម្បីរស់ និងសន្សំលុយ។ ក្នុងកិច្ចសម្ភាសន៍ជាមួយ សាព័ត៌មានអូស្រ្តាលី អ្នកឧកញ៉ា គិត ម៉េង បានឲ្យដឹងថា ​នៅអូស្រ្តាលី​ ពេលអ្នកដើរចែកសំបុត្រ ឬលិខិតប័ណ្ណតាមផ្ទះ ​នៅពេលដែលមានអាកាសធាតុ​ត្រជាក់ ​អ្នកនឹងមានអារម្មណ៍ឯកោរខ្លាំងណាស់។ ឧកញ៉ា គិត ម៉េង បានធ្វើការនៅ​ ភោជនីយដ្ឋានឥណ្ឌា​ គឺជាអ្នកលាងចាន ​និង​ជាកម្មករលាងសំអាត នៅផ្សារបន្លែនៅថ្ងៃអាទិត្យ​​​ ​ហើយការងារដែលមិន​ត្រូវការ​​ ជំនាញមួយទៀតដែល គិត ម៉េង បានធ្វើដែរនោះ គឺកាត់ស្មៅឲ្យគេតាមផ្ទះ។
នៅឆ្នាំ១៩៩១ ឧកញ៉ា គិត ម៉េង និង គិត ធាង បានសម្រេចចិត្ត ត្រឡប់មកកម្ពុជា ជាមួយនឹងជីវិតផ្តាស់ប្តូរ ដោយមកដល់កម្ពុជាដំបូង ឧកញ៉ា គិត ម៉េង និងបងប្រុស គិត សោភណ្ឌ បានបើកហាងលក់គ្រឿងសង្ហារឹម ​និង​សម្ភាៈការិយាល័យ​ ឲ្យ​អង្គការ​សហប្រជាជាតិនៅកម្ពុជា​ (UN) ដោយរួមមានទាំងទិញសិទ្ធិលក់ ​ម៉ាស៊ីនថតចម្លងម៉ាក Canon ផងដែរ គឺ​មុនពេល ​លោកបង្កើតក្រុមហ៊ុន  The Royal Group ។
បច្ចុប្បន្ននេះ អ្នកឧកញ៉ា គិត ម៉េង មានតួនាទី ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុន The Royal Group ដែលក្រុមហ៊ុនចំណុះឲ្យជិត ៣០ក្រុមហ៊ុន និងមានលុយរាប់រយលានដុល្លារ។ ខាងក្រោមនេះ ជាឈ្មោះក្រុមហ៊ុនចំណុះឲ្យក្រុមហ៊ុន The Royal Group ៖
ផ្នែកទូរគមនាគមន៍ និង ព័ត៌មានវិទ្យា
1-ក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard 
2-ក្រុមហ៊ុន Royal Telecam International 
3-ក្រុមហ៊ុនTele SURF 
4-ក្រុមហ៊ុន Ezecom 
5-ក្រុមហ៊ុន NETi Solutions
ផ្នែកហិរញ្ញវត្ថុ
1-ក្រុមហ៊ុនធានារ៉ាប់រង Infinity Insurance
2-ធនាគារ ANZ Royal Bank
3-ក្រុមហ៊ុន Royal Financial Consultancy
ផ្នែកផ្សព្វផ្សាយព័ត៌មាន និង កម្សាន្ត
1-ទូរទស្សន៍ CTN (Cambodian Broadcasting Corporation)
2-ទូរសទ្សន៍ CNC 
3-ទូរទស្សន៍ MyTV
4-ទូរទស្សន៍ CEPCO is a TV channel
5-ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម BrandSolutions
6-ផលិតកម្ម Rock Production 
7-មជ្ឈមណ្ឌលកម្សាន្ត Rock Entertainment Centre
ផ្នែកសណ្ឋាគារ និង រីស៊ត
1-Royal Park Resort នៅសៀមរាប
2-Titan King Resort & Casino នៅបាវិត ខេត្តស្វាយរៀង
3-សណ្ឋាគារ Hotel Cambodiana
ផ្នែកអភិវឌ្ឍន៍អលចទ្រព្យ
1-អគារពាណិជ្ជកម្ម Royal Tower នៅភ្នំពេញ 
2-កោះរុង នៅខេត្តព្រះសីហនុ 
3-Northbridge Communities នៅភ្នំពេញ ផ្លូវ២០០៤ 
4-ខុនដូ Embassy Place 
5-ក្រុមហ៊ុន The Royal Group ទិញលក់ដីធ្លី
ផ្នែកពាណិជ្ជកម្ម
1-ក្រុមហ៊ុន The Royal Group ផ្នែកខាងលក់ ផលិតផលអេឡិចត្រូនិក Canon, Motorola, Samsung និង Siemens.
2-ក្រុមហ៊ុន The Royal Group ផ្នែកជួលឧទ្ធម្ភាចក្រ Bell Helicopter
3-ក្រុមហ៊ុន The Royal Group  ផ្នែកលក់ចំណីអាហារ ដូចជា KFC, ភោជនីយដ្ឋាន Pizza Hut ជាដើម។  
ផ្នែកដឹកជញ្ជូន
1-ក្រុមហ៊ុន Royal Cambodian Limousine Service មានរថយន្តទំនើបសម្រាប់ដឹកជញ្ជូនភ្ញ
2-ក្រុមហ៊ុនផ្លូវដែក Toll Royal 
 
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល
ប្រភព ៖ Freshnewsasia