ស្រីតូច ចំណាន ក្លាយជា​ កូនក្រមុំដែលស្អាតដាច់គេ ក្នុងឆ្នាំ២០១៥នេះ

3/19/2015 0 Comments A+ a-

ភ្នំពេញៈ នៅក្នុងឆ្នាំ២០១៥នេះ គេសង្កេតឃើញថា មង្គលការ របស់មហាសេដ្ឋី លុយរយលាន អ្នកឧកញ៉ា គិត ម៉េង និង អ្នកនាង ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ហាក់មានភាពកក្រើក ផ្អើលពេញផ្ទៃប្រទេស ដោយសារតែ មង្គលការនេះ មានការរៀបចំ យ៉ាងល្អប្រឌិត និងមានលក្ខណៈធំដុំ លេចធ្លោខ្លាំងជាងគេ ប្រចាំឆ្នាំនេះ ហើយមិនតែប៉ុណ្ណោះ សូម្បីតែសម្រស់កូនក្រមុំ ក៏ស្រស់ស្អាតដាច់គេ ផងដែរ ។
រូបថតជាច្រើនសន្លឹករបស់ អ្នកនាង ស្រីតូច ចំណាន ដែលតុបតែងខ្លួនជាកូនក្រមុំ គ្រងឈុតមង្គលការ យ៉ាងស្រស់សោភា ត្រូវបានគេទម្លាយបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ដែលរូបសម្រស់ កូនក្រមុំរូបនេះ នៅតែមានភាពស្រស់ស្អាត ទាក់ទាញការចាប់អារម្មណ៍ វ៉ាដាច់អស់កូនក្រមុំដទៃ បើទោះជានាងមានកូន៤ ហើយក៏ដោយ ។
កុំឲ្យខាតពេលយូរ តោះទៅទស្សនា រូបសម្រស់កូនក្រមុំ ដែលស្អាតជាងគេ ប្រចាំឆ្នាំនេះ ទាំងអស់គ្នា ចង់ដឹងថាកូនក្រមុំរបស់ អ្នកឧកញ៉ា គិត ម៉េង មានសម្រស់ស្រស់សោភា កម្រិតណា ទៅទស្សនា ទាំងអស់គ្នា ៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល