ក្រុមហ៊ុន​ពេជ្រ​ធំ​ជាងគេ​បំផុត​​​ទាំង ៥ នៅ​លើ​ពិភពលោក

3/19/2015 0 Comments A+ a-

រូបតំណាងប្រភព៖​ ffa-ev.de
៥ ) ក្រុមហ៊ុន  Dominion Diamond Corporation ប្រទេស​កាណាដា​
Dominion Diamond Corporation (DDC) គឺ​ជា​ក្រុមហ៊ុន​​របស់​កាណាដា ស្ថិត​នៅ​ក្នុង​ទីក្រុង Toronto។ ក្រុមហ៊ុន​​នេះ​បាន​ធ្វើ​ការ​រុករក​ពេជ្រ​នៅ​តំបន់  Lac de Gras  ប្រទេស​កាណាដា ដែល​ជា​តំបន់​រ៉ែ​ត្បូងពេជ្រ​ធំ​ជាងគេ​បំផុត​ក្នុង​ប្រទេស​នេះ។ បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ១៩៩៤ ក្រុមហ៊ុន​នេះ​បាន​ធ្វើ​ការ​ចែកចាយ​​ពេជ្រ​ទៅ​កាន់​​​ក្រុមហ៊ុន​កែច្នៃ​ពេជ្រ និង ​លក់​រាយ​ទៅ​កាន់​ទី​ផ្សារ​​​នានា​ ក្នុង​នោះ ៧៥% នៃ​ផលិតផល​ពេជ្រ​របស់​ខ្លួន​បាន​លក់​​ទៅ កាន់​ទីផ្សារ​ទីក្រុង Antwerp ប្រទេស​បែលហ្សិក និង ទីក្រុង​ Mumbai ប្រទេស​ឥណ្ឌា។ កាល​ពី​ឆ្នាំ ២០១៣ ក្រុមហ៊ុន​នេះ​​​រក​ពេជ្រ​បាន ១៧ លាន​ការ៉ាត់​ និង ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ ៧០២ លាន​ដុល្លារ

អណ្តូង​ជីក​រក​ពេជ្រ​របស់​ក្រុមហ៊ុន Dominion Diamond Corporation



៤) ក្រុមហ៊ុន ​Debswana Diamond Company Ltd ប្រទេស​បុតស្វាន់ណា
​Debswana Diamond Company Ltd គឺ​ជា​ក្រុមហ៊ុន​ពេជ្រ​របស់​ប្រទេស​បុតស្វាន់ណា​ដែល​ស្ថិត​នៅ​ក្នុង​​ទ្វីប​អាហ្វ្រិក​។ ក្រុមហ៊ុន​នេះ​​ធ្វើ​អាជីវកម្ម​​រុករក​​ត្បូងពេជ្រ​នៅ​លើ​ដែនដី​ដ៏​សំបូរ​ពេជ្រ​មួយ​នេះ ខណៈ​ដែល​វិស័យ​​នេះ​នាំ​មក​នូវ​ប្រាក់ ៥០% នៃ​​ផលិតផល​ជាតិ​សរុប (GDP)។ បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៦៩  ​​កាល​ពី​ឆ្នាំ ២០០២ កន្លង​ទៅ​ក្រុមហ៊ុន​​នេះ​រក​ត្បូងពេជ្រ​បាន ២០ លាន​ការ៉ា់ត់ និង ទទួល​បាន​ប្រាក់​ចំណូល ១,៤ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១២។ ​

អណ្តូង​ជីក​រក​ពេជ្រ​របស់​ក្រុមហ៊ុន ​Debswana Diamond Company Ltd




៣) ក្រុមហ៊ុន Rio Tinto Diamonds ប្រទេស​​អង់គ្លេស និង អូស្ត្រាលី 
Rio Tinto Diamonds គឺ​ជា​ក្រុម​ហ៊ុន​​ធ្វើ​អាជីវកម្ម​ពេជ្រ​រួម​របស់​អង់គ្លេស និង អូស្ត្រាលី​​ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៨៧៣​ មក​ម្ល៉េះ។ មាន​ទីស្នាក់ការ​នៅ​​ទីក្រុង​ឡុងដុង​របស់​អង់គ្លេស​ ការ​ធ្វើ​អាជីវកម្ម​រុករក​ពេជ្រ​ធ្វើ​ឡើង​នៅ​ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី ប្រទេស​ហ្ស៊ីមបាវ៉េ និង ប្រទេស​មួយ​ចំនួន​ទៀត​ជា​មួយ​នឹង​ប្រាក់​ចំណូល​ប្រមាណ ៤ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

3
អណ្តូង​ជីក​យក​ពេជ្រ​របស់​ក្រុមហ៊ុន Rio Tinto Diamonds នៅ​ក្នុង​ប្រទេស​ អូស្ត្រាលី



២) ក្រុមហ៊ុន ​ ​​​​ALROSA ប្រទេស​រុស្ស៊ី
 ក្រុមហ៊ុន ​ ​​​​ALROSA ​កំពុង​រុករក​ត្បូង​ពេជ្រ​នៅ​តំបន់ Yakutsk ​ក្នុង​ទឹក​ដី​ស៊ីប៊ែរី ដែល​មាន​កន្លែង​រុករក​ធំៗ​ចំនួន១០ និង​​បាន​ចែកចាយ​ពេជ្រ​ប្រេមាណ ៣២% ​ទៅ​កាន់​ទីផ្សារ​​ប្រទេស​អង់ហ្គោឡា​។ បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៩១ ក្រុមហ៊ុន​នេះ​រក​ត្បូងពេជ្រ​បាន ៣៤,៥ លាន​ការ៉ាត់​កាល​ពី​ឆ្នាំ ២០១២ ខណៈ​ដែល​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​វិញ​មាន​ប្រមាណ ៤,៤ ពាន់​លាន​ដុល្លារ

4
អណ្តូង​ជីក​រក​ពេជ្រ​របស់​ក្រុមហ៊ុន ​ ​​​​ALROSA ​ស្ថិត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី



១) ក្រុមហ៊ុន  De Beers ប្រទេស​លុចហ្សំបួរ​
បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៨៨៨ ក្រុមហ៊ុន​ពេជ្រ  De Beers គឺ​ជា​ក្រុមហ៊ុន​រុករក​ពេជ្រ​ធំ​ជាងគេ​បំផុត​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ចំនួន ៤ ណាមីប៊ី  ប្រទេស​អាហ្រ្វិក​ខាងត្បូង កាណាដា និង បុតស្វាន់ណា​។ ជា​មួយ​ប្រាក់​ចំណូល​ប្រមាណ ៦,១ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១២ ក្រុមហ៊ុន​នេះ​​មាន​ហាង​លក់​ពេជ្រ​​ធំៗ និង ទំនើបៗ​ប្រមាណ ៥០ កន្លែង​នៅ​ជុំវិញ​ពិភពលោក៕

អណ្តូង​ជីក​រក​ពេជ្រ​របស់​ក្រុមហ៊ុន​ De Beers



ប្រែសម្រួល៖ ខេវិន​ & Thebnews.

ប្រភព៖​ therichest