ក្មេង​ប្រុស ១៥ឆ្នាំ​​មាន​សមត្ថភាព​​​​ខ្លាំង​គួរ​​​ឲ្យ​​​ភ្ញាក់ផ្អើល ផលិត​បាន​ទ្រនាប់​ជើង​អាច​សាក​ថ្ម​ទូរស័ព្ទ​​ពេល​ដើរ​ដោយ​ថ្មើរជើង!

3/19/2015 0 Comments A+ a-

Samsung ​បញ្ចេញ​ថេប្លេត​ថ្មី​ស្ដើង​ម្ដង​ពីរ​ម៉ូដែល​គឺ Galaxy Tab A និង A Plus តម្លៃ​ចាប់ពី ២៨០ដុល្លារ​​ បុក​​ចូល​ទីផ្សារ​រុស្សី





នេះ​គឺ​ជា​ការ​បដិវត្ត​ថ្មី​មួយ​ទៀត​នៃ​យុគ​សម័យ​បច្ចេកវិទ្យា​ជឿនលឿន​សព្វថ្ងៃ ទៅ​លើ​វិធីសាស្ត្រ​សាក​ថ្ម​លើ​ឧបករណ៍​អេឡិចត្រូនិក។ ក្មេង​ប្រុស​ដែល​មាន​អាយុ​ទើបតែ ១៥ឆ្នាំ​នេះ បាន​បង្ហាញ​សមត្ថភាព​គួរឱ្យ​ភ្ញាក់ផ្អើល​របស់​ខ្លួន ដ៏​កម្រ​មាន​ក្មេង​ដទៃ​អាច​ធ្វើ​បាន គឺ​គេ​បាន​បង្កើត​សមិទ្ធផល​ពិសេស ជា​ទ្រនាប់​ជើង​អាច​សាក​ថ្ម​ស្មាតហ្វូន​បាន​នៅ​ពេល​ពាក់​ដើរ​ធម្មតា។ តើ​មុខងារ​នេះ អាច​ដំណើរការ​បាន​ដោយ​របៀប​ណា?


វិធីសាស្ត្រ​សាក​ថ្ម​នេះ​ស្ដាប់​ទៅ គឺ​ពិត​ជា​ប្លែក ម្យ៉ាង​គិត​ទៅ​ដល់​ថា បើ​គ្មាន​ប្រភព​អគ្គិសនី​ផង​នោះ តើ​ដំណើរការ​សាក​ថ្ម ប្រព្រឹត្តិ​ទៅ​ដោយ​របៀប​ណា? យ៉ាងណា វិធីសាស្ត្រ​នេះ​បាន​ក្លាយ​ជា​ការ​ពិត មិន​អាច​ប្រកែក​បាន​ទៅ​ហើយ ដែល​ជា​ស្នាដៃ​របស់​ក្មេង​ប្រុស​ជនជាតិ​ហ្វីលីពីន​ឈ្មោះ​ថា Angelo Casimiro។

ក្មេង​ប្រុស​អាយុ ១៥ឆ្នាំ​នេះ បាន​ផលិត​ទ្រនាប់​ក្នុង​នៃ​ស្បែក​ជើង (insole) ដោយ​បង្កប់​ជាមួយ​ឧបករណ៍​បម្លែង​ថាមពល​អគ្គិសនី​លក្ខណៈ​បែប​ធម្មជាតិ (physio-eletric generator)។ បន្ទាប់​មក​គេ​យក​​ទ្រនាប់​ក្នុង​នៃ​ទ្រនាប់​ជើង​ (insole) នេះ ទៅ​ស៊ក​ប្រើ​នៅ​ក្នុង​ទ្រនាប់ជើង​ធម្មតា ដើម្បី​ឱ្យ​វា​ផលិត​ចេញ​ជា​ថាមពល​អគ្គិសនី​នៅ​ពេល​អ្នកធ្វើ​ដំណើរ​ដោយ​ថ្មើរជើង។

ក្មេង​ប្រុស​ដែល​មាន​សមត្ថភាព​នេះ បាន​និយាយ​នៅ​ក្នុង​វីដេអូ YouTube ស្ដី​ពី​គម្រោង​ថា អ្នក​ប្រើ នឹង​មាន​អារម្មណ៍​ដូច​ជា​រអិលៗ​នៅ​ពេល​ស៊ក​ប្រើ​នៅ​ក្នុង​ទ្រនាប់ជើង​ធម្មតា។ ក្មេង​ប្រុស Casimiro បាន​ឱ្យ​ដឹង​ថា៖ «ឧបករណ៍​បម្លែង​ថាមពល​អគ្គិសនី insole generator របស់​ខ្ញុំ​នេះ មិន​ប្រើ​ឧបករណ៍ coil, ម៉ូទ័រ (motor), មេដែក (magnet) ឬ​អ្វី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ផ្នែក​បម្លាស់​ប្ដូរ (moving part) នោះ​ទេ»។ «ខ្ញុំ​ប្រើ​តែ ថាស​បម្លែង​ថាមពល​អគ្គិសនី​លក្ខណៈ​បែប​ធម្មជាតិ (physio-eletric generator) មួយ​គូ (១គូ) ប៉ុណ្ណោះ ដែល​វា​អាច​ផលិត​ថាមពល​នៅ​ពេល​គ្រីស្តាល់​ទាំង​ពីរ​ពត់​ចូល»។


ធាតុ​នៃ physico-eletctric នឹង​ផលិត​ថាមពល​អគ្គិសនី​នៅ​ពេល​ណា​ដែល​អ្នក​ពាក់​មាន​សកម្មភាព​ឡើង ឬ​ដាក់​ឱ្យ​រង​សម្ពាធ​មេកានិច ដូច​ជា ការ​ចុច (press), រុញ (push) ឬ​ដើរ​ដោយ​ថ្មើរជើង​ជាដើម។ ការ​ព្យាយាម​ប្រើ​ចលនា​​ដើម្បី​បង្កើត​ប្រភព​ថាមពល​អគ្គិសនី​របស់​ក្មេង​ប្រុស Casimiro ដូច្នេះ គឺ​ពិត​ជា​មាន​តម្លៃ​ណាស់ ទោះបី​វា​ជា​ការ hack ដំបូង​ដែល​នៅ​ត្រូវការ​ការ​កែលំអ​បន្ថែម​ក៏​ដោយ។ Casimiro បាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ផលិត និង​ធ្វើតេស្ត​ទ្រនាប់​ក្នុង​នៃ​ទ្រនាប់​ជើង (insole) ដោយ​ការ​រត់​តិចៗ​រយៈពេល ៨ម៉ោង​រួច​មក គឺ​ពិត​ជា​មាន​ប្រសិទ្ធភាព​អាច​សាក​ថ្ម​ប្រភេទ Li-ion ថាមពល 400mAh បាន​មែន៕


ធ្លាយ​រូប​ថត​កូន​ក្រមុំ​អ្នក​ឧកញ៉ា​ស្អាតៗ​ប៉ុន្មាន​សន្លឹក ខណៈ​វេលា​ចូល​រោង​កាន់​តែ​ជិត​មក​ដល់


​ប្រែ​សម្រួល៖ លី ឈៀន &
ប្រភព ពី Thebnews
ប្រភព៖​ dailydot, huffingtonpost